អាស៊ានផ្តើមធ្វើលំហាត់សមយុទ្ធលើកដំបូងបំផុតរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង!

ក្រុមប្រទេសអាស៊ានបើកសមយុទ្ធជើងទឹកលើកដំបូងក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតានតឹង


កងទ័ពមកពីបណ្តាប្រទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) បានបើកធ្វើលំហាត់សមយុទ្ធជើងទឹករួមគ្នានៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា។ សមយុទ្ធជើងទឹកលើកដំបូងរបស់ក្រុមប្រទេសនៅអាស៊ាននេះ រៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី និងធ្វើឡើងនៅក្នុងដែនទឹក ដែលកំពុងមានជម្លោះជាមួយចិនក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។ សមយុទ្ធដែលមានឈ្មោះថា ASEX 01-Natuna នឹងចាប់ផ្តើមពីថ្ងៃអង្គារដល់ថ្ងៃសៅរិ៍ សប្តាហ៍នេះ។
អាស៊ានផ្តើមធ្វើលំហាត់សមយុទ្ធលើកដំបូងបំផុតរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង!

សមយុទ្ធនេះនឹងមាននាវាចម្បាំងធ្វើលំហាត់នាវាចរណ៍ពីកោះ Batam របស់ឥណ្ឌូនេស៊ីទៅកាន់ដែនកោះ Natuna ក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ។ ក្នុងនោះយន្តហោះដឹកសម្ភារយោធាក៏ចូលរួមក្នុងសមយុទ្ធនេះដែរ។ យោងតាមការបញ្ជាក់របស់យោធាឥណ្ឌូនេស៊ី លំហាត់សមយុទ្ធប្លុកអាស៊ាននេះ គឺមិនមែនជាការហាត់សមបែបវាយប្រហារទេ។ តែជាការហ្វឹកហាត់បែបជួយសង្គ្រោះគ្រាអាសន្ន រុករក និងមនុស្សធម៌ឆ្លើយតបនឹងគ្រោះធម្មជាតិ។
ទោះយ៉ាងណា អ្នកវិភាគខ្លះមើលឃើញថា សមយុទ្ធ ASEX 01-Natuna នេះគឺជាការបង្ហាញសាមគ្គីភាព និងការរួបរួមគ្នាឡើងវិញក្រោយជាប់គាំងលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សមយុទ្ធជើងទឹកកើតឡើងបន្ទាប់ពីមានកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាននៅកោះបាលីក្នុងខែមិថុនា។ មីទ័រខាងកើតដែលមិនទាន់ក្លាយជាសមាជិកពេញសិទ្ធ ក៏ត្រូវបានអញ្ញើញឱ្យចូលរួមកិច្ចប្រជុំដែរ។ នៅចំពោះមុខការអាងយ៉ាងរបស់យោធាចិន និងការទាមទារស្ទើរទាំងស្រុងក្នុងសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ានបានអះអាងឡើងវិញពីភាពចាំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាកាតា កាលពីដើមខែនេះ។

លោក Emil Radhiansyah សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Paramadina នៅទីក្រុងហ្សាកាតា យល់ឃើញថា ប្រទេសសមាជិកអាស៊ានខ្លះ ដែលទាមទារត្រួតស៊ីគ្នាជាមួយចិនក្នុងសមុទ្រចិនខាងត្បូង នឹងបោះជំហានដោយប្រុងប្រយ័ត្ន ព្រោះខ្លាចបាត់បង់ប្រយោជន៍ពីប្រទេសចិន។ លោក អ៊ីមីល ថា បើទោះជាសមយុទ្ធនេះធ្វើឡើងក្នុងដែនជម្លោះ តែអាស៊ាននឹងជៀសវាង មិនឱ្យទីក្រុងប៉េកាំងខឹងសម្បារឡើយ»។ គួរជម្រាបថា កាលពីសប្តាហ៍កន្លងទៅ ឥណ្ឌូនេស៊ីទើបបញ្ចប់សមយុទ្ធ Super Garuda Shield ប្រចាំឆ្នាំរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសដៃគូឯទៀតដូចជាជប៉ុន អូស្ត្រាលី សឹង្ហបុរី និងចក្រភពអង់គ្លេស។




អត្ថបទបន្ទាប់


ថៃចាប់ផ្ដើមរឹតបន្តឹងការគ្រប់គ្រងនិងទាពន្ធ ដើម្បីរកចំណូលទប់សេដ្ឋកិច្ច និងការចំណាយ

ព័ត៌មាន
រដ្ឋាភិបាលថៃរបស់លោក ស្រ៊ីថា ថាវេស៊ីន បាននិងកំពុងដាក់ចេញនូវផែនការសកម្មភាពរឹតបន្តឹងលើការគ្រប់គ្រងពន្ធ ដោយនៅក្នុងនោះសូម្បីតែពន្ធលើប្រាក់ចំ…

សម្តេច ហ៊ុន ម៉ាណែត៖ រោងចក្រសហគ្រាសជាង២ម៉ឺននឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់ច្រើនបន្ថែមទៀត ជាក់ស្តែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ