ក្រុមហ៊ុន Apple

ឥណ្ឌូនេស៊ី ចាប់បង្ខំឱ្យក្រុមហ៊ុនយក្ស Apple បង្កើនការវិនិយោគឱ្យដល់១ពាន់លានដុល្លារបានសម្រេច


ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំនៅអាស៊ាន ទទួលបានជោគជ័យលើការចាប់បង្ខំក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក ឱ្យបង្កើនការវិនិយោគក្នុងទឹកដីខ្លួនឱ្យឈានដល់១ពាន់លានដុល្លារ។ ការយល់ព្រមបង្កើនការវិនិយោគរបស់ Apple នេះ ដើម្បីដោះដូរនឹងការបើកផ្លូវឱ្យខ្លួនអាចលក់ទូរសព្ទ iPhone 16 ស៊េរីចុងក្រោយនៅលើទឹកដីឥណ្ឌូស៊ី។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថា ជ័យជម្នះតាមរយៈការប្រើគោលនយោបាយគាំពារនិយមចាប់បង្ខំបែបនេះនឹងមិនឋិតថេរយូរអង្វែងឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ក្រុមហ៊ុន Apple
ដោយ

ក្រុមអ្នកវិភាគបានព្រមានថា គោលនយោបាយគាំពារនិយមរបស់ឥណ្ឌូនេស៊ី ក្នុងការទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកសាងសង់រោងចក្រនៅលើទឹកដីរបស់ខ្លួន អាចនឹងបរាជ័យ ខណៈដែលបណ្ដាប្រទេសជិតខាងស្វះស្វែងក្រាលកម្រាលព្រំស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិន ដែលរើមូលដ្ឋានផលិតកម្មរបស់ខ្លួនចេញប្រទេសចិន ដើម្បីគេចការដំឡើងពន្ធខ្ពស់ ដែលអាចកើតមានក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ។

តួយ៉ាង លោក គ្រឹស្នា គុបតា (Krisna Gupta) អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាគោលនយោបាយឥណ្ឌូនេស៊ី (CIPS) បានលើកឡើងថា ពេលនេះមិនមែនជាពេលល្អសម្រាប់ការរឹតបន្តឹងការ​វិនិយោគរបស់បរទេសនោះឡើយ ព្រោះវាជាហ្គេមដ៏គ្រោះថ្នាក់។ ប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់គោលនយោបាយគាំពារនិយមមានយូរមកហើយ ដែលគេស្គាល់ថា TKDN របស់ខ្លួនដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុន Apple បង្កើនការវិនិយោគរបស់ខ្លួនពី១០០លានដុល្លារឈានដល់១ពាន់លានដុល្លារ ដើម្បីអាចលក់ទូរសព្ទ iPhone 16 ស៊េរីចុងក្រោយរបស់ខ្លួននៅលើទឹកដីឥណ្ឌូនេស៊ី​។

សូមបញ្ជាក់ថា គោលនយោបាយគាំពារនិយមដែលអនុវត្តចំពោះឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពីបន្ទះសូឡារហូតដល់រថយន្តអគ្គិសនីនេះ ត្រូវបានដាក់ចេញយូរមកហើយក្នុងគោលបំណងការពារឧស្សាហកម្មក្នុងស្រុក និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនេះ ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ជាមួយនឹងប្រជាជនប្រមាណ២៨០លាននាក់ សម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ទៅ៥,៥៨ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅអាស៊ាន ត្រូវបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំ២០២៥

សកម្មភាពចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៤ នៅអាស៊ីអាគ្នេយ៍ ដែលរួមមានសមាជិកអាស៊ានទាំង១០ប្រទេស បូករួមទ…

ចិន ព្រមានចាត់វិធានការលើសេដ្ឋវិទូណា ដែលផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន

រដ្ឋាភិបាលចិន បានចេញសេចក្តីណែនាំមួយផ្ញើទៅកាន់ក្រុមហ៊ុនឈ្មួញជើងសា នៅប្រទេសចិន ដោយព្រមានថា សេដ្ឋវិទូណាដែលផ្សព្វផ្សាយពីទិដ្ឋភាពមិនសមរម្យពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ