វិស័យកសិកម្ម

បង់ក្លាដែសបង្កើនការនាំចូលអង្កររាប់ម៉ឺនតោន ដើម្បីបំពេញតម្រូវការ ក្រោយទឹកជំនន់បំផ្លាញស្រូវអស់១លានតោន


ទិន្នន័យរបស់ក្រសួងកសិកម្មបង់ក្លាដែស បានបង្ហាញថា ទឹកជំនន់ធំៗចំនួនពីរលើកនៅប្រទេសបង់ក្លាដែស បានបំផ្លាញដំណាំស្រូវប្រមាណ១,១លានតោន គិតជាប្រាក់មានចំនួនជិត៤០០លានដុល្លារ ខណៈដែលរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសនេះបានបង្កើនការនាំចូលអង្ករ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
វិស័យកសិកម្ម
ដោយ

ទឹកជំនន់បណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្នុងរដូវវស្សាបានវាយប្រហារបង់ក្លាដែស ចំនួន២ លើកគឺនៅក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច៧៥នាក់ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើងព្រមទាំងបង្កការខូចខាតដំណាំកសិកម្មក្នុងកម្រិតធ្ងន់ធ្ងរបំផុតផងដែរ។

ក្រសួងកសិកម្មបង់ក្លាដែស បានឱ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះបំផ្លាញដំណាំស្រូវរហូតដល់ទៅជាង១លានតោនដោយគិតជាទឹកប្រាក់ប្រមាណ៣៨០លានដុល្លារអាម៉េរិក ហើយជាការឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលបណ្ដោះអាសន្នបង់ក្លាដែស កំពុងចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការនាំចូលអង្ករចំនួន៥០ម៉ឺនតោន ហើយគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជនក្នុងពេលឆាប់ៗនេះ។

រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស កំពុងខំប្រឹងរក្សាស្ថិរភាពតម្លៃម្ហូបអាហារដែលបានកើនឡើងជិត២០% នៅប៉ុន្មានខែថ្មីៗនេះ។ ដោយសម្លឹងឃើញឱកាសបែបនេះប្រទេសឥណ្ឌា ដែលជាអ្នកជិតខាងនឹងបង់ក្លាដែស និងជាអ្នកនាំចេញអង្ករដ៏ធំមួយនៅលើពិភពលោកអាចនឹងដកបម្រាមលើការនាំចេញអង្ករ និងបន្ថយពន្ធលើការនាំចេញអង្ករជាដើម ដើម្បីជំរុញការនាំចេញអង្កររបស់ខ្លួន។

បង់ក្លាដែសដែលជាប្រទេសផលិតអង្ករធំជាងគេទីបីរបស់ពិភពលោក ជាធម្មតាបានផលិតអង្ករជិត៤០លានតោនក្នុង១ឆ្នាំ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនចំនួន១៧០លាននាក់។ ទោះជាយ៉ាងណា គ្រោះមហន្តរាយធម្មជាតិ តែងតែរំខានដល់ផលិតកម្មស្រូវ ជាហេតុធ្វើឱ្យប្រទេសនេះពឹងផ្អែកលើការនាំចូលថែមទៀត។

លោក ខាន់ដាកា ម៉ូហាម៉ាត់ អ៊ីហ្វតេខារូដូឡា (Khandakar Mohammad Iftekharuddaula) ប្រធានផ្នែកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករបង់ក្លាដែស បាននិយាយថា ដើម្បីធានាបាននូវសន្តិសុខស្បៀងនៅចំពោះមុខបញ្ហាប្រឈមអាកាសធាតុ បង់ក្លាដែសចាំបាច់ត្រូវតែអភិវឌ្ឍន៍ពូជដំណាំធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួតថែមទៀត និងត្រូវការពូជដំណាំឆាប់បានផលផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិនបង្កើនទិញប្រេងពីម៉ាឡេស៊ី ខណៈតម្លៃប្រេងត្រូវបានរំពឹងថា នឹងហក់ឡើងដល់ជាង១០០ដុល្លារក្នុង១ធុងបារ៉ែល

ទិន្នន័យពន្ធគយរបស់ចិន បានបង្ហាញថា ប្រទេសចិនបានបង្កើនការនាំចូលប្រេងឆៅពីប្រទេសម៉ាឡេស៊ីជាង១៧% កាលពីខែកញ្ញា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន…

ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 26-27 ខែកញ្ញា 2024 ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី 6 នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ