ធនាគារនៅវៀតណាមត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នរឿងខ្វះសាច់ប្រាក់

អ្នកជំនាញដាស់តឿនឲ្យធនាគារនៅវៀតណាមគិតគូររឿងសាច់ប្រាក់បង្វិល ខណៈការសង់ត្រឡប់ប្រាក់បញ្ញើសន្សំដ៏សន្ធឹកសន្ធាប់ខិតចូលមកដល់


អ្នកជំនាញវៀតណាមបានដាស់តឿនឲ្យធនាគារនានា លើកកម្ពស់ការប្រុងប្រយ័ត្ន ដើម្បីធានាស្ថិរភាពចរន្តលំហូរសាច់ប្រាក់ នៅពេលដែលដែលការសងត្រឡប់នូវប្រាក់បញ្ញើសន្សំដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់អតិថិជិន ត្រូវបានគេអះអាងថា ជិតដល់ពេលកំណត់នាប៉ុន្មានខែខាងមុខនេះ។ ធនាគាររដ្ឋវៀតណាមបានអះអាងថា គិតត្រឹមឆ្នាំ២០២២ ប្រាក់បញ្ញើសន្សំនៅតាមគ្រឹះស្ថានធនាគារនានាក្នុងប្រទេសនេះ បានឡើងដល់ទៅប្រមាណជាង ៥០០ ពាន់លានដុល្លារ។ តើមានហេតុផលអ្វីខ្លះ ដែលអ្នកជំនាញជំរុញឱ្យធនាគារមានការយកចិត្តទុកដាក់ចំពោះរឿងនេះ?
ធនាគារនៅវៀតណាមត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នរឿងខ្វះសាច់ប្រាក់
ដោយ

បណ្តាធនាគារនានានៅក្នុងប្រទេសវៀតណាមកំពុងតែមានការចាប់អារម្មណ៍ និងដាក់ខ្លួននៅក្នុងការប្រុងប្រយ័ត្ន ខណៈដែលសាច់បា្រក់កំពុងតែគរនៅក្នុងធនាគារដោយសារទំហំប្រាក់បញ្ញើសន្សំកើនឡើងខ្លាំងកាលពីឆ្នាំ២០២២ ហើយបញ្ញើសន្សំ ដែលបានការប្រាក់ខ្ពស់ទាំងនេះជិតដល់ពេលកំណត់ត្រូវសងទៅកាន់អតិថិជនវិញ ចំពេលដែលការប្រាក់បានចុះទាបមកវិញ​​។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News។​

លោក ហាង កុងធួន ( Hoàng Cong Tuấn) ប្រធានក្រុមអ្នកសេដ្ឋកិច្ច នៃក្រុមហ៊ុនមូលបត្រធនាគារយោធាវៀតណាម បាននិយាយថា អត្រាការប្រាក់បញ្ញើបានកើនឡើងយ៉ាងខ្លាំងចាប់ពីចុងត្រីមាសទី ៤ ឆ្នាំ ២០២២ មកដល់ត្រីមាសទី ១ ឆ្នាំ ២០២៣។ លោកបានបន្តថា អាស្រ័យហេតុនេះ នាពេលថ្មីៗនេះ ធនាគារធំៗបានធ្វើការផ្លាស់ប្តូរគោលនយោបាយ​ជាច្រើន ដើម្បីបញ្ចុះអត្រាការប្រាក់បញ្ញើឲ្យ​នៅក្រោម ៧% ហើយនៅពេលអនាគត ធនាគារទាំងនោះ​នឹងបន្តបន្ថយអត្រាការប្រាក់បញ្ញើបន្ថែមទៀត។

គោលនយោបាយថ្មី អាចនឹងធ្វើឱ្យស្ថានភាពសាច់ប្រាក់របស់ធនាគារស្ថិតក្រោមសម្ពាធ ខណៈពេលដែលចំនួនប្រាក់សន្សំ​ទំហំ​ជាង ៥០៣ ពាន់លានដុល្លា ចាប់ពីចុងឆ្នាំ ២០២២ ហៀបនឹងឈានដល់ពេលកំណត់ ត្រូវសងត្រឡប់ទៅកាន់អតិថិជនវិញ។ អ្វីដែលគេមានក្ដីបារម្ភ គឺថា ប្រជាជនវៀតណាមអាចបើកប្រាក់ទាំងដើម ទាំងការចេញហើយ មិនបន្តសន្សំនៅក្នុងធនាគារវិញ ដោយសារតែការប្រាក់ចុះទាប ជាហេតុធ្វើឱ្យ​ខ្វះសាច់ប្រាក់​នៅក្នុងប្រព័ន្ធធនាគារវៀតណាម។

ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយសម្ពាធ, លោក ហាង កុងធួន បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ធនាគាររដ្ឋវៀតណាមបានបញ្ចូលសាច់ប្រាក់ជាច្រើនទៅក្នុងប្រព័ន្ធធនាគារ តាមរយៈការទិញប្រាក់ដុល្លារចំនួន ៦ ប៊ីលានដុល្លារ ហើយក្នុងពេលជាមួយគ្នានោះ ធនាគាររដ្ឋវៀតណាមក៏បានបើកដំណើរការទីផ្សារបើកចំហរមួយដើម្បីសម្រួលរំហូរសាច់ប្រាក់។

លោក ត្រាន់ ង៉ុក បា (Trần Ngọc Báu) អគ្គនាយកនៃក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Wi Group បាននិយាយថា ធនាគាររដ្ឋវៀតណាមបានបញ្ចេញលុយដុងប្រមាណជា ៨០ ទ្រីលានដុង ឬស្មើនឹងប្រមាណ ៣ពាន់​៤រយលានដុល្លារ​រួចហើយតាមរយៈប្រតិបត្តិការទីផ្សារបើកចំហរនេះ។ គេរំពឹងថា ធនាគាររដ្ឋវៀតណាមនឹងបញ្ចេញសាច់ប្រាក់ ៣០ ទ្រីលានដុង ឬប្រមាណ ជាង​១ពាន់​២រយលានដុល្លារបន្ថែមទៀត៕




អត្ថបទបន្ទាប់


ទីផ្សារនៃការលក់ខុនដូនៅថៃបន្តថមថយ ប៉ុន្តែចលនានៃការជួល គឺកំពុងកម្រើកឡើងវិញ

ព័ត៌មាន
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូនៅប្រទេសថៃបានជួបប្រទះនឹងការថមថយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។ ស្ថិតិនៃការលក់បាន ន…

ឥណ្ឌូនេស៊ីថា អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងបំផុតនៅសមុទ្រចិនខាងត្បូង ខណៈកម្ពុជាថាមិនទាន់បានសម្រេចលើរឿងនេះ

ព័ត៌មាន
មន្ត្រីឥណ្ឌូនេស៊ីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ មិថុនា ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានឯកភាពគ្នាបើកធ្វើលំហាត់យោធារួមជាលើកដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ