កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន

តើកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅក្នុងខែធ្នូនេះ នឹងផ្តោតលើវិស័យ និងរឿងសំខាន់ៗអ្វីខ្លះ?


កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូខាងមុខនេះ នឹងផ្តោតសំខាន់នៅលើឌីជីថលនីយកម្ម និងបញ្ហាទាក់ទងនឹងថាមពលស្អាត ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗ។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិមិត្ត ក៏ដូចជាការគាំទ្រសម្រាប់ការច្នៃប្រឌិតនៅក្នុងសហគ្រាស រួមទាំងក្រុមហ៊ុនខ្នាតតូច និងមធ្យម ក៏នឹងស្ថិតក្នុងរបៀបវារៈនេះផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន
ដោយ

មេដឹកនាំជប៉ុន និងអាស៊ានទំនងជាព្រមព្រៀងគ្នាក្នុងការបន្ត និងលើកទឹកចិត្តឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែ​ និងពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ និងឌីជីថលភាវូបនីយកម្មនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងខែធ្នួ នេះ។ បើយោងតាមសារព័ត៌មាន Nikkei សេចក្តីថ្លែងការណ៍រួមដែលនឹងត្រូវចេញនៅក្នុងកិច្ចប្រជុំកំពូលពិសេសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូ នឹងគូសបញ្ជាក់ពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួនបី ដែលរួមមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន, កិច្ចសហប្រតិបត្តិការបង្កើតសេដ្ឋកិច្ច និងសង្គម ព្រមទាំងសន្តិភាព និងស្ថិរភាព និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាឌីជីថលភាវូបនីយកម្ម។

នៅក្នុងកិច្ចប្រជុំពិសេសដែលប្រទេសជប៉ុន និងអាស៊ាននឹងប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅឆ្នាំ២០២៣ ខាងមុខនេះ ភាគីទាំងពីរកំពុងតែប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ។

នៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ការសង្កត់ធ្ងន់នឹងផ្តោតលើសហបង្កើត។ ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការអភិវឌ្ឍ និងការផ្លាស់ប្តូរធនធានមនុស្ស និងស្ថាប័ន ហើយកិច្ចខិតខំប្រឹងប្រែងនេះនឹងត្រូវធ្វើឡើងដើម្បីកែលម្អភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់។

ការលើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិមិត្ត ក៏ដូចជាការគាំទ្រសម្រាប់ការច្នៃប្រឌិតនៅក្នុងសហគ្រាស រួមទាំងក្រុមហ៊ុនខ្នាតតូច និងមធ្យម និងការចាប់ផ្ដើមអាជីវកម្ម ក៏នឹងស្ថិតក្នុងរបៀបវារៈផងដែរ។ អាស៊ាននិងជប៉ុន នឹងធ្វើការរួមគ្នាលើការប្តេជ្ញា និងធានាថា តំបន់នឹងគ្មានអាវុធនុយក្លេអ៊ែរ ហើយក៏នឹងអាចពិនិត្យមើលលើការគំរាមកំហែងពីកូរ៉េខាងជើង និងរុស្ស៊ី។ សេចក្តីថ្លែងការណ៍នេះ ក៏នឹងលើកឡើងពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារតាមអ៊ីនធឺណិតផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


លោក ពូទីន និងមេដឹកនាំប្រទេសស្តេចប្រេងធំៗចំនួនពីរ សន្យាជួយរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក

ប្រធានាធិបតិរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសផលិតប្រេងធំៗពីរនៅមជ្ឈិមបូព៌ា។ ក្នុងដំណើររ…

ចំណូលទេសចរណ៍ថៃទំនងជាមិនអាចសម្រេចតាមគោលដៅ៤៥ពាន់លានដុល្លារបានទេនៅឆ្នាំនេះ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅឆ្នាំនេះទំនងជារកបានសរុបជាង២ទ្រីលានបាត ប្រហែលជាង៣០ពាន់លានដុល្លារ គឺនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ