មេធំក្រុមហ៊ុន Huawei

មេធំក្រុមហ៊ុន Huawei ប្ដេជ្ញាដណ្ដើមយកតំណែងកំពូលស្មាតហ្វូនលក់ដាច់បំផុតក្នុងពិភពភពលោកត្រឡប់មកវិញ


ប្រធានក្រុមហ៊ុន Huawei Technologies បានប្រកាសក្ដែងៗនាពេលថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងមិនបោះបង់ចោលការផលិតទូរស័ព្ទជាដាច់ខាត និងនៅតែបន្ដមានផែនការក្នុងការឈានទៅដណ្ដើមយកតំណែងលំដាប់កំពូលនៅក្នុងឧស្សហកម្មផលិតទូរស័ព្ទនេះត្រឡប់មកវិញ បើទោះបីជាកន្លងមកក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានរងទុកបុកម្និញតាមរយៈការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ពីសំណាក់សហរដ្ឋអាមេរិកយ៉ាងណាក្ដី។ នេះបើយោងតាមការរាយការណ៍មួយដោយសារព័ត៌មានរ៉យទ័រ។
ទូរស័ព្ទ Huawei Mate xs របស់ក្រុមហ៊ុនHuawei(រូបភាព៖ Bangkok Post)
ដោយ

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៩ អំឡុង​ពេល​ដែល​លោក​ដូ​ណា​ល់​ត្រាំ នៅ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក រដ្ឋបាល​លោក​ត្រាំ បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei នេះ​ថា បាន​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​របស់​អា​មេ​រិ​ក និង​បាន​ដាក់​ក្រុមហ៊ុន​នេះ ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក និង​ហាម​ក្រុមហ៊ុន​អា​មេ​រិ​ក​នានា​មិន​ឲ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ​ផង​ដែរ​។ ទណ្ឌកម្ម​ណេះ គឺ​ដូច​ជា​អា​មេ​រិ​កបាន​កាច់​ច​ង្គោ​ម​ខ្លា​របស់ Huawei ចោល​អ​ញ្ចឹ​ង​ដែរ ដោយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សមត្ថភាព​ក្នុង​ការ​ផលិត​បន្ទះ​ឈី​ប​ដោយ​ខ្លួនឯង​របស់​ក្រុមហ៊ុន​ចិន Huawei និង​សមាសធាតុ​វត្ថុធាតុដើម​ដែល​ប្រមូល​ទិញ​ពី​ដៃគូ​ខាងក្រៅ​។

លោក ហ្គូ​ភីង (Guo Ping ) ប្រធាន​ក្រុមហ៊ុន Huawei បាន​និយាយ​ថា ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា បន្ទះ​ឈី​ប​ទូរស័ព្ទ ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត ជាមួយនឹង​ការ​ប្រើប្រាស់​មាន​តិច​។ ក្រុមហ៊ុន Huawei អាច​បង្កើត​វា​បាន ប៉ុន្ដែ មិន​មាន​ដៃគូ​ណាមួយ​ជួយ​ក្នុង​ការ​បង្កើត​វា​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន Huawei ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ក្នុង​ការ​ផលិត​ឧបករណ៍​នេះ​។

ទោះ​យ៉ាងណា ប្រធាន​ក្រុមហ៊ុន Huawei រូប​នេះ អះអាង​ថា ក្រុមហ៊ុន​របស់​ខ្លួន​នឹង​បន្ដ​ជំនះ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ហើយ​បន្ដ​អភិវឌ្ឍ​ផលិតកម្ម​បន្ទះ​ឈី​ប​របស់​ខ្លួនឯង​ឲ្យ​បាន ដើម្បី​ឈាន​ទៅ​ដណ្ដើម​យក​តំណែង​កំពូល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ក្នុង​ពិភពលោក​ត្រឡប់​មក​វិញ​។

តាំងពី​មានការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋអាមេរិក​មក ក្រុមហ៊ុន Huawei ដែល​ធ្លាប់​ឈរ​តំណែង​ជា​ម៉ាក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត បាន​របូត​តំណែង​របស់​ខ្លួន ដោយ​មក​ឈរ​នៅ​លំដាប់​លេខ​៥​វិញ​ក្នុង​ចំណោម​ទូរស័ព្ទ​លក់ដាច់​ជាងគេ​នៅ​ក្នុង​ប្រទេស​ចិន ដែល​វា​គឺជា​លើក​ទី​១​ហើយ ក្នុង​រយៈពេល​៧​ឆ្នាំ ដែល​ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ បាន​ធ្លាក់​ចុះ​មក​នៅ​លំដាប់​ទាប​ដល់​លេខ​៥​បែប​នេះ​។ នេះ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុន​អន្តរជាតិ Canalys​។

នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមហ៊ុន Huawei បាន​លក់​ក្រុមហ៊ុន​ម៉ាក​ទូរស័ព្ទ Honor របស់​ខ្លួន ដើម្បី​រក្សា​អាជីវកម្ម​ឲ្យ​បន្ដរ​ស់បាន​ក្រោយ​ពី​ការ​លក់​មានការ​ធ្លាក់​ចុះ​ខ្លាំង​។

នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១ ចំណូល​ដុល​របស់​ក្រុមហ៊ុន Huawei បាន​ដាំ​ក្បាល​ចុះ ២៩% ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​។ ប្រាក់​ចំណូល​ទាំងនេះ គឺ​បាន​មក​ពី​អាជីវកម្ម​ជា​ច្រើន​ផ្សេង​ៗ​គ្នា​របស់​ក្រុមហ៊ុន​នេះ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់​ចុះ ៤៧% មក​នៅ​ត្រឹម​ប្រមាណ ២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនត្រៀមសាងសង់អាកាសយានដ្ឋានថ្មីនៅក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងកំពុងកើនឡើង

ព័ត៌មាន
ទោះបីកំពុងមានភាពតានតឹងផ្នែកនយោបាយនិងយោធា ជាមួយកោះតៃវ៉ាន់ ជាពិសេសភាពតានតឹងនៅក្បែរតំបន់ច្រកសមុទ្ររបស់កោះតៃវ៉ាន់ក្ដី ក៏រដ្ឋអំណាចក្រុងប…

កម្ពុជាបង្ហើបពីគោលបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន បន្ទាប់ពីចិន និងកូរ៉េ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងប្រាប់ខេមបូណូមីសថា បន្ទាប់ពីប្រទេសចិន និង កូរ៉េ កម្ពុជាមានបំណងចាប់យកប្រទេស ជប៉ុន គឺជាគោលដៅប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ