អូស្ត្រាលី គ្រោងនឹងឈប់ប្រើមេរ៉ាសុវត្ថិភាពដែលផលិតដោយចិន

អូស្ត្រាលី គ្រោងនឹងឈប់ប្រើមេរ៉ាសុវត្ថិភាពដែលផលិតដោយចិន នៅតាមអគារស្ថាប័នរដ្ឋរបស់ខ្លួន ដោយសារបារម្ភពីសន្តិសុខជាតិ និងចារកម្ម


ក្រសួងការពារជាតិអូស្ត្រាលីនឹងយកកាមេរ៉ាសុវត្ថិភាពដែលជាផលិតផលរបស់ប្រទេសចិន ហើយដែលកំពុងប្រើប្រាស់នៅក្នុងអគារនៃក្រសួងមួយនេះ ទៅធ្វើការពិសោធន៍មើល ក្រោយពីមានក្តីបារម្ភថាវា អាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន។ ចំណាត់ការរបស់អូស្ត្រាលី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសកាលពីខែវិច្ឆិកា ធ្លាប់បានស្នើទៅក្រសួងការពារជាតិរបស់ខ្លួនដូចគ្នា ឱ្យបញ្ឈប់ការប្រើប្រាស់សុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនចិន នៅក្នុងអគារឬការិយាល័យធ្វើការសំខាន់ៗរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ស្ត្រាលីនឹងដកយកកាមេរ៉ាសុវត្ថិភាពដែលផលិតចិនទៅត្រួតពិនិត្យ!

មិនត្រឹមតែអង់គ្លេស និងអូស្ត្រាលីទេ សូម្បីតែសហរដ្ឋអាមេរិក ក៏បានធ្លាប់បានចាត់វិធានការដូចគ្នានេះដែរ ខណៈដែលវ៉ាស៊ីតោនថែមទាំងបាន ហាមឃាត់ការអ្នកលក់ផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនក្នុងទឹកដីខ្លួនទៀតផង។

វាគឺជាបញ្ហាមួយ ដែលកំពុងធ្វើការវាយតម្លៃលើបច្ចេកវិទ្យាទាំងអស់សម្រាប់កាមេរ៉ាឃ្លាំមើល ឬកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្នែកនានានៃក្រសួងការពារជាតិ ឬតាមនាយកដ្ឋាន ហើយកន្លែងដែលកាមេរ៉ាពិសេសទាំងនោះត្រូវបានរកឃើញថាមិនប្រក្រតី គឺរដ្ឋាភិបាលនឹងនឹងដកវាចេញ។ នេះជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក ABC News។

សមាជិកបក្សប្រឆាំងលោក ចេម ភីតធឺសុន(James Paterson) បានឱ្យដឹងកាលពីពេលថ្មីនេះថា បើតាមការស្រាវជ្រាវ និងវាយតម្លៃផ្ទាល់ខ្លួនរបស់លោក លោកបានរកឃើញថា ឧបករណ៍ជិត ១ពាន់គ្រឿងដែលជារបស់ក្រុមហ៊ុន ហាងចូវ ហីកវីសិន (Hangzhov Hikvision Digital Technology) និង ដាហ័រ ថិចណូឡូជី(Dahua Technology) ដែលសុទ្ធជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ចិន ត្រូវបានដំឡើងដាក់ប្រើប្រាស់នៅទូទាំងការិយាល័យរដ្ឋាភិបាលនៅអូស្ត្រាលីជាង២៥០កន្លែងផ្សេងគ្នា។

លោក Paterson ដែលជាអតីតរដ្ឋមន្ត្រីសម្រាប់សន្តិសុខតាមអ៊ីនធឺណិត និងប្រឆាំងការជ្រៀតជ្រែកពីបរទេស បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់ប៉េរា បង្កើតជាបន្ទាន់នូវផែនការដកកាមេរ៉ាទាំងនេះចេញ។

ក៏ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបច្ចុប្បន្ន គឺលោក Marles Marles បាននិយាយថា លោកទទួលស្គាល់ថា បញ្ហានេះជារឿងសំខាន់ ប៉ុន្ដែលោកជឿថា គេមិនគួរបំភ្លៃបញ្ហាឡើយ។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកង់បេរ៉ានឹងដកកាមេរ៉ាសុវត្ថិភាពដែលផលិតដោយចិនដែលបានដំឡើងជាច្រើនកន្លែង ដោយសារការព្រួយបារម្ភពីចារកម្ម។

ទោះយ៉ាងណា ពុំមានការឆ្លើយតបពីភ្លាមៗណាមួយឡើយពីក្រុមហ៊ុនចិន Hikvision និង Dahua ពេលអ្នកសារព័ត៌មានព្យាយាមសុំការអត្ថាធិប្បាយ។

គេមិនទាន់ច្បាស់ទេថាតើ ករណីនេះនឹងទៅបង្កភាពរកាំរកោសលើទំនាក់ទំនងចិនអូស្រ្តាលី ឬយ៉ាងណា បន្ទាប់ពីប្រទេសទាំងពីរនេះមានទំនាក់ទំនងកាទូតមើលមុខគ្នាមិនត្រង់អស់ជាច្រើនឆ្នាំហើយ ចាប់តាំងពីករណីការអភិវឌ្ឍន 5G របស់ក្រុមហ៊ុនចិន Huawei ការអំពាវនាវរបស់អូស្ត្រាលី ឱ្យស៊ើបរកប្រភពដើមកូវីដ១៩ និងជម្លោះពាណិជ្ជកម្មជាដើម។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីថា លោកមិនបារម្ភឡើយថាចិន អាចនឹងប្រតិកម្មខ្លាំងជុំវិញការដក ឈប់ប្រើប្រាស់កាមេរ៉ាប្រភេទនេះទេ ព្រោះនេះជាសិទ្ធិរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ហើយដើម្បីប្រយោជន៍របស់ប្រជាជាតិអូស្ត្រាលី៕




អត្ថបទបន្ទាប់


តម្រូវការនៅអាមេរិកធ្លាក់ចុះ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើរោងចក្រផលិតនៅក្នុងប្រទេសចិននាដើមឆ្នាំ២០២៣

ការលុបចោលវិធានការសូន្យកូវីដ១៩ មិនបានសេចក្តីថា រោងចក្រចិនក្នុងប្រទេសទាំងអស់ អាចវិលត្រឡប់មករកសភាពដើមវិញបានទាំងស្រុងនោះទេ។ តួយ៉ាង មានរ…

វៀតណាមរំពឹងវិស័យអាកាសចរណ៍វៀតណាមនឹងវិលមករកកម្រិតមុនកូវីដ១៩ឡើងវិញ នៅឆ្នាំនេះ

កំណើននៃការធ្វើដំណើរអន្តរជាតិនៅមួយរយៈចុងក្រោយនេះ បាននិងកំពុងជំរុញឲ្យវិស័យអាកាសចរណ៍កាន់តែមានក្ដីសង្ឃឹមខ្ពស់ ចំពោះការងើបឡើងពីវិបត្តិកូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ