ថៃចាប់ផ្ដើមបើកទទួលពលករខ្មែរនៅសប្តាហ៍ក្រោយ

ថៃចាប់ផ្ដើមបើកទទួលពលករខ្មែរ ២២៦នាក់ នៅសប្តាហ៍ក្រោយ


ប្រទេសថៃក្បែរខាងកម្ពុជាបានចាប់ផ្ដើមបើកទទួលពលករខ្មែរឲ្យចូលធ្វើការនៅក្នុងប្រទេសខ្លួនជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែធ្នូឆ្នាំ២០២១ ទាក់ទងនឹងការទទួលយកពលករឲ្យចូលទៅធ្វើការនៅប្រទេសថៃអំឡុងពេលមានកូវីដ១៩បន្ដរាតត្បាត។ បើតាមការរាយការណ៍ពីកាសែតបាងកកប៉ុស្ដិ៍ យ៉ាងហោចណាស់ នឹងមានពលករខ្មែរចំនួន ២២៦នាក់ ដែលជាក្រុមដំបូង នឹងទៅដល់ទឹកដីប្រទេសថៃ ដើម្បីធ្វើការនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះហើយ។
ថៃចាប់ផ្ដើមបើកទទួលពលករខ្មែរនៅសប្តាហ៍ក្រោយ
ដោយ

រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក ស៊ូឆាត ជុមឃ្លីន (Suchart Chomklin) បាននិយាយថា រាជរដ្ឋាភិបាលថៃបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ជាមួយប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាកាលពីខែធ្នូឆ្នាំមុន ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ពលករចំណាកស្រុកនៅក្នុងប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោកស៊ូឆាត បានបន្តអះអាងថា ពលករខ្មែរចំនួន២២៦នាក់នោះ នឹងត្រូវបញ្ជូនមកប្រទេសថៃតាមសំណើរបស់និយោជកនៅខេត្ត ឈុនបុរី និង អយុធ្យា។ ក្នុងនោះកម្មករសរុបចំនួន ២២០ នាក់នឹងត្រូវបញ្ជូនទៅខេត្ត ចាន់បុរី ហើយកម្មករ ៦ នាក់ទៀត នឹងត្រូវបញ្ជូនទៅខេត្ត អយុធ្យា។

តើពេលទៅដល់ប្រទេសថៃពលករត្រូវបំពេញតាមលក្ខខណ្ឌអ្វីខ្លះ? នៅពេលពលករមកដល់ប្រទេសថៃតាមរយៈច្រកត្រួតពិនិត្យអន្តោប្រវេសន៍ក្នុងខេត្តស្រះកែវហើយ ពលករខ្មែរទាំងអស់នឹងត្រូវចំណាយពេល ៧ ថ្ងៃនៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក ក្រោមការត្រួតពិនិត្យស្តង់ដារកូវីដ-១៩ ។

យ៉ាងណាមិញ បើតាមអគ្គនាយក នៃនាយកដ្ឋានការងារថៃ បានដឹងថា សម្រាប់ការចំណាយលើការធ្វើចត្តាឡីស័កនេះមានតម្លៃជាង ២៥០ដុល្លារក្នុងមនុស្សម្នាក់ ដោយបូករួមទាំងអាហារបីពេលក្នុងមួយថ្ងៃ និងសេវាផ្ទេរប្រាក់ពីប៉ុស្តិ៍ត្រួតពិនិត្យទៅកាន់មជ្ឈមណ្ឌលផងដែរ។

ទន្ទឹមនេះ ពលករខ្មែរទាំងអស់គួរតែត្រូវបានចាក់វ៉ាក់សាំងចំនួន ២ដង មុនពេលពួកគេចូលទៅកាន់ប្រទេសថៃ។ ប៉ុន្តែប្រសិនបើក្នុងករណីពួកគេមិនទាន់បានចាក់វ៉ាក់សាំងទេ ពួកគេអាចចាក់បានក្នុងអំឡុងពេលស្នាក់នៅមណ្ឌលចត្តាឡីស័ក។

សូមជម្រាបថា ពលករចំណាកស្រុកថ្មីទាំងនេះ រួមជាមួយនឹងពលករចាស់ៗ ដែលបានចូលមកប្រទេសថៃដោយខុសច្បាប់ ហើយក្រោយមកត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះធ្វើការដោយស្របច្បាប់វិញនោះ នឹងចាប់ផ្តើមចូលធ្វើការក្នុងប្រទេសថៃចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈខាងមុខនេះតទៅ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំង៣ដំណាក់កាលនឹងជួយដោះស្រាយបញ្ហាតម្លៃដឹកជញ្ជូន

ព័ត៌មាន
បញ្ហាដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក។ ជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា រំពឹងថាក្រោយក…

សហភាពអឺរ៉ុបចេញមុខការពារប្រទេសលីទុយអានី ដោយបានប្ដឹងចិនទៅ WTO

ព័ត៌មាន
នៅទីបំផុតទៅសហភាពអឺរ៉ុប បានចេញមុខការពារប្រទេសលីទុយអានី ដែលកំពុងមានជម្លោះការទូតពាណិជ្ជកម្មជាមួយប្រទេសចិនហើយ។ សហភាពអឺរ៉ុបបាននាំយកសំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ