កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

មេធំក្រុមហ៊ុន Pifzer ថាមេរោគអូមីក្រុងមានគ្រោះថ្នាក់ទាប ប៉ុន្តែឆ្លងលឿនជាងគេ និងអាចបំប្លែងមេរោគថ្មីៗបន្ថែមទៀត


នាយកប្រតិបត្តិក្រុមហ៊ុន Pfizer កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា មេរោគបំប្លែងថ្មី អូមីក្រុង ហាក់ ដូចជាមានរោគសញ្ញាស្រាលជាងមេរោគ ឌែលតា ប៉ុន្តែសមត្ថភាពចម្លងរីករាលដាលលឿនជាងគេបំផុត។ ការរីករាលដាលយ៉ាងឆាប់រហ័សនេះ មានន័យថា មេរោគនឹងឆ្លងទៅកាន់មនុស្សដល់រាប់ពាន់លាននាក់ ហើយអាចបង្កឲ្យមានមេរោគវិវត្តខ្លួនកាន់តែច្រើននាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla
ដោយ

បើទោះបីជា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង មិនមានរោគសញ្ញាធ្ងន់ធ្ងរដូចការព្រួយបារម្ភពីដំបូងក៏ដោយចុះ ប៉ុន្ដែ​វាក៏មិនមែន​ជាដំណឹងល្អដែរ ខណៈដែលអ្នកជំនាញ​កំពុង​តែត្រូវការទិន្នន័យ​បន្ថែមទៀត​ដើម្បី​វាយតម្លៃ​យ៉ាងពេញលេញ​នូវហានិភ័យ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីនេះ​។ ការលេចឡើងនូវមេរោគនេះ ភ្លាមៗវាពិតជាពិបាកណាស់សម្រាប់អ្នកវិទ្យាសាស្រ្ត ក្នុងការទាញការសន្និដ្ឋានច្បាស់លាស់ពី​រលកនៃការឆ្លងនៅ​អាហ្វ្រិក​ខាងត្បូង​នៅពេលនោះ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ក៏បានលើកការព្រួយបារម្ភ អំពីការកើនឡើង​ករណីឆ្លងមេរោគថ្មីនេះ ពីរាប់ម៉ឺនទៅរាប់លាននាក់ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ខាងមុខនេះ គួបផ្សំជាមួយនឹងកត្តាអំណោយផល​នៃអាកាសធាតុចុះត្រជាក់ ដែលងាយធ្វើឱ្យមនុស្សផ្ដាសាយ និងឆ្លងមេរោគបានកាន់តែលឿន។ ជាក់ស្ដែង គិតមកទល់ពេលនេះ យ៉ាងហោចណាស់មាន៤០ប្រទេស និង ដែនដីហើយ ដែលបានរាយការណ៍ពីករណីឆ្លងរាលដាលកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ។

ជុំវិញនឹងបញ្ហានេះ លោក Albert Bourla បានដាក់ការព្រួយបារម្ភថា ល្បឿងចម្លង​របស់​អូមីក្រុង អាចនឹងធ្វើឱ្យមានការវិវត្ត​នៃមេរោគកាន់តែច្រើន​ឡើង​នាពេលអនាគត។ ដូចនេះ ដើម្បីទប់ទល់​នឹងការវិវត្តនេះ Pfizer អាចបង្កើត​វ៉ាក់សាំង ដែលកំណត់គោលដៅ​របស់មេរោគនេះ នៅខែមីនាឆ្នាំ ២០២២ ប៉ុន្តែមិនច្បាស់ថាតើ តម្រូវឱ្យមាន​ការចាក់វ៉ាក់សាំង​ជាថ្មី ឬអត់នោះទេ ដែលក្រុមហ៊ុននឹងចំណាយ​ពេល​ពីរ ទៅ​បីសប្តាហ៍សិន ដើម្បីកំណត់ថា តើវ៉ាក់សាំងបច្ចុប្បន្នអាចផ្តល់​ការការពារគ្រប់គ្រាន់​ប្រឆាំងនឹងមេរោគ​ អូមីក្រុង ឬអត់។ ទន្ទឹមនេះ ក្រុមហ៊ុន​Pfizer មានទំនុកចិត្តថា ថ្នាំគ្រាប់​របស់ខ្លួន ផាកឡូវីដ (Paxlovid) មានប្រសិទ្ធភាព​ប្រឆាំងនឹង មេរោគ​​អូមីក្រុង ព្រមទាំងគ្រប់​​មេរោគផ្សេងទៀត ដែលបានលេចឡើងរហូតមកដល់ពេលនេះ។

ទោះយ៉ាងក៏ដោយចុះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ ១៩​ ក៏ដូចជាមេរោគ អូមីក្រុង អង្គការសុខភាពពិភពលោកបានប្រាប់ ប្រទេសទាំងអស់កុំឱ្យភ័យស្លន់ស្លោ និងត្រូវតែបន្តជំរុញ​ការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រោះថា ថ្នាំវ៉ាក់សាំងទំនងជានៅតែអាចផ្តល់ការការពារដល់​សារពាង្គកាយពីការធ្លាក់ខ្លួនឈឺធ្ងន់បានដដែល៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថ្កោលទោសខ្លាំងៗចំពោះការធ្វើពហិការការទូតរបស់អាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង

ព័ត៌មាន
ប្រទេសចិននៅថ្ងៃអង្គារទី០៧ខែធ្នូ បានចេញមុខមកប្រតិកម្មចំៗ ទៅនឹងការធ្វើពហិការមិនចូលរួមផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការប្រកួតកីឡាអូឡាំ…

ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នៅដដែល តែព្រមានពីការរាលដាលឡើងវិញនៃកូវីដ១៩បំប្លែងខ្លួនថ្មី

ព័ត៌មាន
ធនាគារពិភពលោក (World Bank) នៅតែរក្សាការព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជាឆ្នាំ២០២១នេះ ថានឹងមានកំណើនត្រឹម ២,២%ដដែល ទោះកម្ពុជាបានបើកចំហប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ