វៀតណាមទិញ​យន្តហោះ​ Boeing ច្រើន​គ្រឿង​ពី​អាមេរិក

​វៀតណាម​នឹង​ចុះ​ហត្ថលេខា​ទិញ​យន្តហោះ​ Boeing អាមេរិក ១០០គ្រឿង!


ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ឈ្មោះ Vietjet ប្រកាសថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ​នេះ​ ដើម្បី​ទិញ​យន្តហោះ​ Boeing ដែលមាន​តួខ្លួន​តូចៗ​ចំនួន ១០០គ្រឿង ក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណ ជិត​ ១៣​ពាន់​លានដុល្លារអាមេរិក។
Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍ឯកជន​ធំ​ជាង​គេ​បំផុតនៅ​វៀតណាម។
ដោយ

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express ដែល​យោង​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ 

ប្រភព​បាន​ប្រាប់​ Reuters ថា ក្រុមហ៊ុន​ Vietjet នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​ Boeing របស់​ក្រុមហ៊ុន​អាមេរិក នៅក្រៅ​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ចុងខែនេះ។

ដំណឹងនេះកើត​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក ទើបតែបាន​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម​អាច​ធ្វើការហោះហើរត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិក កាលពីពេល​ថ្មីៗ​នេះ។ 

កាលជំនាន់​ដែល​លោក​ បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតី​អាមេរិក និង​បាន​មក​ទស្សនកិច្ច​នៅ​វៀតណាម នាឆ្នាំ​២០១៦ ក្រុមហ៊ុន​ Vietjet ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​ Boeing 737 MAX ដែលមាន​តួខ្លួន​តូចៗ ពី​សហរដ្ឋអាមេរិក​ ផងដែរ។ ហើយ​ឆ្នាំ​ទៅ​មិញ​នេះ ក្រុមហ៊ុនដដែល ក៏បានទិញ​យន្តហោះ​ប្រភេទ Airbus (A321neo) ចំនួន ៥០គ្រឿង ពីប្រទេស​បារាំង​ ផងដែរ៕




អត្ថបទបន្ទាប់


ក្រុម​ស្រាវជ្រាវ​មួយ​ព្យាករ​​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​ចុះ

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ល្បឿន​យឺត​ដោយ…

តំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ជា «មេដែក» ទាក់ទាញគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន

ព័ត៌មាន
បើនិយាយពីតំបន់សក្ដានុពលសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន តំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានអះអាងដូចគ្នាថា គឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ