ធនាគារស្វីស

បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការកាត់រំសាយ ក្រោយធនាគារប្រកាសនឹងកាត់បន្ថយចំណាយ


បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ការងារធ្វើនៅពេល ធនាគារដ៏ធំរបស់ប្រទេសនេះគឺ UBS បណ្តាក់ទុន ជាមួយនឹង ធនាគារ Credit Suisse ដែលមានតម្លៃ ៣ពាន់២រយលានដុល្លារ ដើម្បីសង្គ្រោះធនាគារនេះ ពីការដួលរលំដោយសារខ្វះសាច់ប្រាក់។ បុគ្គលិកដែលប្រឈមនឹងការប៉ះពាល់ការងារទាំងនោះ ក៏មានដែរបុគ្គលិក នៅក្នុងតំបន់អាស៊ី ដោយសារតែ ធនាគារកំពុងសម្លឹងមើលពីការកាត់បន្ថយការចំណាយគោលប្រមាណ ៨ពាន់លានដុល្លារនៅរយៈពេល៤ឆ្នាំខាងមុខ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការកាត់រំសាយ រូបភាព ស៊ីនហួរ

ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា ធនាគារស្វីសធំទាំងពីរ គឺធនាគារ UBS និងធនាគារ Credit Suisse មានបុគ្គលិកសរុបរហូតដល់ទៅ ជិត ១២ម៉ឺន៥ពាន់នាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះនៅអាស៊ី គឺមានរហូតដល់ទៅ ២ម៉ឺន៣ពាន់នាក់ ។

នៅមុនពេលធនាគារ Credit Suisse មានបញ្ហា ធនាគារនេះ មានគម្រោងកាត់បន្ថយបុគ្គលិក ប្រហែល ៩ពាន់នាក់រួចហើយនៅរយៈពេល ៣ ឆ្នាំ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែស្ថានភាពវានឹងកាន់តែធ្ងន់ធ្ងរនៅពេលដែលធនាគារនេះ បានយល់ព្រមទទួលកញ្ចប់មូលនិធិតម្លៃ ៣ពាន់២រយលានដុល្លាររបស់ធនាគារ UBS ដែលជាដៃលើគូប្រជែងធំមួយរបស់ខ្លួន ដើម្បីសម្រាលបញ្ហាលំហូរសាច់ប្រាក់ និងកសាងទំនុកចិត្តឡើងវិញក្រោយធ្លាក់នៅក្នុងស្ថានភាពមិនច្បាស់លាស់ នៃការដួលរលំធនាគារនៅអាមេរិក ។

ជុំវិញបញ្ហានេះ លោក Colm Kelleher ប្រធានធនាគារ UBS បានប្រាប់សារព័ត៌មានបរទេសថា វាលឿនពេកក្នុងការនិយាយអំពីរឿង ទាក់ទងនឹងទំហំនៃការកាត់បន្ថយបុគ្គលិកនាពេលនេះ ប៉ុន្តែ UBS ពិតជាគ្រោងធ្វើការកាត់បន្ថយមែន ។

លោកបានអះអាងថា ដើម្បីធានានិរន្តរភាពរបស់ធនាគារ គម្រោងចំណាយនៅលើសេវាកម្ម បណ្តាក់ទុនរបស់ ធនាគារ UBS គឺមិនឲ្យលើសពី ២៥% នៃទ្រព្យសកម្មរបស់ធនាគារបានឡើយនៅពេលអនាគត ។

លោកបានបញ្ជាក់ថា ធនាគារ UBS នឹងធ្វើការពិចារណាលើបញ្ហាកាត់រំសាយបុគ្គលិកនៅពេលក្រោយ ប៉ុន្តែនឹងធ្វើដោយសមហេតុសមផល៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ករណីការសាងសង់យឺតយ៉ាវ

ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅបំ…

តើយោធាចិននឹងឆ្លើយតបយ៉ាងដូចម្តេច ខណៈអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែស្រួចស្រាល់?

ព័ត៌មាន
អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា ប្រទេសចិននឹងពង្រីកវិស័យយោធារបស់ខ្លួនបន្ថែមទៀត ដើម្បីរារាំងកម្លាំងខាងក្រៅចូលមកដែនទឹក ដែលជាដែនឥទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ