ទំទានក់ទំនងកម្ពុជា-ជប៉ុន

អ្នកជំនាញរំពឹងវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នៅជប៉ុននឹងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនកាន់តែប្រសើរ


អ្នកជំនាញសេដ្ឋកិច្ចរំពឹងវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈនៅ១១ខែឆ្នាំនេះ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង១ពាន់៦រយលានដុល្លារ។
ទំទានក់ទំនងកម្ពុជា-ជប៉ុន
ដោយ

ការបង្ហាញក្តីរំពឹងបែបនេះ ក៏ដោយសារនៅក្នុងកិច្ចប្រជុំនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងមានជំនួបទ្វេភាគីជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីពិភាក្សាពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅទីក្រុងតូក្យូ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ប្រទេសជប៉ុនមានទំនាក់ទំនងល្អជាយូរណាស់មកហើយជាមួយប្រទេសកម្ពុជា ដោយប្រទេសនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជាស្ទើរគ្រប់វិស័យផងដែរ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា លំហូរទុនវិនិយោគពីជប៉ុនចូលមកកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់នៅ១០ឆ្នាំចុងក្រោយនេះ ហើយលោករពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូលើកនេះ វានឹងជួយធ្វើឱ្យវិនិយោគិនជប៉ុនមានទំនុកចិត្ត និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជាបន្ថែមទៀត។ បច្ចុប្បន្នវិនិយោគិនជប៉ុនដែលបានបោះទុននិយោគនៅក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបង្គុំអគ្គិសនីជាដើម។

សម្រាប់កិច្ចប្រជុំកំពូលនៅជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។

ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួន៣ ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។ ជាមួយគ្នានោះ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៥ វិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។ ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា រយៈពេល ១១ខែឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានទំហំទឹកកប្រាក់សរុបជាង ១ពាន់៦រយលានដុល្លារ ថយចុះជិត ៨% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារជប៉ុនសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុនមកកាន់កម្ពុជាវិញសម្រេចបានទឹកប្រាក់ជាង ៥៧៣លានដុល្លារ ថយចុះជាង ១៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មី១បានភ្ជាប់ជើងហោះហើរមកកម្ពុជា ដែលជំរុញឱ្យក្រុមហ៊ុនកើនដល់៩

ព័ត៌មាន
វិស័យអាកាសចរណ៍កម្ពុជា បានចាប់ផ្ដើមកម្រើកឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហ…

តើមានកត្តាអ្វីធ្វើឱ្យសមាគមម្រេចកំពតវាយតម្លៃថា ការនាំចេញម្រេចកំពតនៅឆ្នាំក្រោយអាចនឹងធ្លាក់ចុះ៤០%?

ព័ត៌មាន
បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាការកើនឡើងអតិផរណា បញ្ហាសង្រ្គាម និងភាពតាមភូមិសាស្ត្រនយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ