សេដ្ឋកិច្ចកម្ពុជា

ស្របពេលសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជា តើការរឹតត្បិតការចំណាយរបស់ពលរដ្ឋ វារឿងល្អ ឬអាក្រក់សម្រាប់សេដ្ឋកិច្ច?


មកទល់ពេលនេះស្ថានភាពសេដ្ឋកិច្ចសកលពុំមានពន្លឺភ្លឺស្វាង និងមានភាពប្រាកដប្រជានៅឡើយទេ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារឥទ្ធិពលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។ បញ្ហាទាំងនេះ បានជះឥទ្ធិពលមកលើប្រាក់ចំណូល និងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបានបង្ខំឱ្យពលរដ្ឋជាច្រើននាំគ្នាកាត់បន្ថយ និងរឹតត្បិតការចំណាយ ដោយសារបារម្ភពីស្ថានភាពសេដ្ឋកិច្ច។
សេដ្ឋកិច្ចកម្ពុជា
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភាកម្ពុជា បានគូសបញ្ជាក់ថា ​ប៉ុន្មានឆ្នាំចុងក្រោយនេះអាជីវកម្មលក់រាយមួយចំនួនបានធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាកាត់បន្ថយ និងរឹតត្បិតការចំណាយរបស់ខ្លួន។ បើតាមអ្នកជំនាញរូបនេះកត្តាដែលជំរុញឱ្យពលរដ្ឋមួយចំនួនធំកាត់បន្ថយការចំណាយ ក៏ព្រោះតែពួកគេបានជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ហើយអ្នកខ្លះគិតថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅពុំទាន់មានភាពច្បាស់លាស់ ជាហេតុធ្វើឱ្យពួកគេបង្កើនការសន្សំ កាត់បន្ថយការចំណាយមួយចំនួនដើម្បីបង្ការហានិភ័យផ្សេងៗ ដែលអាចកើតមាន។

សម្រាប់អ្នកជំនាញរូបនេះកាត់បន្ថយការចំណាយ ដែលធ្វើការលក់រាយធ្លាក់ប្រាក់ចំណូលវាមិនមែនជារឿងល្អប្រសើរសម្រាប់ចរន្តសេដ្ឋកិច្ចនោះទេ ពោលគឺទ្រឹស្តីសេដ្ឋកិច្ចគេចង់ឱ្យពលរដ្ឋមានការចំណាយ ទើបធ្វើឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការល្អ។ អ្នកជំនាញរូបនេះបានចាត់ទុកសកម្មភាពបោកប្រាស់ និងបញ្ហាផ្សេងៗដែលកើតឡើងកន្លងមក ក៏ជាកត្តាមួយធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច និងធ្វើឱ្យពលរដ្ឋកាត់បន្ថយការចំណាយផងដែរ។

​ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ក្នុងកាលៈទេសៈបច្ចុប្បន្នការរឹតត្បិតការចំណាយរបស់ពលរដ្ឋ វាជារឿងត្រឹមត្រូវ បើទោះបីការរឹតត្បិតនេះអាចធ្វើឱ្យរាំងស្ទះដល់ចរន្តសេដ្ឋកិច្ច ដោយសារខ្វះចរន្តសាច់ប្រាក់ សម្រាប់បង្វិលក្នុងការធ្វើអាជីវកម្មក៏ដោយ។ បើតាមអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ នៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួរធ្វើយ៉ាងណាបើកលំហូរផ្នែកសេដ្ឋកិច្ចឱ្យមានភាពប្រសើរជាងនេះ។

​យ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិ ព្យាករថា សម្រេចបានកំណើនក្នុងរង្វង់៥% នៅឆ្នាំ២០២៣ ហើយនឹងបន្តកើនឡើងបន្ថែមទៀតដល់ក្នុង៦% នៅឆ្នាំ២០២៤ នេះ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា កម្ពុជាអាចត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឱ្យវិស័យសេវាកម្មលក់រាយ និងលក់ដុំមានដំណើរការល្អឡើងវិញ។ ការធ្លាក់ចុះក្នុងវិស័យលក់រាយ និងដុំនៅកម្ពុជានេះ អាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ការធ្លាក់ចុះអត្រាការប្រាក់ជាសកល និងការងើបឡើងយឹតនៃវិស័យទេសចរ។ តែយ៉ាងណាលោករំពឹងថា វិស័យនេះអាចនឹងមានភាពប្រសើរឡើងវិញនៅចុងឆ្នាំ២០២៤ ឬនៅដើមឆ្នាំ២០២៥ ខាងមុខ៕

អទ្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជា បានកើនដល់ជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃឡើងវិញ ក្រោយដាំក្បាលចុះជាច្រើនខែមកនេះ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានអះអាងថា នៅក្នុងរយៈពេល២ខែចុងក្រោយនេះ ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជា បានបង្ហាញទំនោរកើនឡើងមកវិញគួរឱ្យកត…

ដើម្បីសម្រេចមហិច្ឆតាប្រែក្លាយឥណ្ឌា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ តើនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ត្រូវផ្ដោតលើគោលនយោបាយអាទិភាពអ្វីខ្លះ?

នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី តែងតែនិយាយដោយទំនុកចិត្តខ្ពស់អំពីគោលដៅដ៏មហិច្ឆតារបស់លោក ដើម្បីប្រែក្លាយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ