ពន្ធបដិការ

តើអត្រាពន្ធថ្មី ១០% របស់លោក ត្រាំ គឺជាដង្ហើមសេដ្ឋកិច្ច ឬជាសម្ពាធថ្មីសម្រាប់កម្ពុជា?


ក្រោយមានការជជែកដេញដោលយ៉ាងស្វិតស្វាញរវាងសេតវិមាន និងសភាអាម៉េរិក ទីបំផុតការកំណត់អត្រាពន្ធនាំចូលទំនិញពីក្រៅប្រទេសក្នុងកម្រិត១០% បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ទោះបីជាតួលេខនេះទាបជាងការរំពឹងទុកកន្លងមក ប៉ុន្តែវាបានបង្កើតនូវសំណួរជាច្រើនជុំវិញសក្ដានុពលប្រកួតប្រជែងរបស់កម្ពុជា។ តើការកំណត់ពន្ធស្មើៗគ្នានេះ នឹងជួយបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មសកល ឬនឹងក្លាយជាល្បែងសាកល្បងសមត្ថភាពផលិតកម្មរបស់កម្ពុជា?
ពន្ធបដិការ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានចាត់ទុកការកំណត់១០% លើការនាំចូលទំនិញពីនានារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៥ ខែកុម្ភៈ គឺជាសញ្ញាវិជ្ជមានមួយក្នុងការកាត់បន្ថយភាពតានតឹង នៃសង្គ្រាមពាណិជ្ជកម្មសកល។ តែយ៉ាងណាលោកបានចាត់ទុកវិធានការនេះ គឺជាលំហាត់ដ៏ស្មុគស្មាញមួយសម្រាប់កម្ពុជា ព្រោះការកំណត់ពន្ធស្មើគ្នាមានន័យថា កម្ពុជា ត្រូវតែប្រកួតប្រជែងលើគុណភាព និងតម្លៃផលិតកម្មដោយផ្ទាល់ជាមួយប្រទេសដៃគូដទៃទៀត ដែលមានមូលដ្ឋានផលិតកម្មរឹងមាំ។ លោករំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងច្បាប់វិនិយោគថ្មី កម្ពុជានឹងមានឱកាសទាក់ទាញវិនិយោគិន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។

​ជាមួយគ្នានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច យល់ឃើញថា ការរក្សាអត្រាពន្ធក្នុងកម្រិត១០% នឹងជួយរក្សាស្ថិរភាពការងារសម្រាប់ពលរដ្ឋខ្មែរក្នុងវិស័យផលិតកម្មនាំចេញ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ នៅតែបង្ហាញក្ដីបារម្ភចំពោះភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ដែលអាចប្រែប្រួលគ្រប់ពេលវេលា។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ថា កម្ពុជា ចាំបាច់ត្រូវតែពង្រីកការធ្វើពិពិធកម្មផលិតផលរបស់ខ្លួនឱ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់ ដើម្បីអាចរក្សាចំណែកទីផ្សារដ៏ធំមួយនេះក្នុងរយៈពេលវែង។

​គួររបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅ ទំហំនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក បានហក់ឡើងដល់ជាង១,២៨២លានដុល្លារ ស្មើនឹងប្រមាណ៤៤% នៃការនាំចេញសរុប ហើយតាមរយៈតួលេខដ៏ខ្ពស់នេះសបញ្ជាក់ឱ្យឃើញថា អាម៉េរិក នៅតែជាទីផ្សារដ៏សំខាន់​សម្រាប់កម្ពុជា។ ទោះជាយ៉ាងណា ក្នុងបរិបទដែលលោក ដូណាល់ ត្រាំ មានសិទ្ធិប្រើប្រាស់ច្បាប់ពាណិជ្ជកម្មពិសេស ដើម្បីដាក់ចេញវិធានការពន្ធបណ្តោះអាសន្នគ្រប់ពេលវេលានោះ អ្នកវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតាមដាន និងត្រៀមលក្ខណៈបត់បែនឱ្យបានទាន់ពេលវេលា៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមន្ត្រីរូបណាជាមុខសញ្ញាត្រូវបោសសម្អាតបន្ទាប់របស់លោក ស៊ី ជីនពីង នៅឆ្នាំនេះ?

ស្របពេលចិន កំពុងតស៊ូជាមួយវិបត្តិសេដ្ឋកិច្ច សភាជាតិប្រជាជនចិន គ្រោងនឹងបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងប៉េកាំង នាថ្ងៃទី៥ ខែមីនា …

អ្នកវិនិយោគអឺរ៉ុបជាង៣០រូបមកពី១៥ក្រុមហ៊ុន នឹងមកសិក្សាឱកាសវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មជាន់ខ្ពស់ជាង៣០រូបតំណាងឱ្យក្រុមហ៊ុនយក្សអឺរ៉ុបចំនួន១៥ មកបំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ