អត្ថបទពាណិជ្ជកម្ម

ធនាគារ អេភីឌី ចេញសេចក្តីជូនដំណឹងស្តីពីការការពារកេរ្តិ៍ឈ្មោះនិងទំនុកចិត្តរបស់អតិថិជន


បន្ទាប់ពីមានមានពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានជាច្រើនពាក់ព័ន្ធនឹងវិស័យធនាគារ បានលេចឡើងនៅលើបណ្តាញអ៊ីនធឺណិត នាពេលថ្មីៗនេះ ក្នុងនោះមានសេចក្តីថ្លែងការណ៍មិនពិតមួយចំនួនដែលមានបំណងអាក្រក់ បានប៉ះពាល់ដល់ធនាគារ អេភីឌី បានជំរញឱ្យធនាគារ អេភីឌី បានចេញសេចក្តីជូនដំណឹងស្តីពីការការពារកេរ្តិ៍ឈ្មោះនិងទំនុកចិត្តរបស់អតិថិជន។
ធនាគារ អេភីឌី ចេញសេចក្តីជូនដំណឹងស្តីពីការការពារកេរ្តិ៍ឈ្មោះនិងទំនុកចិត្តរបស់អតិថិជន
ដោយ
អំពី APDBank

នៅក្នុងសេចក្ដីជូនដំណឹង ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៦ ធនាគារ អេភីឌី បានអះអាងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន និងរំខានដល់ប្រតិបត្តិការធម្មតារបស់ធនាគារ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

ធនាគារ អេភីឌី បានរាយការណ៍ជាផ្លូវការទៅកាន់អាជ្ញាធរពាក់ព័ន្ធរួចហើយអំពីបញ្ហានេះ។

ទន្ទឹមនឹងនេះ ធនាគារ អេភីឌី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចាប់តាំងពីការបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៦ មក ធនាគារ អេភីឌី បានគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងបទបញ្ជាទាំងអស់របស់ ធនាគារជាតិនៃកម្ពុជា និងរក្សាបាននូវប្រតិបត្តិការប្រកបដោយអនុលោមភាព និងស្ថិរភាព។

ការអះអាងទាំងឡាយណាដែលបង្ហាញថា ធនាគារ អេភីឌី ជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអ៊ីនធឺណិត ឬក៏អាជ្ញាប័ណ្ណរបស់ខ្លួនអាចនឹងត្រូវដកហូតវិញនោះ គឺជារឿងប្រឌិតមានចេតនាអាក្រក់ និងគ្មានមូលដ្ឋានការពិតជាក់ស្តែងទាំងស្រុង។

បច្ចុប្បន្ន ធនាគារ អេភីឌី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកច្បាប់ និងនគរបាល ហើយធនាគារយើងខ្ញុំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ឬភាគីណាដែលធ្វើការផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះ ស្របតាមច្បាប់ជាធរមាន។

ធនាគារ អេភីឌី បានគូសបញ្ជាក់ទៀតថា ខ្លួនទទួលបានការគាំទ្រពីភាគទុនិកដែលមានសមត្ថភាពហិរញ្ញវត្ថុរឹងមាំ។ បន្ថែមពីលើការកាន់កាប់ភាគហ៊ុនគ្រប់គ្រងនៅក្នុងធនាគារ អេភីឌី ភាគទុនិករបស់ធនាគារនេះ បានវិនិយោគលើឧស្សាហកម្មចម្រុះជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ រួមមានវិស័យអចលនទ្រព្យ រ៉ែ ថាមពល និងតំបន់ពិសេសឧស្សាហកម្ម ដោយមានទ្រព្យសកម្មសរុបចំនួន ៤,៥ ពាន់លានដុល្លារអាមេរិក។

ផ្នែកឧស្សាហកម្មចម្រុះដែលពាក់ព័ន្ធទាំងអស់នេះ មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកមូលធនដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលកំពុងដំណើរការ និងការធានាការអភិវឌ្ឍសម្រាប់ធនាគារ អេភីឌី ផងដែរ។

ធនាគារ អេភីឌី នឹងបន្តផ្តល់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបន្ថែមទៀត តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ធនាគារ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ

ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីទស្សនកិច្ច ដ៏ធំសម្បើមមួយ ក្រោមប្រធានបទ «រោងចក្រជាតិ …

កំពង់ដេវ៉ាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នានៅក្នុងខេត្តព្រះសីហនុ

រមណីយដ្ឋាន កំពង់ដេវ៉ា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ