Bitcoin - Tesla

ឥឡូវនេះ អ្នក​នៅអាមេរិក​អាច​ទិញ​រថយន្ត​ Tesla ដោយ​ប្រើ Bitcoin បាន!


ប្រធាន​ក្រុមហ៊ុន Tesla លោក អេឡិន ម៉ាស្ក (Elon Musk) បានប្រកាស​កាលពីយប់ថ្ងៃអង្គារ (ទី២៣ មីនា) ថា ឥឡូវនេះ គេអាច​ទិញ​រថយន្ត​ Tesla នៅសហរដ្ឋ​អាមេរិក​ ដោយ​ចាយ​រូបិយប័ណ្ណ Bitcoin បាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC របស់អាមេរិក ។
ដោយ

កាលពីខែមុន លោក អេឡិន ម៉ាស្ក បានបង្ហើប​ឲ្យ​ដឹងថា លោក​បាន​ទិញ​រូបិយប័ណ្ណ​ Bitcoin ក្នុងទឹកប្រាក់ ១,៥ប៊ីលានដុល្លារអាមេរិក ហើយកាលណោះ លោក​ក៏បាន​ប្រកាស​ផង​ដែរថា មិន​យូរប៉ុន្មាន​ទេ ក្រុមហ៊ុន​ Tesla នឹង​ទទួល​យក​លុយ Bitcoin ដែលកំពុង​ពេញនិយមបំផុតនៅលើ​ពិភពលោក សម្រាប់​ការទូទាត់ប្រាក់ ។ 

គេហទំព័ររបស់​ក្រុមហ៊ុន​រថយន្ត Tesla មាន​ទំព័រ​មួយ​ពន្យល់​អតិថិជន​អំពី​វិធីដែលពួកគេ​អាច​បង់លុយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Tesla ដោយ​ប្រើប្រាស់​រូបិយប័ណ្ណឌីជីថល​ Bitcoin បាន ។ ជាធម្មតា រថយន្ត​ប្រើ​អគ្គិសនី​របស់​ Tesla មានតម្លៃ​ចន្លោះពីជិត ៣ម៉ឺន​៨ពាន់ដុល្លារ​ ដល់ ១សែន ២ម៉ឺន ៤ពាន់ដុល្លារអាមេរិក ដោយ​មិនទាន់បូកបញ្ចូលថ្លៃបង់ពន្ធ ។ 

ចំពោះ​ប្រជាជនដែលរស់នៅក្រៅសហរដ្ឋអាមេរិកវិញ ក៏នឹងអាចទិញ​រថយន្ត​ Tesla ដោយ​ចាយ​លុយ Bitcoin បានដែរ នៅចុងឆ្នាំនេះ ប៉ុន្តែ លោក អេឡិន ម៉ាស្ក មិនបាន​បញ្ជាក់ទេថា តើ​ប្រទេស​ណាខ្លះ​ដែលអាចធ្វើដូច្នេះ​បាននោះឡើយ ៕




អត្ថបទបន្ទាប់


អាមេរិកកំពុងពិចារណាចំណាយ៣ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីដេញតាមប្រទេសចិន

ព័ត៌មាន
ទើបតែទទួលបានការអនុម័តចុងក្រោយពីសភា លើកញ្ចប់ថវិកាជិត២ទ្រីលានដុល្លារក្នុងការជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដរួចមក ឥឡូវនេះ រដ្ឋបាលរប…

អ្នកជំនាញស្នើឲ្យរដ្ឋសិក្សាពីផលពិបាករបស់ម្ចាស់គម្រោងអចលនវត្ថុជុំវិញនឹងការជួយបន្ធូរបន្ថយជូនអ្នកទិញ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា នៅអំឡុងពេលនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ វាគឺជាពេលវេលាដែលត្រូវជួយគ្នា ហើយអ្នកជំនាញក៏គាំទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ