ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនដល់៤ទ្រីលានដុល្លារ ក្រោយទូរសព្ទ iPhone ថ្មីទទួលបានការគាំទ្រខ្លាំង


តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់៤ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃទី២៨ ខែតុលា ក្រោយតម្រូវការសម្រាប់ម៉ូដែលទូរសព្ទ iPhone ថ្មីមានការកើនឡើងខ្ពស់នៅទីផ្សារទូទាំងពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពី Nvidia និង Microsoft ដោយសារក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានភាពយឺតយ៉ាវជាងក្រុមហ៊ុនទាំងពីរនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple
ដោយ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងយ៉ាងខ្លាំងរហូតដល់១៣% បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចេញលក់ទូរសព្ទ iPhone ម៉ូដែលថ្មីកាលពីថ្ងៃទី៩ ខែកញ្ញា ដែលបានជួយជំរុញឱ្យតម្លៃទីផ្សារភាគហ៊ុនសរុបរបស់ក្រុមហ៊ុននេះឈានដល់៤ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំ២០២៥ នេះ។ លោក គ្រីស ហ្សាការេលី (Chris Zaccarelli) ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន Northlight Asset Management បានអះអាងថា ទូរសព្ទ iPhone ថ្មី ជាប្រភពប្រាក់ចំណូល និងប្រាក់ចំណេញដ៏ធំរបស់ក្រុមហ៊ុន Apple នៅមួយរយៈចុងក្រោយនេះ។

អ្នកជំនាញរូបនេះបានចាត់ទុកលទ្ធផលដ៏ត្រចះត្រចង់ ដែលក្រុមហ៊ុន Apple សម្រេចបាននៅត្រីមាសទី៣ឆ្នាំ២០២៥ ជាការស្តារស្ថានភាពដ៏លំបាកកាលពីដើមឆ្នាំ ដែលក្រុមហ៊ុននេះបានប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារប្រទេសចិន និងការប្រកួតប្រជែងដ៏តានតឹងជាមួយនឹងក្រុមហ៊ុនចិន ក៏ដូចជាបញ្ហាពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងការរុះរើមជ្ឈមណ្ឌលផលិតកម្មពីចិនទៅឥណ្ឌាជាដើម។

បច្ចុប្បន្នសមិទ្ធផលចុងក្រោយបង្អស់របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះរួមទាំង iPhone 17 និង iPhone Air កំពុងពេញនិយមខ្លាំងនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅទីក្រុងប៉េកាំងប្រទេសចិន និងទីក្រុងម៉ូស្គូរបស់រុស្ស៊ី។ បច្ចុប្បន្នទំហំទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple ឈរនៅលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Microsoft ក្នុងនោះក្រុមហ៊ុន Nvidia ឈរកំពូលតារាងជាមួយតម្លៃទីផ្សារជាង៤,៤ទ្រីលានដុល្លារ និងក្រុមហ៊ុន Microsoft មានតម្លៃក្រោមនេះបន្តិច៕




អត្ថបទបន្ទាប់


អាម៉េរិក និងជប៉ុនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោកស្រី Sanae Takaichi និងប្រធានាធិបតីអាម៉េរិកលោក Donald Trump បានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាង…

មេ UN អះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងពិការ ក្រោយមានការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាច

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូញ៉ូ ហ្គូធើរ៉េស (Antonio Guterres) បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ