បច្ចេកវិទ្យា AI

តើអ្នកជំនាញ និងអ្នកជំនួញថៃ មានការយល់ឃើញបែបណាចំពោះផលប៉ះពាល់របស់ AI មកលើកម្លាំងពលកម្មមនុស្ស?


តើស្ថាប័ននិងនិយោជិតក្នុងប្រទេសថៃ គួរបារម្ភថា ការងារនឹងត្រូវជំនួសដោយ Al ដូចដែលពិភពលោកកំពុងតែព្រួយបារម្ភដែរឫទេ? នេះគឺជាសំណួរពិភាក្សាដែលអ្នកជំនាញថៃ កំពុងតែជជែកគ្នាអំពីបដិវត្តកម្មនៃ AI ឫបញ្ញាសិប្បនិម្មិត។ បើទោះបីជាពិភពលោកព្រួយបារម្ភ ប៉ុន្តែសម្រាប់ថៃ អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមលើការប្រើប្រាស់កម្លាំងមនុស្សនៅក្នុងការបំពេញខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។
បច្ចេកវិទ្យា AI
ដោយ

ពាណិជ្ជករ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងឧស្សាហកម្មថៃ បានអះអាងថា ផលប៉ះពាល់ដល់មនុស្សជាតិ ដោយសារតែបដិវត្តកម្មនៃបញ្ញាសិប្បនិម្មិត ឬ AI គឺជៀសមិនផុតនោះទេ ប៉ុន្តែពួកគេភាគច្រើននៅតែមានសុទិដ្ឋិនិយមនឹងទីផ្សារការងារដែលប្រើប្រាស់ដោយកម្លាំងមនុស្ស។

លោក គ្រៀងក្រៃ ធៀនុគុល ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា Al ទំនងជានឹងប៉ះពាល់ដល់ការងារដែលគ្មានជំនាញ ប៉ុន្តែវាហាក់លឿនពេកក្នុងការប្រាប់ថា តើបច្ចេកវិទ្យានេះនឹងរំខានដល់ឧស្សាហកម្មទាំងអស់ ឬអត់សម្រាប់ប្រទេសថៃ នៅពេលបច្ចុប្បន្ន។

ទោះបីជាក្រុមហ៊ុនឧស្សាហកម្មធំៗទាំង៤៦ក្រុមហ៊ុននៅក្នុងសហព័ន្ធ សុទ្ធតែរំពឹងថា នឹងប្រើប្រាស់ Al កាន់តែច្រើន និងជួលកម្មករតិចជាងមុនក៏ដោយ ប៉ុន្តែលោកជឿជាក់ថា កម្លាំងពលកម្មរបស់មនុស្សនៅតែមានសារៈសំខាន់ ព្រោះ Al មិនអាចអនុវត្តបានចំពោះការងារជំនាញសំខាន់ៗបានទាំងអស់នោះទេ។

ជាមួយគ្នានេះលោកស្រី ភីរ៉ាតា ផាកដេសាតាយ៉ាផុង (Pirata Phakdeesattayaphong ) អ្នកប្រឹក្សាយោបល់របស់ ក្រុមហ៊ុន PwC Thailand បាយវាយតម្លៃថា ថៃនឹងរងផលប៉ះពាល់ដោយ Al យឺត ជាងបណ្តាប្រទេសលោកខាងលិច ដោយសារតែតម្លៃពលកម្មនៅថៃនៅមានកម្រិតទាប ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាជំនួសមនុស្សនៅលោកខាងលិច វាចំណេញច្រើន តែនៅថៃមិនដូច្នេះទេ។

អ្នកជំនាញរូបនេះជឿជាក់ថា ការងារដែលនឹងរងផលប៉ះពាល់ដោយ AI គឺអាចមានតែការងារណាដែលវាដដែលៗ ដូចជាជំនួយការផ្នែកច្បាប់ ទីប្រឹក្សាហិរញ្ញវត្ថុ អ្នកស្រាវជ្រាវទីផ្សារ ហើយដើម្បីគេចចេញពីបញ្ហានេះ លោកស្រីបាន លើកទឹកចិត្តបុគ្គលឱ្យមានផ្នត់គំនិតបើកចំហ ហើយវិជ្ជមាន ព្រមទាំងស្ម័គ្រចិត្តទទួលនិងរៀនសូត្របន្ថែមគ្រប់ពេល។

ដោយឡែកលោក អានុតថៃ វីតាយ៉ាកន ( Anothai Wettayakorn ) នាយកគ្រប់គ្រងថ្មី IBM Thailand បាននិយាយថា Al មិនមែនជំនួសមនុស្សទេ ប៉ុន្តែអ្នកដែលប្រើប្រាស់ Al គឺនឹងជំនួសអ្នកដែលមិនចេះប្រើ AI៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ខ្លួននឹងរារាំងកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែក U.S Steel បើខ្លួនឈ្នះឆ្នោត

បេក្ខជនប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរារាំងកិច្ចព្រមព្រៀងទ…

រុស្ស៊ីក្នុងឋានៈជាប្រធានប្ដូរវេននៃប្លុកប្រទេស BRICS ប្រកាសថា ការឈប់ប្រើប្រាក់ដុល្លារអាម៉េរិក គឺជាអាទិភាពកំពូលមួយនៅឆ្នាំ២០២៤

ប្រទេសរុស្ស៊ី ក្នុងឋានៈជាប្រធានប្ដូរវេននៃប្លុកប្រទេស BRICS បានប្រកាសក្ដែងៗកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ