អ្នកចូលទស្សនាបានអូឡាំពិកនៅចិន

គណៈកម្មការរៀបចំកីឡាអូឡាំពិកនៅចិនរំពឹងមានអ្នកចូលទស្សនាបានត្រឹមតែ៣០%ប៉ុណ្ណោះ


គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអះអាងនៅថ្ងៃអង្គារទី០១កុម្ភៈថា ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំនេះ សង្ឃឹមមានអ្នកចូលទស្សនាក្នុងកីឡដ្ឋានយ៉ាងហោចណាស់ ៣០% នៃទំហំទីតាំងដែលទទួលអ្នកចូលរួមទស្សនាសរុប បើទោះបីជាប្រទេសចិនបាននិងកំពុង អនុវត្តគោលនយោបាយដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ១៩ក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អ្នកចូលទស្សនាបានអូឡាំពិកនៅចិន

សំបុត្រ​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដែល​នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃ​ទី​០៤​ខែកុម្ភៈ​មិន​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ប្រជាជន​ក្នុងស្រុក​នោះ​ទេ ទន្ទឹម​នឹង​នេះ គេ​ក៏​ធ្លាប់​បាន​អះអាង​រួច​មក​ហើយ​កាលពី​ខែកញ្ញា​ឆ្នាំ​មុន​ថា នឹង​មិន​មាន​ឡើយ អ្នក​ទស្សនា​មក​ពី​បរទេស​នៅ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ចិន​ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ កំពុង​ចែកចាយ​សំបុត្រ​ដោយ​ផ្ទាល់​តែ​ម្តង​ទៅ​ឲ្យ​ក្រុម​គោលដៅ​មួយ​ចំនួន ដើម្បី​ចូលរួម​ទស្សនា​។ អ្នក​ដែល​ទទួល​បាន​សំបុត្រ​នឹង តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​ការពារ កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។

លោក Christophe Dubi នាយក​ប្រតិបត្តិ​គណៈកម្មការ​កីឡា​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC បាន​និយាយ​ថា «​បើ​និយាយ​ពី​ចំនួន​មនុស្ស​ឲ្យ​ចូលរួម​ទស្សនា យើង​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះថា​វា​ត្រូវការ​កែសម្រួល​ទៅ​តាម​ទីតាំង​ជាក់ស្តែង ទីតាំង​ប្រកួត​ទាំងអស់​មាន​ទំហំ​ផ្ទុក​មិន​ដូច​គ្នា​ឡើយ​។  ប៉ុន្តែ​យើង​ជឿ​ថា អ្នកចូលរួម​ទស្សនា​អាច​មាន​យ៉ាង​ហោច​ណាស់​ក៏​ជាង​៣០%​នៃ​ទំហំ​ទីតាំង​សរុប​ដែរ​។ ម្យ៉ាងវិញទៀត វា​ក៏​អាស្រ័យ​ថា​តើ ការ​ប្រកួត​នីមួយ​ៗ​ធ្វើ​ឡើង​នៅ​ផ្នែក​ខាងក្នុង​សាល ឬ​ខាងក្រៅ​សាល​ផង​ដែរ​។ 

ទោះបី​អ្នកគាំទ្រ​ពី​ក្រៅប្រទេស​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​គាំទ្រ​បាន​ក៏​ពិតមែន​ប៉ុន្តែ ជនបរទេស​មួយ​ចំនួន ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​ស្រាប់ នៅ​តែ​ទទួល​បាន​ឱកាស​ដើម្បី​គាំទ្រ​ដល់​អត្ត​ព​លិ​ក​របស់​ពួក​គេ​។

គួរ​រំឭក​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ទីក្រុង​តូ​ក្យូ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​បន្ទាប់​ពី​ការ​ពន្យារពេល​រយៈពេល​អស់​១២​ខែ​បន្ទាប់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ដ៏​ខ្លាំងក្លា​នៅ​ជប៉ុន មិន​បាន​អនុញ្ញាត​អ្នកគាំទ្រ​ចូល​ទៅ​ទស្សន​នា​នៅ​ក្នុង​កន្លែង​ប្រកួត​ដោយ​ផ្ទាល់​នោះ​ឡើយ​។

យ៉ាងណាមិញ ប្រទេស​ចិន​ដែល​បាន​គ្រប់គ្រង​យ៉ាង​ពេញដៃ ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​១៩ ក្នុងស្រុក កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​បំប្លែង​ខ្លួន អូ​មី​ក្រុង​ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង ស្រប​ពេល​កំពុង​មានការ​ធ្វើ​ដំណើរ​ដ៏​មមាញឹក​ពី​ប្រជាជន​ចិន​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​។

យ៉ាងណាមិញ អាជ្ញាធរ​ចិន​បាន​រាយការណ៍​ជា​បន្តបន្ទាប់​ថា ខ្លួន​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ៗ​នៅ​លើ​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​បរទេស និង​ជា​អ្នក​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធ ឬ​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ផង​ដែរ ខណៈ​ការ​ប្រកួត​នឹង​ចូល​មក​ដល់​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាកង្វះកម្លាំងពលកម្មនៅទីក្រុងហូជីមិញអាចនឹងគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលដែរឬទេ?

ព័ត៌មាន
ទីក្រុងហូជីមិញ និងផ្នែកផ្សេងទៀតនៃភាគខាងត្បូងតំបន់ឧស្សាហកម្មរបស់ប្រទេសវៀតណាមកំពុងតែប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយរងព្យុះភ្លៀងពីវិបត្តិ…

អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងសង្ស័យថា ការលេចឡើងនូវមេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ និងមេរោគអេដស៍

ព័ត៌មាន
ក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង គ្រោងនឹងធ្វើការស៊ើបអង្កេតលើមេរោគកូវីដ១៩ និងមេរោគអេដស៍ក្នុងពេលជាមួយគ្នា ពោលគឺចំពេលដែលមានភស្តុតាងជាច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ