Advertisement
Advertisement
Advertisement
នយោបាយ​ម៉ាឡេស៊ី-អាមេរិក

លោក មហាធៀ ម៉ូហាម៉ាដ៖ ខ្ញុំបានស្នើឲ្យលោក ត្រាំ ចុះចេញពីតំណែងទៅ ដើម្បីជួយសង្គ្រោះអាមេរិក!


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉ាដ បាននិយាយនាពេលថ្មីៗនេះថា លោកបានអំពាវនាវឲ្យលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកចុះចេញពីតំណែង ដើម្បីជាការជួយសង្គ្រោះអាមេរិក ហើយថា ការរិះគន់ទៅលើលោកត្រាំនាពេលថ្មីៗនេះ គឺមិនមែនបំបាក់មុខប្រជាជនអាមេរិកនោះទេ ប៉ុន្ដែ គឺសម្រាប់តែលោកត្រាំប៉ុណ្ណោះ។
លោក មហាធៀ មហាម៉េត៖ ខ្ញុំបានស្នើឲ្យលោក ត្រាំ ចុះចេញពីតំណែង ដើម្បីជួយសង្គ្រោះអាមេរិក
ដោយ
Advertisement

លោក មហាធៀ បាននិយាយនៅក្នុង​កាសែត​ The Star នៅថ្ងៃចន្ទ ទី១០ កុម្ភៈនេះថា «ខ្ញុំបាន​ស្នើ​គាត់ (លោកដូណាល់ត្រាំ) ឲ្យចុះចេញពីតំណែង ដើម្បីជួយ​ដល់​សហរដ្ឋអាមេរិក»។

កាលពីថ្ងៃ​សៅ​រ៍​សប្ដាហ៍មុននេះ លោក មហាធៀ បាន​និយាយថា លោកត្រាំ ត្រូវតែ​លាលែងពីតំណែង ទាក់ទង​នឹងសំណើកិច្ចព្រមព្រៀង​សន្ដិភាព​​ អ៊ីស្រាអែល-ប៉ាឡេស្ទីន របស់គាត់ ដែល​មេដឹកនាំម៉ាឡេស៊ីរូបនេះ​ចាត់ទុកថាវាជារឿង «មិនអាចទទួលបានជាដាច់ខាត» និងថា «អយុត្តិធម៌បំផុត»។

លោក មហាធៀ និយាយថា «កិច្ចព្រមព្រៀងនេះ នឹង​នាំមកនូវ​​ជម្លោះកាន់តែច្រើន​ឡើង នៅក្នុងតំបន់​ ហើយនឹង​ប្រឆាំង​​មនុស្សរាប់ពាន់លាន​នាក់​នៅជុំវិញពិភពលោក»។ 

ជាការឆ្លើយតប ស្ថានទូតអាមេរិក​ប្រចាំប្រទេស​ម៉ាឡេស៊ី បានិយាយថា ការលើកឡើងរបស់​ប្រធានាធិបតី​ម៉ាឡេស៊ីនេះ មិនមាន​នៅក្នុង​ស្មារតី​ស្ថាបនា ដែលបម្រើជាគ្រឹះ​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរនោះទេ។​ នេះបើតាម​ការផ្សាយ​របស់​​សារព័ត៌មាន South China Morning Post។

លោកត្រាំ បាន​បង្ហាញសំណើផែនការ​សន្ដិភាព​នៅមជ្ឈមបូព៌ារបស់គាត់ ដែលមន្ត្រីប៉ាឡេស្ទីន​មិនត្រូវបាន​ពិគ្រោះយោបល់​ នៅឯ​សេតវិមាន​ កាលពីខែមុន រួមជាមួយនឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Ben Jamin Netanyahu។

លោក មហាធៀ បាន​លើកឡើងថា សេដ្ឋកិច្ចម៉ាឡេស៊ី ត្រូវបាន​រំពឹងថា នឹងកើនឡើង ៤,៥% នៅឆ្នាំនេះ ដោយបាន​លើកឡើង​ពីគ្រាលំបាក ដែលជាហេតុផល​ធ្វើឲ្យមាន​ការកាត់បន្ថយ​ការ​ប៉ាន់ប្រមាណ​កំណើន​កាលពីមុន​ដែល​រំពឹងថា នឹងមាន ៤,៨%។

លោក មហាធៀ និយាយថា «ដោយមាន​គោលការណ៍​សារពើពន្ធល្អ ឱនភាពថវិកា​របស់យើង​នឹង​ធ្លាក់ចុះ​មកនៅត្រឹម​៣,២% នៅឆ្នាំនេះ។ យើងប្តេជ្ញាផ្ដល់នូវ​បរិយាកាស​អាជីវកម្ម​ប្រកបដោយ ស្ថិរភាព​សម្រាប់​វិនិយោគិន យើងនឹង​ក្លាយជា​មិត្តភាពពាណិជ្ជកម្ម។»

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសនាំចេញទុរេនច្រើនបំផុតទៅចិន កំពុង​ជួបបញ្ហា​ធ្លាក់ថ្លៃយ៉ាងគំហុក

ព័ត៌មាន
តម្លៃទីផ្សារផ្លែទុរេន នៅលើទីផ្សារប្រទេសម៉ាឡេស៊ី បានបន្តធ្លាក់ចុះគំហុករហូតដល់ទៅ ៥០%ឯណោះ ដោយសារតែ ជំងឺដ៏កាចសាហាវដែលបង្កឡើងដោយវីរុសកូ...

សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ

ព័ត៌មាន
ថ្លែងនៅក្នុងពិធីបិទការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងយ៉ាងច្បាស់ថា ទោះប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ