ប្រទេស G20

ក្រុមប្រទេស G20 សន្យាផ្តល់ការគាំទ្របន្ថែមដល់សេដ្ឋកិច្ចពិភពលោក និងជួយប្រទេសក្រីក្រឲ្យទទួលវ៉ាក់សាំងបានលឿន


មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកច្រើនខ្លាំងទាំង២០ប្រទេស ឬហៅកាត់ដោយខ្លីថា G20 ក្នុងជំនួបកំពូលនៅចុងសប្ដាហ៍មុននេះ បានសន្យាលើការការគាំទ្របន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក តាមរយៈការគាំទ្រលើផែនការកំណត់ពន្ធអប្បបរមាជាសកល ដែលមានបំណងបញ្ឈប់ការលាក់ប្រាក់ចំណេញមិនបង់ពន្ធរបស់ក្រុមហ៊ុនរកស៊ីធំៗ។ ទន្ទឹមនឹងនេះ G20 ក៏បានសន្យាថា នឹងពន្លឿននិតីវិធីផលិត និងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ ស្របតាមគោលការណ៍របស់អង្គការសុខភាពពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមប្រទេសG20សន្យាជួយពិភពលោកអ្វីខ្លះ?

ការ​បន្ថែម​ការ​គាំទ្រ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​សកល​ជា ប្រធានបទ​ចំណង​មួយ ក្នុង​ចំណោម​ប្រធានបទ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដែល​មេដឹកនាំ G20 លើកយក​មក​ពិភាក្សា ហើយ​ក៏​ជា​ប្រធានបទ​ដែល សម្រេច​បាន​ជាក់លាក់​ជាងគេ​ផង​ដែរ នោះ​គឺ​ការ​យកពន្ធ​អប្បបរមា​លើ​ក្រុមហ៊ុន​ពហុភាគី ចំនួន​១៥% ពី​ប្រាក់​ចំណេញ​របស់​ពួក​គេ​។ តាម​រយៈ​ពន្ធ​នេះ គេ​អាច​ប្រមូល​ចំណូល​បន្ថែម​បាន​១៥០​ពាន់​លាន​អឺ​រ៉ូ ឬ​ស្មើនឹង​ប្រមាណ ១៧៣​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។

ដោយឡែក ទន្ទឹម​នឹង​ការ​រក​ចំណូល​បន្ថែម​ដើម្បី​ផ្តល់​សម្ទុះ​ឡើង​វិញ​ដល់​សេដ្ឋកិច្ច​ពិភពលោក បញ្ហា​កូ​វី​ដ​១៩​ក៏​មិន​ត្រូវ​បាន​មើល​រំលង​នោះ​ដែរ​។ ក្នុង​ជំនួប​ដដែល​នោះ G20 បាន​សន្យា​ជួយ​ព​ន្លឿ​ន​និ​តិ​វិធី​ផលិត និង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដល់​ប្រទេស​ក្រីក្រ ឲ្យ​បាន​កម្រិត​៧០% យ៉ាង​យូរ​ឲ្យ​បាន​មុន​ពាក់កណ្តាល​ឆ្នាំ​២០២២ ខណៈ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ក្រីក្រ ប្រមាណ ៥%​ប៉ុណ្ណោះ ដែល​បាន​ទទួល​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​។

គួរ​បញ្ជាក់​ថា G20 មិន​ត្រឹមតែ​បាន​សន្យា​ព​ន្លឿ​ន​ផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្តែ​ក្រុម​ប្រទេស​អ្នកមាន​ទាំងនេះ ថែម​ទាំង​មាន​គម្រោង​សន្យា​គ្នា ធ្វើ​យ៉ាងណា ផ្តល់​ភាព​ងាយស្រួល ក្នុង​ការ​ព​ន្លឿ​ន​នីតិវិធី​ផលិត​ថ្នាំ​វ៉ាក់សាំង នៅ​ក្នុង​ករណី​មាន​វិបត្តិ​ជម្ងឺឆ្លង​ថ្មី​ណាមួយ ទៅ​ថ្ងៃ​អនាគត​ទៀត​ផង​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល G20 នៅ​ក្នុងឆ្នាំនេះ បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៣០​ដល់ ៣១​តុលា ក្នុង​ទីក្រុង រ៉ូ​ម ដែល​ប្រទេស​អី​តា​លី​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ មេដឹកនាំ​ធំ​ៗ​ទាំង​២០ នឹង​បន្តដំណើរ​ទៅ​ចូល​កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​លើក​ទី​២៦ នៅ​ទីក្រុង កាឡា​ស្កូវ ប្រទេស​ស្កុ​ត​លេ​ន ពី​ថ្ងៃ​ទី​១​វិច្ឆិកា​នេះ ដល់​ថ្ងៃ​ទី​១២​វិច្ឆិកា​។ សន្និសីទ​នេះ នឹង​ត្រូវ​ប្រទេស​ជា​ហត្ថលេខី ពិភាក្សា​ដោះស្រាយ​លើ​វិបត្តិ​អាកាសធាតុ និង​ជា​ពិសេស​វិបត្តិ​ខ្វះខាត​ថាមពល និង​តម្លៃ​ឡើងថ្លៃ ដែល​កំពុង​ចាក់ស្រេះ​ក្នុង​ពេល​បច្ចុប្បន្ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថា ការរិះគន់ខ្លួនពីសំណាក់ប្រទេសលោកខាងលិចនៅ WTO «ជារឿងមិនសមរម្យ និងមិនសមហេតុផល»

ព័ត៌មាន
ប្រទេសចិន បានចាត់ទុកការរិះគន់ខ្លាំងមកលើខ្លួនពីសំណាក់ប្រទេសលោកខាងលិច នៅអង្គការពាណិជ្ជកម្មពិភពលោក ថា ជារឿងដែលមិនសមរម្យ និងមិនសមហេតុសមផ…

WHO កំពុងកៀរគរទុនបម្រុងជាង ២៣ ពាន់លានដុល្លារ សម្រាប់ទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ព័ត៌មាន
អង្គការសុខភាពពិភពលោក និងដៃគូក្រុមជំនួយផ្សេងទៀត បានអំពាវនាវដល់មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង ២០ (G20) ឱ្យផ្តល់មូលនិធិដល់គម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ