វិស័យហិរញ្ញវត្ថុ

តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានត្រៀមយ៉ាងណាខ្លះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រើប្រាស់សាច់ប្រាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?


ទោះបីបច្ចុប្បន្នការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានការរីកចម្រើនខ្លាំងយាងណាក៏ដោយ ប៉ុន្តែការប្រើប្រាស់ក្រដាសប្រាក់ ជាពិសេសប្រាក់រៀលនៅតែមានតម្រូវការខ្ពស់ ជាពិសេសក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែម្តង។ កត្តានេះទាមទារឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវត្រៀមសាច់ប្រាក់របស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ដែលអាចមានការកើនឡើងខ្ពស់នៅក្នុងអំឡុងពេលនេះ។
វិស័យហិរញ្ញវត្ថុ
ដោយ

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានគូសបញ្ជាក់ថា បើទោះបីជាការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក កំពុងមានការរីកចម្រើនខ្លាំងក៏ដោយ ប៉ុន្តែតម្រូវការប្រើប្រាស់ក្រដាសប្រាក់រៀលនៅតែមានសារសំខាន់ និងមានតម្រូវការខ្ពស់ ជាពិសេសក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែម្តង ដោយសារប្រជាពលរដ្ឋមានតម្រូវការដកប្រាក់ និងប្រើប្រាស់សាច់ប្រាក់សម្រាប់ធ្វើបុណ្យទាន ការធ្វើដំណើរកម្សាន្ត និងសម្រាប់ចែកជូនដល់សាច់ញាតិជាដើម។ បើតាមថ្នាក់ដឹកនាំរូបនេះ ក្រដាសប្រាក់រៀលនៅតែតួនាទីចម្បងក្នុងពិធីបុណ្យប្រពៃណី និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ ដូច្នេះហើយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ផ្ទាល់ គឺបានត្រៀមរួចរាល់ទាំងសាច់ប្រាក់ និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា អតិថិជនអាចទទួលបានសេវាកម្មដកប្រាក់ និងប្រតិបត្តិការទូទាត់ឌីជីថលបានយ៉ាងរលូន ទាន់ពេលវេលា និងមានសុវត្ថិភាព។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយនៃធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា ការប្រើប្រាស់សាច់ប្រាក់នៅអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌតែងតែមានតម្រូវការខ្ពស់ ដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ត្រូវត្រៀមសាច់ប្រាក់ច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ប៉ុន្តែបច្ចុប្បន្នចាប់តាំងពីប្រព័ន្ធអេឡិចត្រូនិក មានការរីកចម្រើនមកការទូទាត់ប្រាក់ភាគច្រើនត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក តួយ៉ាងនៅតាមវត្តអារាមនាពេលបច្ចុប្បន្ននេះ ក៏ទទួលការចូលបច្ច័យតាមរយៈការទូទាត់អេឡិចត្រូនិកផងដែរ។

​ដោយឡែក លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា កត់សម្គាល់ឃើញថា តម្រូវការប្រើប្រាស់សាច់ប្រាក់រៀលរបស់អតិថិជននៅក្នុងអំឡុងពិធីបុណ្យជាតិធំៗ ពិតជាមានការកើនឡើងពិតប្រាកដមែន តួយ៉ាងដូចក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះតែម្តង ខណៈនៅតាមគ្រឹះស្ថានធនាគារនានា ក៏បានត្រៀមដាក់សាច់ប្រាក់នៅតាមទូរ ATM ដើម្បីបម្រើដល់តម្រូវការអតិថិជនផងដែរ។

​បើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញខាងលើ កំណើននៃការប្រើប្រាស់ប្រាក់រៀលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀល និងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈការជួយពង្រឹងអធិតេយ្យភាព និងបង្កើនភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច ជួយកាត់បន្ថយអត្រាការប្រាក់របស់ធនាគារជាតិ បានមួយកម្រិត ខណៈរដ្ឋ ក៏ទទួលបានចំណូលបន្ថែមពីការបោះពុម្ពក្រដាសប្រាក់រៀលផងដែរ៕




អត្ថបទបន្ទាប់


តើអ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់អ្វីខ្លះអំពីតួនាទីរបស់កម្ពុជា ក្នុងកំណើនសេដ្ឋកិច្ចអាស៊ាន នៅក្នុងវេទិកាចំណេះដឹងពិភពលោកឆ្នាំ២០២៥?

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជា ស្ថាបនិកក្រុមហ៊ុន WorldBridge Group នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមជាមួយថ្នាក់ដឹ…

ការស្រាវជ្រាវមួយបង្ហាញថា ពន្ធគយរបស់លោក ត្រាំ អាចរុញច្រានពលរដ្ឋអាម៉េរិក ជិត១លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រ

របាយការណ៍ស្រាវជ្រាវមួយបានរកឃើញថា ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បើទោះបីជួយកែប្រែពាណិជ្ជកម្មសកល និងបង្កើនចំណូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ