កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានមានសុទិដ្ឋិនិយម ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់


ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) មានផែនការចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ (FTAs) និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងចំណោមសមាជិកទាំងអស់ សំដៅធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានសកម្មភាពរស់ឡើងវិញ ចំពេលមានវិបត្តិកូវីដ១៩កំពុងបន្ដអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ ។
:មីយ៉ាន់ម៉ាសោកស្តាយដែលមិនបានប្រជុំអាស៊ាន

អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី អ៊ូ​រ៉ា​មុន ស៊ុប​ថា​វ៉ា​ត់​ថុ​ម (Auramon Supthaweethum) បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាស៊ាន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិភាក្សា​អំពី​ការ​ស្តារ​សេដ្ឋកិច្ច​អាស៊ាន ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​មិនមែន​អាស៊ាន​នៅ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ២៨ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ន និង​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ តាម​រយៈ​ប្រព័ន្ធ​វី​ឌី​អូ​អន​ឡាញ​។

លោកស្រី​បាន​បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន ចង់ឱ្យ​សមាជិក​អាស៊ាន​ទាំងអស់​ធ្វើការ​រួម​គ្នា ដើម្បី​ចាប់ផ្តើម​ការ​ចរចា​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​លើ​ទំនិញ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​មាន​ស្រាប់ (FTAs) ជា​ពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ហើយ​ព​ន្លឿ​ន​ការ​អនុវត្ត​កិច្ចព្រមព្រៀង RCEP សម្រាប់​សមាជិក​ទាំងអស់​គ្នា​ផង​ដែរ​។

សូម​ជម្រាប​ថា ក្នុង​ចំណោម​សមាជិក​អាស៊ាន​មាន​តែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ហ្វី​លី​ពី​ន ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ផ្ដល់​សច្ចាប័ន​សម្រាប់​កិច្ចព្រមព្រៀង RCEP ទៅ​កាន់​លេខាធិការដ្ឋាន​អាស៊ាន​។

RCEP គឺជា​កិច្ចព្រមព្រៀង​ពហុភាគី​ដំបូង​គេ ដែល​រួម​បញ្ចូល​ប្រទេស​ចិន​ជា​សមាជិក ហើយ​វា​ក៏​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​មួយ​រវាង​ចិន និង​ជប៉ុន ក៏​ដូច​ជា​រវាង​ជប៉ុន និង​កូរ៉េ​ខាងត្បូង​។ RCEP គឺជា​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត របស់​ពិភពលោក ដែល​រួម​មាន​សមាជិក ១៥​ប្រទេស​មាន​ចំនួន​ប្រជាជន​សរុប​ជិត ២​ពាន់​៣​រយ​លាន​នាក់ មាន​ទំហំ​៣៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​ប្រហែល ៣០% នៃ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។ កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កាត់​បន្ថយពន្ធ​លើ​ទំនិញ​រហូត​ដល់ ៩១% និង​កំណត់​ស្តង់ដារ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ កម្មសិទ្ធិបញ្ញា និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ក្នុង​ចំណោម​ការ​អនុវត្ត​ពាណិជ្ជកម្ម​ផ្សេង​ទៀត​។

បើ​តាម ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ថៃ​មាន​ទំនិញ​ចំនួន​ជិត ៤​ម៉ឺន​មុន ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កាត់​បន្ថយពន្ធ​ពី​ភាគី​កូរ៉េ​ខាងត្បូង ជប៉ុន ចិន នូ​វែ​ល​ហ្សេ​ឡង់ និង​អូស្ត្រាលី​ជាដើម​។ 

សូម​ជម្រាប​ថា ក្នុង​ឆ្នាំ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​អាស៊ាន​បាន​កើនឡើង​ដល់ ១១១ ពាន់​លាន​ដុល្លារ កើនឡើង​១៧% ធៀប​នឹង​ឆ្នាំ​មុន​។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​ថៃ​ទៅ​អាស៊ាន​មាន​ចំនួន ៦៥ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១៧% ហើយ​ការ​នាំ​ចូល​មាន​តម្លៃ​ជិត ៤៦ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ១៧% ធៀប​ឆ្នាំ ២០២០​។ ការ​នាំ​ចេញ​សំខាន់​ៗ​រួម​មាន​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ កុំព្យូទ័រ និង​គ្រឿងបន្លាស់ គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច និង​ចំណី​សត្វ​ចិញ្ចឹម​ជាដើម​៕

អត្ថបទ ស៊ើង និមល់

 

None



អត្ថបទបន្ទាប់


Kerry WorldBridge វិនិយោគលើឃ្លាំងត្រជាក់ស្ដុកទំនិញស្តង់ដារជាលើកដំបូងគេនៅកម្ពុជា

ដើម្បីពង្រីកសមត្ថភាព និងបង្កើនសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុន World Bridge Group បានដាក់ដំណើរការនូវឃ្លាំងត្រជាក់ស្តង់ដារខ្ពស់ជាលើកដំបូងនៅក…

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញ ករណីឆបោកការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាមទៅអឺរ៉ុប

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និង អគ្គទេសាភិបាលធនាគារកណ្តាល សម្របសម្រួលជាមួយសមាគមស្វាយចន្ទីវៀតណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ