សេដ្ឋកិច្ចឥណ្ឌូណេស៊ី

ទីផ្សារប្រេងឆាពិភពលោកកើនឡើង ក្រោយឥណ្ឌូនេស៊ីផ្អាកការនាំចេញដូងប្រេងដ៏ភ្ញាក់ផ្អើល


ការដាក់បម្រាមការនាំចេញប្រេងដូង របស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើឱ្យទីផ្សារប្រេងឆានៅទូទាំងពិភពលោកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះ ហើយវាបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមប្រទេសនាំចូលផលិតផលចម្អិនម្ហូបអាហារសំខាន់ៗជាច្រើនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ប្រេងឆាឥណ្ឌូណេស៊ី

ប្រេងដូង​ប្រេង​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ប្រេង​សម្រាប់​ចម្អិនម្ហូប​អាហារ​យ៉ាង​ទូលំទូលាយ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​ដូងប្រេង​មិន​ត្រឹមតែ​ត្រូវ​បាន​សម្រាប់​ការ​ចម្អិន​អាហារ ប៉ុណ្ណោះ​ទេ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្រាប់​ផលិត​ជា​គ្រឿង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ដែរ ដូច​ជា​គ្រឿងសម្អាង​ជាដើម​។

ដូងប្រេង​គឺជា​ប្រភេទ​ប្រេង​ដែល​អាច​ទទួលទាន​បាន ហើយ​វា​ត្រូវ​បាន​ផលិត​ប្រើប្រាស់ និង​ជួញដូរ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ប្រេងឆា​ដែល​ផលិត​ពី​ប្រេងដូង​នេះ គឺ​មាន​ប្រហែល ៤០% នៃ​ការ​ផ្គត់ផ្គង់​ប្រេងឆា ដែល​គេ​ពេញ​និយម​បំផុត​ទាំង​បួន​ប្រភេទ​នៅ​ក្នុង​ពិភពលោក ដែល​មាន​ដូច​ជា ប្រេងឆា​ផលិត​ពី​ដូង​ដូង ប្រេងឆា​ផលិត​ពី​ប្រេង​សណ្តែកសៀង ប្រេង​ខា​ណូ​ឡា (canola) និង​ប្រេង​គ្រាប់​ផ្កាឈូករ័ត្ន​។

ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក (USDA) បានឱ្យ​ដឹង​ថា ប្រេងដូង​ប្រហែល ៧៧ លាន​តោន​ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ​នេះ ហើយ​ឥណ្ឌូ​ណេ​ស៊ី​គឺជា​ប្រទេស​ផលិត នាំ​ចេញ និង​ប្រើប្រាស់​ប្រេងដូង​ច្រើន​បំផុត ដែល​មានការ​ផ្គត់ផ្គង់​សរុប​ចំនួន​ប្រហែល ៦០%​នៃ​ទីផ្សារ​ពិភពលោក​។ ចំណែក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ គឺជា​អ្នក​ផ្គត់ផ្គង់​ធំ​ទី​២ ដែល​មាន​ចំណែក​ផ្គត់ផ្គង់ ប្រហែល ២៥%​។

ដោយឡែក ចំពោះ​ប្រទេស​ដែល​នាំ​ចូល​ប្រេងដូង ច្រើន​ជាងគេ​បំផុត​គឺជា​ប្រទេស​ឥណ្ឌា ហើយ​ទីផ្សារ​បន្ទាប់​មក​ទៀត គឺ​ប្រទេស​ចិន ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស អេ​ហ្ស៊ី​ប និង​កេ​ន​យ៉ា​។

ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​ធម្មតា ប្រទេស​ឥណ្ឌា​បាន​ប្រើ​ប្រេងដូង ដើម្បី​ចម្អិន​បន្លែ​ធ្វើ​ម្ហូប​ក្នុង​កម្រិត ៤០%​។ ការ​ព្យាករណ៍ ពី​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​គោលនយោបាយ​ពាណិជ្ជកម្ម​រឹត​បន្តឹង​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី តម្លៃ​ប្រេងឆា​ឡើងថ្លៃ​ខ្ពស់ និង​កត្តា​ផ្សេង​ៗ​ទៀត​។

ផលិតកម្ម​ដូងប្រេង​ជាស​កល​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​ពលកម្ម​ចំណាកស្រុក​នៅ​លើ​ចម្ការ​ដូងប្រេង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នាំ​ឱ្យ​កាត់​បន្ថយ​ការ​ប្រមូល​ផល​ផ្លែ​ដូងប្រេង និង​ការ​ប្រើប្រាស់​ជី​សម្រាប់​ដើម​ដូងប្រេង​បាន​ធ្លាក់​ចុះ​។

អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​កាលពីមុន​មក​បាន​ដាក់​កម្រិត​ការ​នាំ​ចេញ​ប្រេងឆា​នៅ​ចន្លោះ​ចុង​ខែមករា និង​ពាក់កណ្តាល​ខែមីនា ដើម្បី​ព្យាយាម​គ្រប់គ្រង​តម្លៃ​ប្រេង​សម្រាប់​ការ​ចម្អិន​អាហារ​នៅ​ក្នុងស្រុក​។

ប្រេង​សណ្តែកសៀង គឺជា​ប្រេង​ដែល​គេ​អាច​ចម្អិន​អាហារ​ច្រើន​បំផុត​ទី​២ ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ផលិត​ប្រហែល ៥៩ លាន​តោន​នៅ​ឆ្នាំ​នេះ ហើយ​មក​ដល់​ពេល​នេះ ប្រទេស​ចិន គឺជា​ប្រទេស​ផលិត​ធំ​បំផុត​ចំនួន ប្រមាណ ១៦ លាន​តោន បន្ទាប់​មក​គឺ​សហរដ្ឋអាមេរិក ដែល​ផលិត​បាន​ប្រមាណ ១២ លាន​តោន ហើយ​ប្រទេស​ប្រេ​ស៊ី​ល​មាន​ផលិត​បាន​ចំនួន ៩ លាន​តោន និង​ចុង​ក្រោយ​គឺ​អា​ហ្ស​ង់​ទី​ន​មាន​ប្រមាណ ៨​លាន​តោន​។

សរុបសេចក្ដី​មក​គឺថា តម្លៃ​ប្រេងឆា​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់ ដោយសារ​ក្តី​បារម្ភ​ជុំវិញ​ការ​សម្រេចចិត្ត​របស់​ឥណ្ឌូ​នេ​ស៊ី​ចំពោះ​ការ​ហាមឃាត់​នាំ​ចេញ​ដូងប្រេង​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​តម្លៃ​ប្រេងឆា​កំពុង​ឡើងថ្លៃ​ខ្ពស់​នៅ​ក្នុងស្រុក​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្រមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចវៀតណាម ជុំវិញការកើនឡើងសម្ពាធអតិផរណា

ព័ត៌មាន
សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩ ប៉ុន្តែអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បញ្ហា អតិផរណា និងហានិភ…

រុស្ស៊ីគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលឆ្លងទ្វីបសាម៉ាតដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ

ព័ត៌មាន
ប្រទេសរុស្ស៊ីបានបានអះអាងថ្មីៗនេះថា ខ្លួនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល សាម៉ាត (Sarmat) ដែលជាមីស៊ីលឆ្លងទ្វីបថ្មីដ៏មានឥទ្ធិពលខ្លាំងក្លាបំផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ