ការប្រមូលចំណូលគយនៅឆ្នាំ២០២២

មេគយកម្ពុជាអះអាងថា ការប្រមូលចំណូលគយនៅឆ្នាំ២០២២ នៅប្រឈមនឹងបញ្ហាច្រើន


ទោះស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្ដែការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៨០០លានដុល្លារ ស្មើនឹង៣១%នៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ ទោះយ៉ាងណា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានអះអាងថា ការប្រមូលចំណូលគយនៅឆ្នាំនេះ នៅតែប្រឈមនឹងបញ្ហាច្រើន។
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បញ្ហាកូវីដ១៩ មិនទាន់ផុតរលត់ និងផលរំខានដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន គឺសុទ្ធសឹង​ជាកត្តាប៉ះពាល់សម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា វិបិត្តកូវីដ-១៩ នៅតែជាបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅក្នុងកិច្ចការប្រមូលចំណូលគយ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនបន្ថែមដល់កិច្ចការប្រមូលចំណូលគយ នៅឆ្នាំ២០២២នេះ។ បើតាមឯកឧត្តម គុណ ញឹម វិបិត្តសង្រ្គាមនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាសាកល ដែលជំរុញឲ្យតម្លៃប្រេង ឡើងថ្លៃជាបន្តជាបន្ទាប់ដែលប៉ះពាល់ដល់វិស័យដឹកជញ្ជូន។ ទោះចង់ឬមិនចង់ បញ្ហានេះ ក៏បានជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ខ្លះៗដែរ ហើយវាក៏អាចជាផលរំខានដល់ផែនការប្រមូលចំណូលគយ ផងដែរ។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ លើកិច្ចការប្រមូលចំណូលគយ នៅក្នុងឆ្នាំ២០២២នេះ ជាមួយនឹងផែនការដែលដាក់ចេញជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ពិសេសការរឹតបន្តឹងលើការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស តែម្ដង។ ដោយឡែក ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសវិញ ត្រូវបាន ឯកឧត្តម គុណ ញឹម គូសបញ្ជាក់ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធ និងអាករនាំចូលទាំងឆ្វេងនិងស្តាំ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ជិត៧ពាន់គ្រឿង បានចូលទៅបង់ពន្ធនិងអាករនាំចូលដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ ស្មើនឹងប្រមាណ ជាង ៩៧% នៃផែនការ។ ដោយឡែក នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៨០០លានដុល្លារ ស្មើនឹង ៣១% នៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាតាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យលក់ប្រេងមកឲ្យខ្លួនក្នុងតម្លៃក្រោម ៧០ដុល្លារក្នុងមួយធុងបារ៉ែល

ព័ត៌មាន
ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមទាញយកប្រយោជន៍ពីវិស័យប្រេងបានច្រើនជាងគេ នៅក្នុងពេលដែលរុស្ស៊ីកំពុងផុងខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្…

មន្ទីរបញ្ចកោណថា អាមេរិកខ្វះការគាំទ្រផ្នែកភស្តុភារនៅតំបន់អាស៊ី សម្រាប់ឆ្លើយតបបញ្ហាជម្លោះប្រដាប់អាវុធ

ព័ត៌មាន
ឯកសារមួយរបស់មន្ទីរបញ្ចកោណនៅសហរដ្ឋអាមេរិកបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកជឿជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងខ្វះសមត្ថភាពដឹកជញ្ជូនគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ