បញ្ញាសិប្បនិម្មិត (AI) អាចបង្កហានិភ័យ

អ្នកជំនាញព្រមានថា AI អាចបង្កហានិភ័យ«ផុតពូជ»មនុស្ស ប្រៀបដូចនឹងសង្គ្រាមនុយក្លេអ៊ែរ និងជំងឺរាតត្បាតដែរ


មេដឹកនាំឧស្សាហកម្មផ្នែកបញ្ញាសិប្បនិម្មិតមួយក្រុមបានព្រមានកាលពីថ្ងៃអង្គារថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ឬដែលគេស្គាល់ថា AI នោះ នៅថ្ងៃណាមួយ វាអាចនឹងបង្កការគំរាមកំហែងដល់មនុស្សជាតិ ហើយវាគួរតែត្រូវបានចាត់ទុកថា ជាហានិភ័យសង្គមមួយធ្ងន់ធ្ងរដែរ ធៀបនឹងជំងឺរាតត្បាត និងសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Washington Post។
អ្នកជំនាញព្រមានថា AI អាចបង្កហានិភ័យ«ផុតពូជ»មនុស្ស ប្រៀបដូចនឹងសង្គ្រាមនុយក្លេអ៊ែរ និងជំងឺរាតត្បាតដែរ
ដោយ

លិខិតចំហមួយត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិ អ្នកស្រាវជ្រាវ និងវិស្វករជាង៣៥០នាក់ដែលធ្វើការនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត AI បានសរសេរថា ដើម្បីកាត់បន្ថយហានិភ័យនៃការផុតពូជមនុស្សដែលបង្កឡើងដោយវិស័យនេះ, វាគួរតែត្រូវបានពិភពលោកចាត់ទុកបញ្ហាគំរាមកំហែងរបស់ AI ជាអាទិភាពមួយ ក្នុងចំណោមបញ្ហាសង្គម និងសន្តិសុខផ្សេងៗទៀត ដូចជាជំងឺរាតត្បាត និងសង្គ្រាមនុយក្លេអ៊ែរជាដើម។

ហត្ថលេខីទាំង ៣៥០ ក៏រួមមាននាយកប្រតិបត្តិកំពូលពីបីនាក់ក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាAIផងដែរ ដូចជាលោក សេម អាលត៍មែន ប្រធានប្រតិបត្តិនៃក្រុមហ៊ុនដ៏ល្បី OpenAI, លោក ដេមីស ហាសាប៊ីស នាយកប្រតិបត្តិនៃក្រុមហ៊ុន Google DeepMind និងលោក ដារីអូ អាមូឌី (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុន Anthropic។ ទោះយ៉ាងណា ប្រធានអ្នកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Meta លោក យ៉ាន លីគុន (Yann LeCun) មិនបានចុះហត្ថលេខាលើលិខិតចំហរនោះទេ។

សេចក្តីថ្លែងការណ៍រួមនេះ កើតឡើងនៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីគ្រោះថ្នាក់ដែលអាចកើតមាន បង្កឡើងដោយបញ្ញាសិប្បនិម្មិត។ ភាពជឿនលឿននាពេលថ្មីៗនេះ ដូចជា AI និងប្រព័ន្ធ ChatGPT និងកម្មវិធីសន្ទនាក្នុងកុំព្យូរទ័រផ្សេងទៀត អាចបង្កើនការភ័យខ្លាចថា មិនយូរប៉ុន្មាន AIអាចនឹងត្រូវប្រើប្រាស់ក្នុងកម្រិតមួយដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងការឃោសនា ឬអាចលុបបំបាត់ការងារមនុស្សរាប់លាននាក់ក្នុងវិស័យមួយនេះ។

លើសពីនោះ អ្នកខ្លះជឿថា AI វាអាចមានថាមពលគ្រប់គ្រាន់ដែលអាចបង្កើតការរំខានដល់សង្គមក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ប្រសិនបើគ្មានអ្វីអាចកាត់បន្ថយល្បឿនរបស់វានោះទេ ទោះបីជាពេលខ្លះអ្នកស្រាវជ្រាវឈប់ពន្យល់ពីរបៀបដែលវាអាចនឹងកើតឡើងក៏ដោយ។ ក្នុងខែនេះ ប្រធានក្រុមហ៊ុនAIកំពូលទាំងបីរបស់អាមេរិក បានជួបជាមួយប្រធានាធិបតី លោកចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស ដើម្បីនិយាយអំពីបទប្បញ្ញត្តិលើបញ្ញាសិប្បនិម្មិត។ នៅក្នុងសក្ខីកម្មរបស់ព្រឹទ្ធសភាបន្ទាប់ពីកិច្ចប្រជុំនោះ លោក អាលត៍មែន ប្រធានប្រតិបត្តិនៃក្រុមហ៊ុន OpenAI បានព្រមានថា ហានិភ័យកម្រិតខ្ពស់របស់ AI អាចមានសភាពគ្រោះថ្នាក់គ្រប់គ្រាន់សម្រាប់ទាមទារឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងបញ្ញាសប្បនិម្មិតនេះ។

ទោះយ៉ាងណា លោក ដេន ហេនដ្រីកស៍ (Dan Hendrycks) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់សុវត្ថិភាព AI បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លិខិតចំហដែលត្រូវបានចុះហត្ថលេខាពីសំណាក់អ្នកដឹកនាំឧស្សាហកម្មមួយចំនួននោះ បានបង្ហាញឱ្យយើងឃើញថា ពួកគេមានការព្រួយបារម្ភជាឯកជនប៉ុណ្ណោះទាក់ទងនឹងហានិភ័យនៃបច្ចេកវិទ្យាដែលពួកគេកំពុងអភិវឌ្ឍ។

នៅក្នុងខែមីនាកន្លងទៅ អ្នកបច្ចេកវិទ្យានិងអ្នកស្រាវជ្រាវជាង១ពាន់នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយទៀត ដោយអំពាវនាវឱ្យមានការផ្អាករយៈពេលប្រាំមួយខែលើការអភិវឌ្ឍន៍គំរូ AI ។ ពួកគេបានលើកឡើងអំពីការព្រួយបារម្ភចំពោះការប្រណាំងប្រជែងនៅក្រៅការគ្រប់គ្រង ក្នុងគោលបំណងអភិវឌ្ឍ និងប្រើប្រាស់គំនិតឌីជីថល ដែលមានថាមពលកាន់តែខ្លាំង។

ការព្រមានរបស់មេដឹកនាំAIធំៗនៅលើពិពភលោកនេះ បានកើនឡើងនៅពេលដែលមនុស្សរាប់លាននាក់បានងាកទៅរកការសន្ទនាជាមួយបច្ចេកវិទ្យា AI សម្រាប់ការកម្សាន្ត ភាពជាដៃគូ និងការបង្កើនផលិតភាព។ បច្ចេកវិទ្យានេះ កំពុងក្លាយជាអ្វីដែលមនុស្សកាន់តែពឹងផ្អែកខ្លាំងឡើង និងមិនអាចខ្វះបាន៕




អត្ថបទបន្ទាប់


IMF ថា សេដ្ឋកិច្ចអ៊ុយក្រែនបង្ហាញពី"ភាពធន់" នឹងការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែត្រូវការប្រាក់កម្ចីច្រើន

មន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនកំពុងបង្ហាញ "ភាពធន់គួរឱ្យកត់សម្គាល់" ប…

លំនៅដ្ឋាន និងខុនដូ របស់ ជីប ម៉ុង លែន ផ្ដល់ជូនប្រម៉ូសិនពាក់កណ្ដាលឆ្នាំដ៏សម្បើមមិនធ្លាប់មាន

ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាសម្រួលដល់អិតិថិជន ក្នុងការទិញផ្ទះដ៏កក់ក្តៅ អោយកាន់តែងាយស្រួល ក្រុមហ៊ុន ជីប ម៉ុង លែន បាននាំមកនូវ ប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ