តម្លៃរ៉ែដែក

អូស្ត្រាលី ព្រមានពីការខាតបង់២ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះតម្លៃរ៉ែដែក


ក្រសួងរតនាគាររបស់ប្រទេសអូស្ត្រាលី បានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី អាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលពន្ធរហូតដល់២ពាន់លានដុល្លារពីការនាំចេញរ៉ែដែក ក្រោយតម្លៃរ៉ែដែកបានដាំក្បាលចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីមានការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
តម្លៃរ៉ែដែក
ដោយ

ការវិភាគរបស់រដ្ឋមន្ត្រីរតនាគារអូស្ត្រលី លោក Treasurer Jim Chalmers ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ កន្លងទៅបង្ហាញថា តម្លៃរ៉ែដែកដែលជាទំនិញនាំចេញដ៏មានតម្លៃបំផុតរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះរហូតដល់៣៨% ចាប់តាំងពីដើមឆ្នាំ២០២៤ មក និងបានធ្លាក់ចុះ៧,៥% កាលពីសប្តាហ៍មុន មកនៅត្រឹមប្រមាណ៨២ដុល្លារ ប៉ុណ្ណោះក្នុងមួយតោន។

ទោះជាយ៉ាងណា ការធ្លាក់ថ្លៃនេះ នៅគ្រាន់បើជាងការព្យាកររបស់រដ្ឋាភិបាល ដែលរំពឹងថា តម្លៃអាចនឹងធ្លាក់ចុះខ្លាំងមកនៅត្រឹម៦០ដុល្លារ ក្នុងមួយតោននៅត្រឹមខែមីនា ឆ្នាំ២០២៥។ ហើយប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះគិតត្រឹមខែកញ្ញា ដ៏ខ្លីខាងមុខនេះ វាអាចនឹងធ្វើឱ្យចំណូលពន្ធរបស់រដ្ឋាភិបាលធ្លាក់ចុះរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា ការនាំចេញរ៉ែដែករបស់ប្រទេសអូស្ត្រាលី មានទំហំជាង៩២ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធកន្លងមក ហើយរដ្ឋាភិបាលអូស្ត្រាលីព្យាករថា ប្រាក់ចំណូលបានពីការនាំចេញរ៉ែដែកនេះនឹងធ្លាក់ចុះដល់ជាង៧៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤-២០២៥ ហើយនឹងបន្តធ្លាក់ចុះដល់ជាង៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៥-២០២៦។ បើតាមតួលេខពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០២៣ រ៉ែដែករបស់អូស្ត្រាលីប្រមាណ៨៥% ត្រូវបាននាំចេញទៅកាន់ប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ នឹងតែងតាំងកំពូលមហាសេដ្ឋី Elon Musk ជាទីប្រឹក្សា បើលោកជាប់ឆ្នោត ហើយអាចនឹងលុបចោលឥណទានពន្ធរថយន្តអគ្គិសនី

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ថា លោកនឹងតែងតាំងកំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រត…

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ព្រមានថា សេដ្ឋកិច្ចថៃ នៅពេលនេះ ជិតធ្លាក់ចូលក្នុងវិបត្តិហើយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃពុធ ទី២១ ខែសីហា នេះ បានព្រមានធ្ងន់ៗគួរឱ្យភ្ញាក់ផ្អើលថា នៅពេលនេះសេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ