ប្រទេសឥណ្ឌានៅតែបន្ដបង្កើនការទិញប្រេងពីរុស្សី

ប្រទេសឥណ្ឌានៅតែបន្ដបង្កើនការទិញប្រេង និងធ្យូងថ្មតម្លៃថោកកាន់តែច្រើនឡើងពីប្រទេសរុស្ស៊ី


ការទិញធ្យូងថ្មរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបើទោះបីជាមានការដាក់ទណ្ឌកម្មជាសកលលើទីក្រុងម៉ូស្គូក៏ដោយ ដ្បិតថា រុស្ស៊ីបានលក់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៣០% សម្រាប់ឥណ្ឌា។ ខណៈដែលការទិញប្រេងពីរុស្ស៊ីវិញ ឥណ្ឌាក៏នៅតែបន្ដទិញកាន់តែច្រើនដែរ ជាមួយនឹងការផ្ដល់ជូនលក្ខខណ្ឌពិសេសពីសំណាក់រុស្ស៊ី។នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសឥណ្ឌានៅតែបន្ដបង្កើនការទិញប្រេង និងធ្យូងថ្មតម្លៃថោកកាន់តែច្រើនឡើងពីប្រទេសរុស្ស៊ី

ការកើនឡើងនូវការទិញប្រេងរបស់រុស្ស៊ីមានសកម្មភាពកាន់តែកើនឡើងយ៉ាងខ្លាំងដោយសារក្រុមពាណិជ្ជកររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានផ្តល់នូវលក្ខខណ្ឌទូទាត់ដ៏ពិសេស ដែលអាចបត់បែនបានតាមការចង់បានរបស់អតិថិជនឥណ្ឌា។

ប្រទេសរុស្ស៊ីដែលប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីបស្ចិមលោក ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែននោះ បានព្រមានសហភាពអឺរ៉ុបកាលពីខែមេសាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើធ្យូងថ្ម ដោយនិយាយថា រុស្ស៊ីនឹងសងសឹកចំពោះទង្វើនោះវិញ ខណៈដែលប្រេងរុស្ស៊ីនឹងត្រូវបញ្ជូនទៅលក់នៅតាមទីផ្សារផ្សេងទៀត ក្រៅពីសហភាពអឺរ៉ុប។

កន្លងមក ឥណ្ឌាបានបដិសេធការថ្កោលទោសរុស្ស៊ី ដែលខ្លួនមានទំនាក់ទំនងនយោបាយ និងសន្តិសុខជាយូរមកហើយ ប៉ុន្តែបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងញូវដែលី បានការពារការទិញទំនិញពីប្រទេសរុស្ស៊ីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ ហើយឥណ្ឌាអះអាងទៀតថា ការផ្អាកទិញទំនិញរុស្ស៊ីភ្លាមៗ នឹងជំរុញឱ្យតម្លៃទំនិញពិភពលោកឡើងថ្លៃ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់របស់ខ្លួន។

មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ប្រទេសឥណ្ឌាថា គ្មានការហាមប្រាមលើការនាំចូលថាមពលពីរុស្ស៊ីនោះទេប៉ុន្តែ ពួកគេមិនចង់ឃើញ ឥណ្ឌាបង្កើនល្បឿនទិញប្រេងឆៅពីរុស្ស៊ីដ៏ឆាប់រហ័សបែបនេះឡើយ។

ការទិញធ្យូងថ្មរបស់ឥណ្ឌាពីរុស្ស៊ី និងផលិតផលពាក់ព័ន្ធ បានកើនឡើងច្រើនជាង ៦ ដងក្នុងរយៈពេល ២០ថ្ងៃ កន្លងមកនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺវាបានឡើងដល់ ៣៣១លានដុល្លារ ។ នេះបើតាមទិន្នន័យលាក់បាំងរបស់រដ្ឋាភិបាលឥណ្ឌា ដែលពិនិត្យដោយទីភ្នាក់ងារ Reuters។

ស្របពេលនេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនបានបង្កើនការទិញប្រេងយ៉ាងលឿនពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក ដែលប្រទេសលោកខាងលិចកំពុងតែព្យាយាមគេចចេញដោយទិន្នន័យបានបង្ហាញថា តម្លៃជួញដូរប្រេងរបស់ឥណ្ឌាជាមួយរុស្ស៊ីក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះបានកើនឡើងជាង ៣១ ដង គឺកើនឡើងដល់ជាង២ពាន់២រយលានដុល្លារ។

ប្រភពមួយបាននិយាយថា ពាណិជ្ជកររុស្ស៊ីផ្ដល់សេរីក្នុងការទូទាត់ប្រាក់ ដោយពួកគេអាចទូទាត់ជាប្រាក់រូពីឥណ្ឌា ឬក៏ទូទាត់ជាប្រាក់ឌីហាមរបស់អារ៉ាប់រួមក៏បាន ហើយការបញ្ចុះតម្លៃគឺមានភាពទាក់ទាញខ្លាំងណាស់ ដែលធ្វើឱ្យពួកគេបន្តចាប់អារម្មណ៍ពីការទិញធ្យូងថ្មរបស់រុស្ស៊ីកាន់តែខ្លាំងឡើងថែមទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលវៀតណាមថា មាន២ភាគ៣នៃពលរដ្ឋវៀតណាម គឺមានប្រើប្រាស់គណនីធនាគារ

ព័ត៌មាន
ចំនួនប្រជាពលរដ្ឋវៀតណាម ដែលមានប្រើប្រាស់គណនីធនាគារ បានកើនឡើងទ្វេដង បើគិតក្នុងរយៈពេល៥ឆ្នចុងក្រោយនេះ ពោលគឺពលរដ្ឋវៀតណាមប្រហែល ៦៨% ដែលមានប្រ…

តម្លៃដែកធ្លាក់ចុះនៅអាស៊ីបូព៌ា ដោយសារប្រទេសចិននៅតែបន្តបិទខ្ទប់

ព័ត៌មាន
នាពេលបច្ចុប្បន្ន តម្លៃដែកថែបនៅអាស៊ីប៉ូព៌ាបានធ្លាក់ចុះដល់កម្រិតទាបខ្លាំង មិនធ្លាប់មានគិតក្នុងរយៈពេល១៤ខែកន្លងមកនេះ ដោយសារតម្រូវការសម្រាប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ