វិស័យអចលនទ្រព្យ

ភូមិគ្រឹះប្រណីត ដែលរឹបអូសពីស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande ត្រូវបានដាក់លក់ឡាយឡុងបញ្ចុះតម្លៃ៤០%


ភូមិគ្រឹះដ៏ប្រណីតមួយនៅក្នុងគម្រោងលំនៅឋានអភិជន The Peak ក្នុងទីក្រុងហុងកុង ដែលធ្លាប់ជាកម្មសិទ្ធិរបស់កំពូលមហាសេដ្ឋី ហួយ កាយ៉ាន់ (Hui Ka-yan) ស្ថាបនិកក្រុមហ៊ុនយក្សចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតទូទាំងពិភពលោក ត្រូវបានម្ចាស់ថ្មីលក់ឡាយឡុងបញ្ចុះតម្លៃរហូតដល់ទៅ៤០%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យអចលនទ្រព្យ
ដោយ

ប្រភពច្បាស់ការបានអះអាងថា ភូមិគ្រឹះប្រណីតដែលមានផ្ទៃក្រឡាជាង៥.១៧០ម៉ែត្រការ៉េនេះ ត្រូវបានលក់ឱ្យទៅអ្នកទិញអនាមិកម្នាក់ក្នុងតម្លៃត្រឹមតែ៥៨លានដុល្លារអាម៉េរិក ប៉ុណ្ណោះ ដែលថោកជាងតម្លៃចាស់កាលពីឆ្នាំមុនរហូតដល់ទៅ៤០%ឯណោះ។ ប្រភពដដែលបានបញ្ជាក់ថា កាលពីឆ្នាំមុន ភូមិគ្រឹះប្រណីតនេះមានតម្លៃរហូតដល់ទៅជាង១០២លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ភូមិគ្រឹះប្រណីតនេះ និងផ្ទះនៅជាប់គ្នាចំនួន២ទៀតដែលត្រូវបានម្ចាស់បំណុលរឹបអូសដើម្បីកាត់កងបំណុល ធ្លាប់ជាកម្មសិទ្ធិរបស់កំពូលមហាសេដ្ឋី ហួយ កាយ៉ាន (Hui Ka-yan) ស្ថាបនិកក្រុមហ៊ុនយក្សចិន China Evergrande Group ដែលធ្លាប់ជាអ្នកមានបំផុតប្រចាំប្រទេសចិន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបំណុលខូចនៅវៀតណាមបច្ចុប្បន្នមានស្ថានភាពបែបណា និងមានទំហំប៉ុន្មាន?

ព័ត៌មាន
បំណុលមិនដំណើរការ ឬបំណុលខូចបានក្លាយជាបញ្ហាឈឺក្បាលវិលមុខជាថ្មីសម្រាប់ឧស្សាហកម្មធនាគារនៅវៀតណាម បន្ទាប់ពីបំណុលខូចបានកើនឡើងមកវិញក្នុងត្រីមា…

អាម៉េរិក និងអឺរ៉ុប អាចរួមគ្នាឆ្លើយតបចំពោះភាពលើសកម្រិតនៃឧស្សាហកម្មរបស់ចិន

ព័ត៌មាន
រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោកស្រី ជេណិត យេឡិន (Janet Yellen) បាននិយាយថា សហរដ្ឋអាម៉េរិក និងអឺរ៉ុបចាំបាច់ត្រូវតែរួមគ្នាឆ្លើយតបទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ