បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ប្រទេសចិនយកឈ្នះអាមេរិក លើការប្រកួតប្រជែងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


ប្រទេសចិនបានឈ្នះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាមួយសហរដ្ឋអាមេរិក ហើយកំពុងឆ្ពោះទៅរកការគ្រប់គ្រងលើបច្ចេកវិទ្យានៅទូទាំងពិភពលោក ជាពិសេសផ្នែកបញ្ញាសិប្បនិម្មិត AIនេះតែម្ដង ដោយសារតែភាពជឿនលឿននៃផ្នែកបច្ចេកវិទ្យារបស់ប្រទេសមហាយក្សសេដ្ឋកិច្ចទី២ក្នុងលោកមួយនេះ។ នេះបើតាមការអះអាងរបស់អតីតមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ញកោណរបស់អាមេរិក ប្រាប់សារព័ត៌មាន The Financial Times។
ប្រទេសចិនយកឈ្នះអាមេរិក លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)
ដោយ

លោក នី​កូ​ឡាស ឆៃ​ឡាន អតីត​ប្រធាន​ផ្នែក​កម្មវិធី Software របស់​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក ដែល​បាន​លាលែង​ពី​តំណែង ក្រោយ​ការ​តវ៉ា​ប្រឆាំង​នឹង​ភាពយឺត​យ៉ាវ​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​នៅ​ក្នុង​យោធា​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ការ​បរាជ័យ​របស់​អា​មេ​រិ​ក​ក្នុង​ការ​ឆ្លើយ​តប​ប្រកួតប្រជែង​ទៅ​នឹង​បច្ចេកវិទ្យា​របស់​ចិន ព្រមទាំង​ការ​គំរាមកំហែង​ផ្សេង​ទៀត​កំពុង​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ប្រឈម​នឹង​ហានិភ័យ​។

លោក​បាន​បន្ត​ទៀត​ថា​“ ក្នុង​រយៈពេល ១៥ ទៅ ២០​ឆ្នាំ​ខាង​មុខ​ទៀត ក៏​អា​មេ​រិ​ក​គ្មាន​ឱកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​ចិន​ដែរ ដោយហេតុ​ថា ឥឡូវនេះ​កិច្ចព្រមព្រៀង​បាន​សម្រេច​រួចរាល់​ហើយ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ​។

អតីតមន្ត្រី​ជាន់ខ្ពស់​មន្ទីរ​ប​ញ្ញ​កោណ​អា​មេ​រិ​ក​ដដែល​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រទេស​ចិន​ត្រូវ​បាន​កំណត់​ថា​នឹង​គ្រប់គ្រង​លើ​ពិភពលោក​នា​ពេល​អនាគត ដោយ​គ្រប់គ្រង​អ្វី​ៗ​ទាំងអស់ រាប់​ចាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រហូត​ដល់​ភូមិសាស្ត្រ​នយោបាយ​។ ខណៈ​ប្រព័ន្ធ​ការពារ​អ៊ី​ន​ធឺ​ណេ​តរបស់​អា​មេ​រិ​កមួយ​ចំនួន​ក្នុង​នាយកដ្ឋាន​របស់​រដ្ឋាភិបាល គឺ​ស្ថិត​នៅ​កម្រិត​ខ្សោយ​នៅឡើយ​។ ទន្ទឹម​នេះ លោក​នី​កូ​ឡាស បាន​បញ្ជាក់​ទៀត​ថា បច្ចេកវិទ្យា​ដែល​កំពុង​លេចធ្លោ​ទាំងនេះ មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​អនាគត​របស់​អា​មេ​រិ​ក ជា​ជាង​យន្តហោះ​ចម្បាំង​ទៅ​ទៀត​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Google ក៏​ត្រូវ​បាន​រង​ការ​ស្តីបន្ទោស​ជុំវិញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើការ​ជាមួយ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ស្តី​ពី បច្ចេកវិទ្យា AI ក៏​ដូច​ជា​ពិភាក្សា​អំពី​ក្រមសីលធម៌ AI ដែល​បាន​ធ្វើ​ឱ្យ​ការ​អភិ​ឌ្ឍ​បច្ចេកវិទ្យា​អា​មេ​រិ​ក​ធ្លាក់​ចុះ​។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​មាន​កាតព្វកិច្ច​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង ហើយ​កំពុងធ្វើការ​វិនិយោគ​ដ៏​ធំ​ទៅ​លើ​បច្ចេកវិទ្យា AI ដោយ​មិន​គិត​ពី​ក្រមសីលធម៌​ខ្លាំង​ជ្រុល​ពេក​នោះ​ឡើយ​។

កន្លង​មក​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​លើ​ការ​វិនិយោគ​ជាង ៦ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI នៅ​ឆ្នាំ ២០២១​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ ប្រទេស​ចិន​ក៏​បាន​នាំមុខ​អា​មេ​រិ​ក ទាក់ទង​នឹង​ការ​សិក្សា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា AI ដោយ​ក្នុង​នោះ ចិន​មាន​ចំណែក​ជិត​២១% ខណៈ​អា​មេ​រិ​ក​វិញ​មាន​តែ​ជិត​២០%​ប៉ុណ្ណោះ​។ នេះ​បើ​តាម​របាយការណ៍ ពី​សាកលវិទ្យាល័យ Stanford៕

អត្ថបទ ស៊ើ​ង និមល់ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ទីក្រុងហុងកុង និងសិង្ហបុរី ដើរយុទ្ធសាស្ត្រខុសគ្នាក្នុងការគ្រប់គ្រងកូវីដ-១៩

ព័ត៌មាន
គម្លាតកំពុងមានកាន់តែធំទៅៗ រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗពីររបស់តំបន់អាស៊ី គឺទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ក្នុងវិធីសាស្ត្រដោះស្រាយការរ...

កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបើកច្រកទេសចរណ៍ជាមួយថៃ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការបើកច្រកទ្វារព្រំដែនទេសចរណ៍ ជាមួយប្រទេសថៃ ដើម្បីស្ដារវិស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ