បំណុលសាធារណៈនៅមជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង

ប្រមុខ IMF បង្ហាញក្ដីព្រួយបារម្ភកាន់តែខ្លាំង ពីកម្រិតបំណុលសាធារណៈកំពុងប៉ោងឡើងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង


នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងទៅលើកម្រិតបំណុលសាធារណៈនៅក្នុងរដ្ឋមួយចំនួននៃតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិកខាងជើង ដែលកំពុងប៉ោងឡើងគួរកត់សម្គាល់។ ប្រមុខដឹកនាំ IMF រូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះចាំបាច់ត្រូវបង្កើតគោលនយោបាយសារពើពន្ធរឹងមាំ ដើម្បីការពារបញ្ហាដែលអាចកើតឡើងនាពេលខាងមុខផងដែរ។ នេះបើតាមការចុះផ្សាយមួយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
IMF ព្រួយបារម្ភពីកំរិតបំណុលសាធារណៈនៅមជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង!

កាលពីខែមករា IMF បានព្យាករកំណើនសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងថានឹងថយចុះមកត្រឹម ៣,២%នៅឆ្នាំនេះ មុននឹងអាចកើនឡើងវិញដល់៣,៥%នៅឆ្នាំ២០២៤។ លើសពីនេះ អតិផរណាត្រូវបានគេមើលឃើញថា អាចនឹងកើនឡើងលើសពី១០%ក្នុងឆ្នាំ២០២៣។

លោកស្រី Georgieva បានប្រាប់វេទិកាសារពើពន្ធអារ៉ាប់នាទីក្រុងឌូបៃថា «បំណុលសាធារណៈគឺជាការព្រួយបារម្ភ ជាពិសេសនៅក្នុងប្រទេសដែលនាំចូលប្រេង ហើយនោះជាបញ្ហាដែលយើងនឹងបន្តធ្វើការដោះស្រាយ»។ លោកស្រីបន្តថា អតិផរណានៅក្នុងតំបន់ គឺមានកម្រិតខ្ពស់នៅឡើយ ហើយតំបន់មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើងត្រូវការជំរុញសមាមាត្រពន្ធជាមធ្យមរបស់ខ្លួនធៀបនឹង GDP យ៉ាងហោចណាស់ឲ្យបាន ១៥% ខណៈបច្ចុប្បន្នទើបតែមាន ១១%ប៉ុណ្ណោះ។

នាយិកា IMF រូបនេះកត់សម្គាល់ទៀតថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងគ្រោះមហន្តរាយអាកាសធាតុ អាចធ្វើឱ្យបញ្ហាកង្វះស្បៀងអាហារវិវត្តកាន់តែអាក្រក់សម្រាប់ប្រទេសងាយរងគ្រោះ។ គួបផ្សំនឹងភាពគ្មានការងារធ្វើខ្ពស់ថែមទៀត នៅក្នុងតំបន់ ជាពិសេសក្នុងចំណោមយុវជន ដែលកត្តានេះហើយ បានបង្កហានិភ័យយ៉ាងខ្លាំងដល់ស្ថិរភាពសង្គម។

លោកស្រីក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅ ដើម្បីជួយប្រទេសដែលមានបំណុលមិនស្ថិតស្ថិរ និងបម្រែបម្រួលអាកាសធាតុ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់កំពុងកើនឡើងជាង២ដងនៃល្បឿនកើនឡើងសីតុណ្ហភាពនៅតំបន់ផ្សេងៗទៀតលើពិភពលោក។

ជាក់ស្តែង គ្រោះធម្មជាតិថ្មីៗនេះការរញ្ជួយដីដែលបានវាយប្រហារប្រទេសតួគី និងស៊ីរីបាននាំមកនូវសោកនាដកម្មយ៉ាងខ្លាំងដល់ប្រជាជន ហើយក៏មានផលប៉ះពាល់យ៉ាងខ្លាំងសម្បើមដែរដល់សេដ្ឋកិច្ចប្រទេសទាំងនេះ៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចជប៉ុនឆ្នាំ២០២២សម្រេចបានកំណើនត្រឹម ១,១%ប៉ុណ្ណោះ ជាកំណើនទាបជាងការរំពឹងទុក

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃទី ១៤ ខែកុម្ភៈថា សេដ្ឋកិច្ចជប៉ុនមានកំណើនក្នុងរង្វង់ ១,១% នៅពេញមួយឆ្នាំ២០២២ បើធៀបទៅនឹងកំណើនកាលពីឆ្នាំ២…

ក្រុមហ៊ុនយក្សចិន BYD នាំមុខក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងការលក់រថយន្ដអគ្គិសនីបានច្រើនជាងគេបំផុតក្នុងពិភពលោក

ព័ត៌មាន
របាយការណ៍ចុងក្រោយមួយបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅទូទាំងពិភពលោក បានកើនលើសចំនួនជាង១០លានគ្រឿ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ