ពលករវៀតណាមនៅកូរ៉េខាងត្បូង

វៀតណាម ណែនាំពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅកូរ៉េខាង ត្បូងកុំចាកចេញពីប្រទេសនេះ


រដ្ឋាភិបាលវៀតណាម បានណែនាំដល់ ពលកររបស់ខ្លួនដែលកំពុងធ្វើការនៅក្នុង ប្រទេសកូរ៉េខាងត្បូង ពុំគួរចាកចេញពី ប្រទេសនេះឡើយ តែយ៉ាងណា ត្រូវប្រយ័ត្ នឲ្យបានខ្ពស់ និងចៀសវាងការធ្វើដំណើរទៅកាន់ ទីប្រជុំជន និងតំបន់គ្រោះថ្នាក់។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយ បានប្រកាសផ្អាកជើង ហោះហើរជាមួយ កូរ៉េខាងត្បូងហើយ ដើម្បីបង្ការ ការរីករាលនៃមេរោគកូវីដ ១៩។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម ណែនាំពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងកុំចាកចេញពីប្រទេសនេះ(រូបភាព៖www.deccanherald.com)
ដោយ

នាយកដ្ឋាន​ការងារ​ក្រៅប្រទេស ស្ថិត​ក្រោម​ក្រសួង​ការងារ​វៀតណាម បាន​ធ្វើការ​ណែនាំ​ដល់ ពលករ​វៀតណាម កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់ ទី​សាធារណៈ ទីប្រជុំជន និង​តំបន់​គ្រោះថ្នាក់ ដែល​មេរោគ​កំពុង​ផ្ទុះ​ឡើង ជា​ពិសេស​គឺ កុំ​ចាក​ចេញពី ប្រទេស​កូរ៉េ​។ក្រសួង​ការងារ​វៀតណាម បញ្ជាក់​ទៀត​ថា បើសិនជា ពួក​គេ ចាំបាច់​ត្រូវ​ត្រលប់​មក​ស្រុក​កំណើត​វិញ ដោយសារ​តែ​កុងត្រា​ត្រូវ​បញ្ចប់ ពួក​គេ​ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់ កូរ៉េ​ខាងត្បូង និង​វៀតណាម ដោយ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ដាច់​ដោយឡែក​ពី​គ្នា រយៈពេល ១៤​ថ្ងៃ និង​តាមដាន​សុខភាព​ជា​ប្រចាំ​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​មួយ​ចំនួន បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​ជាមួយនឹង ប្រទេស​កូរ៉េ​ខាងត្បូង និង​រង់ចាំ​បើក​ដំណើរការ​ឡើង​វិញ នៅ​ពេល​ដែល​មេរោគ​កូ​វី​ដ ១៩ ត្រូវ​បាន​គ្រប់គ្រង​ប្រសើរ​ជាង​នេះ​។

រដ្ឋាភិបាល​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​មាន ការ​លុប​ជើងហោះហើរ​ទៅ​កាន់ កូរ៉េ​ខាងត្បូង និង​ពន្យារពេល​ផ្តល់​ទិដ្ឋាការ​ឥត​គិតថ្លៃ សម្រាប់​ជនជាតិ​កូរ៉េ ហើយ​ក៏​មានការ​ហាមឃាត់ មិន​ទទួល​អ្នកដំណើរ​ទាំងអស់ ដែល​មក​ពី ប្រទេស និង​តំបន់​ដែល​កំពុង​ឆ្លង​មេរោគ​កូ​វី​ដ ១៩ ដូច​ជា​កូរ៉េ​ខាងត្បូង ជប៉ុន អឺ​រ៉ុ​ង់ និង​អ៊ី​តា​លី​។

សូម​ជម្រាប​ដែរ​ថា បើ​តាម​ក្រសួងការបរទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន ជនជាតិ​វៀតណាម​ជាង ២​សែន​នាក់ កំពុង​សិក្សា និង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក្នុង​នោះ មាន​ជាង ២​ម៉ឺន ៦​ពាន់​នាក់ រស់នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ ដែល​កំពុង​ឆ្លង​មេរោគ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបញ្ចេញកញ្ចប់លុយជិត ១០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ ១៩

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានប្រកាសពី ការប្រើប្រាស់កញ្ចប់ថវិកាជាតិ ប្រមាណ ៩ពាន់ ៨រយលានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករា…

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ជប៉ុន នៅដើមឆ្នាំ២០២០ បង្ហាញពីសញ្ញាវិជ្ជមាន

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ