វិស័យសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ីបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗនៅអាស៊ី ដោយសារសម្ពាធពន្ធគយរបស់អាម៉េរិក


ធនាគារអភិវឌ្ឈន៍អាស៊ី (ADB) ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីដ៏ធំមួយ បានបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី នៅឆ្នាំ២០២៥ ពី៤,៩% មកនៅត្រឹម៤,៧%។ ធនាគារ ADB បានអះអាងថា ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនេះដោយផ្អែកលើគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យ សេដ្ឋកិច្ច
ដោយ

តាមរយៈរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន ដែលទើបចេញផ្សាយកាលពីពេលថ្មីៗ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីដូចជាចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង រួមទាំងប្រទេសនៅក្នុងតំបន់អាស៊ាននឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៧% នៅឆ្នាំ២០២៥ ទាបជាងតួលេខ៤,៩% ដែលខ្លួនបានព្យាករកាលពីខែមេសា កន្លងទៅ។ កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះនឹងធ្លាក់ចុះបន្តិចឈានដល់៤,៦% នៅឆ្នាំ២០២៦។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ គឺផ្អែកលើវិធានការធានពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់លើប្រទេសនានា។  

កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី មានការកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី១ ឆ្នាំ២០២៥ ដោយសារតម្រូវការក្នុងស្រុកនៅអាស៊ីមានស្ថានភាពរឹងមាំ ក្រោមការពន្យាពេលអនុវត្តពន្ធគយរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែក្រោយអាម៉េរិកនឹងអនុវត្តពន្ធយ៉ាងទូលំទូលាយចាប់ពីថ្ងៃទី១ ខែសីហា តទៅ នោះវានឹងក្លាយជាបញ្ហាប្រឈមាសម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ី។ ADB ជឿជាក់ថា កាលណាប្រទេសនៅតំបន់អាស៊ីកាន់តែច្រើនរងពន្ធ និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល វានឹងធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចធ្លាក់ចុះនាពេលខាងមុខ។

ADB បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ពី៤,៩%មកនៅត្រឹម៤,៣% រីឯថៃ ត្រូវបានទម្លាក់ពី២,៨% មកនៅត្រឹម១,៨% ចំណែកសិង្ហបុរី ធ្លាក់ចុះពី២,៦% មកនៅត្រឹម១,៦% ហើយកូរ៉េខាងត្បូងនឹងធ្លាក់ចុះ១,៥% មកនៅត្រឹម០,៨%។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ សម្រាប់តំបន់អាស៊ានទាំងមូលពី៤,៧% មកនៅត្រឹម៤,២% ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើជប៉ុន និងហ្វីលីពីន ប្រើសន្លឹកបៀអ្វីខ្លះអន្ទងចិត្តអាម៉េរិក ឱ្យបញ្ចុះពន្ធមកនៅក្រោម២០%?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះពន្ធគយលើទំនិញនាំចូលពីជប៉ុន និងហ្វីលីពីនមកនៅក្រោម២០% ជាថ្នូរនឹងការឱ្យក្រុមហ៊ុ…

ឥណ្ឌូនេស៊ី គ្រោងចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ៨ពាន់លានដុល្លារជាមួយអាម៉េរិក ក្រោយទទួលបានការបញ្ចុះពន្ធពិសេស

ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនសរុប ជាង២៨៥លាននាក់ និងជាបងធំរបស់អាស៊ាន គ្រោងចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រចម្រាញ់ប្រេងមានទំហំរហូតដល់៨ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ