
ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរថយន្តដែលសង្ស័យ និងណែនាំយ៉ាងច្បាស់លាស់ដល់ម្ចាស់ទីតាំងទាំងពីរឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួលបានពីក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេសចិន ដោយបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ម៉ូដែល DASHING, T2, X70, X70plus, X50, X90, X90plus និងគ្រឿងបន្លាស់ យកមកលក់ក្នុង ទីផ្សារព្រះរាជាណាចក្រកម្ពុជា ដូចនេះចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងដាច់ខាតមិនត្រូវបន្តធ្វើការនាំចូលរថយន្តម៉ាក JETOUR និងគ្រឿងបន្លាស់ម៉ូដែលខាងលើនោះទេ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការពិនិយសងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរដល់ ក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខគឺក្រុមហ៊ុន ខេអិនអិន ខេមបូឌា។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចនឹងបន្តរចុះត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើមានករណីសង្ស័យណាមួយលើទីតាំងផ្សេងៗដែលនាំចូលរថយន្តម៉ាក JETOUR រំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា។







