ក្រុមហ៊ុនដែក Nippon

លោក ត្រាំ អះអាងថា ខ្លួននឹងរារាំងកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែក U.S Steel បើខ្លួនឈ្នះឆ្នោត


បេក្ខជនប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរារាំងកិច្ចព្រមព្រៀងទិញលក់រវាងក្រុមដែកជប៉ុន Nippon Steel និងក្រុមហ៊ុន U.S. Steel របស់អាម៉េរិក ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំនេះ។ តែយ៉ាងណា ការបង្ហាញពីរបៀបសេដ្ឋកិច្ចជាតិនិយមរបស់លោក ត្រាំ នេះអាចរារាំងដល់ការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនដែក Nippon
ដោយ

ក្រុមហ៊ុនដែករបស់ជប៉ុន Nippon Steel បានទិញយកក្រុមហ៊ុនដែកអាម៉េរិក US Steel ក្នុងតម្លៃកិច្ចព្រមព្រៀងជាង៤០ពាន់លានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២៣ តែកិច្ចព្រមព្រៀងនេះនៅមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ ដោយសារតែមានការជំទាស់ពីសហជីពកម្មកររួមទាំងសមាជិកសភាអាម៉េរិកមួយចំនួនផងដែរ។

យ៉ាងណាមិញសូម្បីតែលោក ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ក៏បានបង្ហាញការប្រឆាំងផងដែរ ចំពោះបញ្ហានេះ ដោយលោកអះអាងនៅក្នុងជំនួបជាមួយសមាជិកសហជីពធីមស្ទើថា លោកនឹងរារាំងកិច្ចព្រមព្រៀងទិញលក់នេះ ប្រសិនបើលោកបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអំឡុងខែវិច្ឆិកា ឆ្នាំនេះ។ លោក ត្រាំ ដែលបានជួយសង្គ្រោះឧស្សាហកម្មដែករបស់អាម៉េរិក ក្នុងអំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីបានចាត់ទុកកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែក​ US Steel ជាកិច្ចព្រមព្រៀងមួយដ៏គួរឱ្យខ្លាចបំផុត។

ឆ្លើយតបនឹងការលើកឡើងរបស់លោក តាំ បែបនេះ ក្រុមហ៊ុនដែក Nippon បាននិយាយតាម​ រយៈអ៊ីមែលថា ក្រុមហ៊ុននេះនឹងបន្តពិភាក្សាជាមួយនឹងអ្នកពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលផងដែរ ក្នុងបំណងដើម្បីស្វែងយល់ចិត្តគ្នាថែមទៀត។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការទិញក្រុមហ៊ុនដែករបស់អាម៉េរិកនេះនឹងនាំមកនូវប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់ដែកថែបសហរដ្ឋអាម៉េរិក ឧស្សាហកម្មដែកថែប​ អតិថិជនរបស់ខ្លួន កម្មករ និងសហគមន៍ក្នុងតំបន់។

សូមរំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមហ៊ុនដែកជប៉ុននេះបានចាត់បញ្ជូនតំណាងរបស់ខ្លួនទៅកាន់ក្រុងវ៉ាស៊ីនតោន ដើម្បីចរចា និងបញ្ចុះបញ្ចូលសមាជិកសភាអាម៉េរិក និងក្រុមសហជីបកម្មករអាម៉េរិកមួយចំនួនផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីខ្លះរារាំងមហាយក្សចិន មិនឱ្យវ៉ាឈ្នះអាម៉េរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោករហូតដល់ឆ្នាំ២០៨០?

ព័ត៌មាន
ធនាគារវិនិយោគអន្តរជាតិ ឈានមុខគេមួយបានអះអាងថា មហាយក្សចិន នឹងមិនអាចវ៉ាឈ្នះសហរដ្ឋអាម៉េរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោករហូតដ…

តើអ្នកជំនាញ និងអ្នកជំនួញថៃ មានការយល់ឃើញបែបណាចំពោះផលប៉ះពាល់របស់ AI មកលើកម្លាំងពលកម្មមនុស្ស?

ព័ត៌មាន
តើស្ថាប័ននិងនិយោជិតក្នុងប្រទេសថៃ គួរបារម្ភថា ការងារនឹងត្រូវជំនួសដោយ Al ដូចដែលពិភពលោកកំពុងតែព្រួយបារម្ភដែរឫទេ? នេះគឺជាសំណួរពិភាក្សាដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ