លោក អាន់វ៉ា អ៊ីប្រាហ៊ីម

លោក អាន់វ៉ា អ៊ីប្រាហ៊ីម អះអាងក្រោយនិយាយទូរសព្ទជាមួយមេដឹកនាំកម្ពុជា និងថៃថា ភាគីទាំងពីរប្តេជ្ញាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក សេរី ម៉ូហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) បានប្រកាសជំហរថា ម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្របសម្រួលឱ្យភាគីកម្ពុជា-ថៃងាកមកគោរពសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលភាគីថៃទើបទាត់ចោលមិនអនុវត្តកន្លងមកនេះ។ ការប្រកាសនេះធ្វើឡើងក្រោយទាហានថៃបានបាញ់ប្រហារពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ម្នាក់ និងរបួស៣នាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម
ដោយ

ទន្ទឹមនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា លោកបានទូរសព្ទទៅនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមេដឹកនាំទាំងពីរបានប្តេជ្ញាជាថ្មីថា នឹងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Bernama។

Story: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្តេជ្ញាជាថ្មីថា នឹងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ការអះអាងបែបនេះធ្វើឡើងក្រោយលោក អាន់វ៉ា បានពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក អានុទីន ឆានវីរៈគុល តាមទូរសព្ទលើបញ្ហាវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍ទាហានថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ ដែលធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែកើនឡើងកម្ដៅគួរឱ្យព្រួយបារម្ភ។

លោក អាន់វ៉ា បានលើកឡើងតាមរយៈសំណេរបង្ហោះលើហ្វេសប៊ុកកាលពីយប់ថ្ងៃព្រសហស្បតិ៍ ទី១៣ ខែវិច្ឆិកា ថា៖«ខ្ញុំបានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងមិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរស្របតាមការយោគយល់គ្នាដែលបានធ្វើនៅទីក្រុងកូឡាឡាំពួ កាលពីចុងខែមុន។ ខ្ញុំ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ដើម្បីបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពផងដែរ»។

លោកបានគូសបញ្ជាក់បន្ថែមថា មេដឹកនាំកម្ពុជា-ថៃ ក៏បានសម្តែងការកោតសរសើរចំពោះជំហររបស់ប្រទេសម៉ាឡេស៊ី និងតួនាទីដែលម៉ាឡេស៊ីមិនត្រឹមតែក្នុងឋានៈជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្ត និងអ្នកជិតខាងក្នុងតំបន់ចំពោះសន្តិភាពផងដែរ។ ទន្ទឹមនឹងនេះលោក អាន់វ៉ា ស្នើឱ្យប្រទេសទាំងពីរបន្តបង្ហាញការតាំងចិត្ត និងភាពក្លាហាន ដើម្បីស្តារស្ថិរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីសន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ លោកអានុទីន ប្រកាសក្ដែងៗថា ទោះបីជាត្រូវរងពន្ធគយ១០០% ពីអាម៉េរិកក៏មិនខ្លាចដែរ ថៃត្រៀមខ្លួនរួចជាស្រេច ដើម្បីរកស៊ីជាមួយប្រទេសផ្សេងទៀត

«ខ្ញុំមិនខ្វល់ខ្វាយអ្វីទាំងអស់ ចំពោះរឿងពាណិជ្ជកម្ម និងការចរចាពន្ធគយ, ប្រសិនបើយើងមិនអាចលក់ទំនិញរបស់យើងទៅកាន់ប្រទេសណាមួយ យើងនឹងលក់ទៅប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ