កងទ័ពជើងទឹកអាមេរិកពីរនាក់ត្រូវបានដាក់ទោសធ្ងន់ធ្ងរ

ទាហានជើងទឹកអាមេរិកពីររូបត្រូវបានចាប់ខ្លួន ក្រោយសង្ស័យថា បានចែកចាយព័ត៌មានសម្ងាត់យោធាទៅឱ្យរដ្ឋាភិបាលចិន


មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងនាវិកជើងទឹកអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទប្រគល់ព័ត៌មានសន្តិសុខជាតិដ៏រសើបទៅឱ្យប្រទេសចិន។ ហេតុការនេះកើតឡើង ចំពេលដែលក្រសួងការពារជាតិតៃវ៉ាន់ឯណោះវិញ បាននិងកំពុងប្តេជ្ញាពង្រឹងការប្រឆាំងនឹងចារកម្មកាន់តែខ្លាំង ក្រោយវរសេនីយ៍ឯកយោធារបស់ខ្លួនម្នាក់ ត្រូវបានឃុំខ្លួនដោយចោទបទចោទប្រកាន់ថា បានប្រមូលព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង។
ដោយ

ទាហានជើងទឹកអាមេរិកឈ្មោះ Jinchao Wei អាយុ២២ឆ្នាំ ដែលត្រូវបានប្រគល់ឱ្យទៅបំពេញភារកិច្ចនៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Essex ដែលមានមូលដ្ឋាននៅទីក្រុង San Diego ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ដោយចោទប្រកាន់ពីបទទាក់ទងនឹងចារកម្មសមគំនិតក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅឱ្យមន្ត្រីចិន។ នៅក្នុងករណីដាច់ដោយឡែកមួយ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ទាហានជើងទឹកអាមេរិកម្នាក់ទៀត គឺលោក Wenheng Zhao អាយុ២៦ឆ្នាំ ពីបទទទួលសំណូកជាថ្នូរនឹងការផ្តល់រូបថត និងវីដេអូសម្ងាត់ដ៏រសើបរបស់យោធាអាមេរិកដល់មន្ត្រីចារកម្មចិន។ នេះបើតាមការចុះផ្សាយដោយកាសែត The Guardian។

លោក Matthew G Olsen ជំនួយការអគ្គមេធាវីនៃផ្នែកសន្តិសុខជាតិនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា បុគ្គលទាំងពីររូបនេះបានរំលោភលើការប្តេជ្ញារបស់ខ្លួន ដែលសច្ចាការពារសហរដ្ឋអាមេរិក និងក្បត់ការជឿទុកចិត្តពីសំណាក់មហាជន ដោយបានបម្រើជលប្រយោជន៍រដ្ឋាភិបាលកុម្មុយនិស្តចិន។ «ក៏ព្រោះតែទង្វើដែលមិនគួរកើតឡើងរបស់គេ ព័ត៌មានសម្ងាត់យោធាបានធ្លាក់ចូលទៅក្នុងដៃសាធារណរដ្ឋប្រជាមានិតចិនបាត់ទៅហើយ»។ ព័ត៌មានរស៊ើបទាំងនោះ លោកម៉ាធូបានឱ្យដឹងថា រួមមានព័ត៌មានលម្អិតអំពីសមយុទ្ធក្នុងសម័យសង្គ្រាម ប្រតិបត្តិការកងទ័ពជើងទឹក និងសម្ភារៈបច្ចេកទេសសំខាន់ៗផ្សេងទៀត។
បើតាមមន្ត្រីសហព័ន្ធរូបនេះ ទាហានជើងទឹកទាំងពីររូប ត្រូវបានជាប់ទោសស្រដៀងគ្នា។ តែមិនទាន់ដឹងច្បាស់ទេថា តើបុគ្គលទាំងពីររូបនេះពិតជាជាប់ពាក់ព័ន្ធ និងបានទទួលសំណូកពីមន្ត្រីចារកម្មចិនតែម្នាក់ ឬយ៉ាងណានោះទេ។ យោងតាមរដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់យុវជន Jinchao Wei ថាបានផ្តល់រូបថតនិងវីដេអូនៃនាវាផ្ទុកយន្តហោះ ដែលគាត់កំពុងបម្រើការ។ ក្រៅពីនេះ នាវិករូបនេះក៏បានលាតត្រដាងពីសៀវភៅណែនាំបច្ចេកទេសយោធា និងមេកានិក ព្រមទាំងព័ត៌មានលម្អិតអំពីចំនួន និងការហ្វឹកហ្វឺនកងម៉ារីនក្នុងអំឡុងពេលសមយុទ្ធនាពេលខាងមុខរបស់អាមរិកផងដែរ។
មួយវិញទៀត កងនាវិក Wenheng Zhao ត្រូវបានក្រសួងយុត្តិធម៌អាមេរិកប្រកាសកាលពីថ្ងៃពុធថាបានធ្វើការជាមួយមន្ត្រីចារកម្មចិន ដែលមិនស្គាល់អត្តសញ្ញាណកាលពីឆ្នាំ២០២១មកម្លេះ។ ក្នុងនោះ គេបានចែករំលែកព័ត៌មានអំពីគម្រោងប្រតិបត្តិការសមយុទ្ធយោធាអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ជាថ្នូរមកវិញ កងនាវិករូបនេះបានទទួលសំណូកជាទឹកប្រាក់ប្រមាណជិត១៥ម៉ឺនដុល្លារ។
ពាក់ព័ន្ធនឹងអំពើចារកម្មនេះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ឯណោះវិញ កាលពីថ្ងៃទី២ កក្កដា បានឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួននឹងបន្តពង្រឹងការអប់រំប្រឆាំងនឹងចារកម្ម និងបង្កើតការប្រុងប្រយ័ត្នជាងនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានវរសេនីយ៍ទោមួយរូបរួមជាមួយនឹងបក្សពួកមួយចំនួនតូច ត្រូវបានចោទប្រកាន់ថា បានចូលដៃជាមួយរដ្ឋាភិបាលប៉េកាំងធ្វើចារកម្ម ដែលតៃវ៉ាន់ថា ជាទ្វើដែលក្បត់ចំពោះប្រជាជន និងទឹកដីរបស់ខ្លួន»។




អត្ថបទបន្ទាប់


ហេតុអ្វីមហិច្ឆតារបស់ក្រុមហ៊ុនវៀតណាមនៅលើវិថីនៃការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់?

ព័ត៌មាន
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Vingroup ដើម្បីផលិតរថយន្តអគ្គីសនីកំពុងជួបបញ្ហាទាំងនៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសគឺទីផ្សារនៅសហរដ្ឋអាម…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នឹងកម្លាយខ្លួនទៅជាធនាគារ ខេប៊ី ប្រាសាក់ ក្រោយច្របាច់បញ្ចូលគ្នាជាមួយធនាគារ KB Kookmin ដ៏ធំរបស់កូរ៉េ

ព័ត៌មាន
ធនាគារ ខេប៊ីប្រាសាក់ ដែលជាការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ គូកមីន មកពីប្រទេសកូរ៉េបានប្រកាសធ្វើប្រតិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ