វិស័យហិរញ្ញវត្ថុ

តើបំណុលខូចនៅវៀតណាមបច្ចុប្បន្នមានស្ថានភាពបែបណា និងមានទំហំប៉ុន្មាន?


បំណុលមិនដំណើរការ ឬបំណុលខូចបានក្លាយជាបញ្ហាឈឺក្បាលវិលមុខជាថ្មីសម្រាប់ឧស្សាហកម្មធនាគារនៅវៀតណាម បន្ទាប់ពីបំណុលខូចបានកើនឡើងមកវិញក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ក្រោយបានធ្លាក់ចុះក្នុងត្រីមាសទី៤ចុងឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៨ត្រីមាសជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យហិរញ្ញវត្ថុ
ដោយ

របាយការណ៍ហិរញ្ញវត្ថុពីធនាគារចំនួន២៨ នៅក្នុងប្រទេសវៀតណាម បានបង្ហាញឱ្យឃើញថា នៅត្រីមាសទី១ ដើមឆ្នាំ២០២៤ បំណុលមិនដំណើរការ ឬបំណុលខូចសរុបរបស់ខ្លួនបានកើនឡើងដល់ជិត៩ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង១៤% បើធៀបនឹងដំណាច់ឆ្នាំ២០២៣។ ក្នុងចំណោមធនាគារទាំង២៨ខាងលើ ធនាគារ MB មានបំណុលខូចខ្ពស់ជាងគេកើនដល់៥៦% ឬស្មើនឹងប្រមាណ២១៦លានដុល្លារអាម៉េរិក បន្ទាប់មកគឺធនាគារ BIDV មានបំណុលខូចកើនឡើងជិត២១% ឬស្មើនឹង១៨២លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ក្នុងចំណោមធនាគារទាំង២៨ខាងលើ គឺមានតែធនាគារពីរប៉ុណ្ណោះ គឺធនាគារ VPBank និងធនាគារ SHB ដែលមានស្ថានភាពឥណទានល្អប្រសើរ ដោយអនុបាតបំណុលខូចរបស់ធនាគារ VPBank បានធ្លាក់ចុះជិត១% ខណៈដែលអនុបាតបំណុលរបស់ធនាគារ SHB បានធ្លាក់ចុះ០,១%។

តាមរយៈរបាយការណ៍វិភាគមួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ ក្រុមហ៊ុនមូលបត្រវៀតណាម Saigon Securities Incorporation (SSI) បានព្យាករថា អនុបាតបំណុលខូចអាចនឹងកើនឡើងជាថ្មីក្នុងឆមាសទី១ ឆ្នាំ២០២៤ ដោយសារតែសន្ទុះកំណើនឥណទានយឺត ហើយកត្តាម៉ាក្រូសេដ្ឋកិច្ចក៏មិនបង្ហាញសញ្ញាច្បាស់លាស់ពីភាពប្រសើរឡើងនោះដែរ។ ក្រុមអ្នកវិភាគនៅក្រុមហ៊ុនមូលបត្រនេះ បានព្យាករផងដែរថា អនុបាតបំណុលខូចនៅដំណាច់ឆ្នាំ២០២៤ នឹងកើនឡើងបន្តិច បើធៀបនឹងឆ្នាំ២០២៣ ព្រោះធនាគារនានាត្រូវបានរំពឹងថា នឹងជំរុញការកាត់បំណុលខូចចេញ ហើយសេដ្ឋកិច្ចវៀតណាម នឹងងើបឡើងវិញកាន់តែរឹងមាំនៅត្រឹមដំណាច់ឆ្នាំនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើប្រធានាធិបតីវៀតណាមថ្មីធ្លាប់មានរឿងចម្រូងចម្រាសអ្វីខ្លះ មុនទទួលបានការតែងតាំងតំណែងកំពូលមួយនេះ?

សភាឯកបក្សរបស់ប្រទេសវៀតណាមបានសម្រេចជ្រើសរើសលោក តូ ឡឹម (To Lam) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឱ្យធ្វើជាប្រធានាធិបតីវៀតណាមថ្មី បន្ទាប់ពីអ្នក…

ភូមិគ្រឹះប្រណីត ដែលរឹបអូសពីស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande ត្រូវបានដាក់លក់ឡាយឡុងបញ្ចុះតម្លៃ៤០%

ភូមិគ្រឹះដ៏ប្រណីតមួយនៅក្នុងគម្រោងលំនៅឋានអភិជន The Peak ក្នុងទីក្រុងហុងកុង ដែលធ្លាប់ជាកម្មសិទ្ធិរបស់កំពូលមហាសេដ្ឋី ហួយ កាយ៉ាន់ (Hui Ka-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ