កិច្ចព្រមព្រៀងពាណិជ្ជកម្ម

តើប្រទេសនៅអាស៊ានណាខ្លះ ដែលកំពុងចរចា និងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប?


បន្ទាប់ពីសិង្ហបុរី និងវៀតណាម ហ្វីលីពីន បានក្លាយជាសមាជិកអាស៊ានថ្មីមួយទៀត ដែលឈានដល់ការសម្រេចបានកិច្ចព្រមជាមូលដ្ឋានលើកិច្ចព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប ខណៈប្រទេសអាស៊ាន ចំនួន៣ទៀត រួមមាន ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងស្ថិតក្នុងដំណើរការចរចា។ ការបោះជំហានដ៏សំខាន់នេះ ធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្ម និងសេវាកម្មរវាងតំបន់អាស៊ាន និងសហភាពអឺរ៉ុប បានស្ទុះឡើងដល់ជិត៤០០ពាន់លានដុល្លារអាម៉េរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ័នឌ័រ ឡេយ៉េន (Ursula von der Leyen) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃទី២២ ខែកញ្ញា ថា លោកស្រីបានពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ដោយភាគីទាំងពីរបានឯកភាពរួមគ្នាលើកិច្ចព្រមព្រៀងមូលដ្ឋានក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធនឹងការវិវត្តដ៏វិជ្ជមាននេះ ស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចលោក ម៉ាកូស សេហ្វកូវិច (Maros Sefcovic) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី ម៉ា គ្រីស្ទីណា រ៉ូក (Ma. Cristina Roque) បានចេញសេចក្តីថ្លែងការណ៍រួមដោយគូសបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀងជាមូលដ្ឋានដ៏មានសារសំខាន់ ដែលជួយតម្រង់ទិសការចរចាឱ្យស្ថិតនៅលើផ្លូវដ៏ច្បាស់លាស់ និងឆ្ពោះទៅរកការបិទបញ្ចប់ដោយជោគជ័យនៅប៉ុន្មានខែខាងមុខនេះ។
តំណាងជាន់ខ្ពស់ នៃភាគីទាំងពីរបានណែនាំឱ្យក្រុមការងារបច្ចេកទេសបង្កើនល្បឿនបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័សបំផុត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពចម្រុះ និងមានភាពធន់ខ្ពស់ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបម្រែបម្រួល និងភាពមិនប្រាកដប្រជា។
គួររំលឹកថា ក្នុងចំណោមសមាជិកអាស៊ាន មានតែសិង្ហបុរី និងវៀតណាមប៉ុណ្ណោះ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមានដោយផ្ទាល់ជាមួយសហភាពអឺរ៉ុប។ ដោយឡែក ឥណ្ឌូនេស៊ី បានបើកការចរចាតាំងពីឆ្នាំ២០១៦ ថៃ បានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០២៣ និងម៉ាឡេស៊ី នៅដើមឆ្នាំ២០២៥។
បច្ចុប្បន្នអាស៊ាន ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់សហភាពអឺរ៉ុប បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក ដោយទំហំពាណិជ្ជកម្មទំនិញមានប្រមាណ៣០០ពាន់លានដុល្លារ និងពាណិជ្ជកម្មសេវាកម្មមានប្រមាណ ១៦០ពាន់លានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ដឹកជញ្ជូនអន្តរជាតិពីចិន តម្លៃត្រឹមតែ ៤,០០០រៀល/គីឡូ និងចាប់ពី $180/CBM ជាមួយ វិរៈ ប៊ុនថាំ

រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកជញ្ជូនអន្តរជាតិ ប្រទេសចិន បើកទំព័រថ្មីនៃភាពងាយស្រួលសម្រាប់អាជីវករ និងអតិថិជនកម្ពុជា តាមរយៈសេវាដឹកជញ្ជូនទំនិញ…

ចិន បញ្ចេញយុទ្ធសាស្ត្រពង្រឹងសន្តិសុខស្បៀងទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងផែនការ៥ឆ្នាំ

ប្រទេសចិន កំពុងបោះជំហានយ៉ាងរឹងមាំក្នុងបេសកកម្មពង្រឹងសន្តិសុខស្បៀងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ តាមរយៈការលើកកម្ពស់សមត្ថភាពសម្របសម្រួល និងសក្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ