អាជីវកម្មរ៉ែ

ក្រសួងរ៉ែ ចង់ឃើញការធ្វើអាជីវកម្មរ៉ែបង់ពន្ធបម្រើឱ្យផលប្រយោជន៍ជាតិ មិនមែនផលប្រយោជន៍បុគ្គល


ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ជំរុញឱ្យក្រុមហ៊ុន និងអ្នកធ្វើអាជីវកម្មរ៉ែ នៅកម្ពុជាទាំងអស់ ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ និងសួយសារអាករ ការពារបរិស្ថានឱ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាព និងសុខុមាលភាពជូននិយោជិត ស្របពេលក្រសួងរ៉ែ និងថាមពល កំពុងដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ញត្តិផ្នែកសុវត្ថិភាព និងសុខភាពក្នុងទិសដៅការពារកម្មករក្នុងវិស័យរ៉ែនេះ។
អាជីវកម្មរ៉ែ
ដោយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ចង់ឃើញប្រតិបត្តិការអាជីវកម្មរ៉ែ នៅកម្ពុជា បំពេញកាតព្វកិច្ចបង់បន្ធត្រឹមត្រូវ ដែលបម្រើឱ្យផលប្រយោជន៍ជាតិទាំងមូល មិនមែនផលប្រយោជន៍បុគ្គល។ ទន្ទឹមនឹងចង់ឃើញការអនុវត្តកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ ថ្នាក់ដឹកនាំរូបនេះ ក៏ចង់ឃើញអាជីវកម្មរ៉ែទាំងអស់មានការគិតគូរពីផលប៉ះពាល់មកលើបរិស្ថាន និងសង្គមជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ជំរុញឱ្យការធ្វើអាជីវកម្មរ៉ែ ត្រូវតែធានាឱ្យបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត ដែលស្ទើរតែ១០០% សុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការផ្តល់តែប្រាក់ខែជូនកម្មករនិយោជិតតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសុខសុវត្ថិភាពដល់ពួកគេនៅក្នុងប្រតិបត្តិការរ៉ែទាំងអស់ឱ្យបានហ្មត់ចត់បំផុត។

សម្រាប់ឯកឧត្តម កែវ រតនៈ បញ្ហាទាំងនេះ គឺជាបញ្ហាដែលក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយដ្បិតក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យវិស័យរ៉ែនៅកម្ពុជា អាចរកចំណូលជូនជាតិបានហើយ និងអាចការពារបរិស្ថាន និងធានានូវការអភិវឌ្ឍ ព្រមទាំងអាចធានាបាននូវសេចក្តីសុខសុវត្ថិភាពដល់កម្មករកម្មការិនីផងដែរ។

សូមជម្រាបថា ការអភិវឌ្ឍវិស័យរ៉ែ នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើនឡើងគួរឱ្យកត់សម្គាល់​។ ជាក់ស្តែងកម្ពុជាផលិតស៊ីម៉ងបានប្រមាណ៩លានតោនក្នុង១ឆ្នាំៗ និងគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាផលិតមាសបានប្រមាណ៩,៥តោន ខណៈកម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណ ៥០លានដុល្លារផងដែរ គិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យសំខាន់ៗ៣របស់កម្ពុជា នៅតែមានភាពធន់ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
វិបត្តិជំងឺកូវីដ-១៩ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះតំបន់មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្ដាប្រ…

អ្នកជំនាញ៖ ការខ្វះស្តង់ដាររបាំងមិនមែនពន្ធធ្វើឲ្យត្រីសាច់ និងបន្លែរបស់ប្រទេសក្បែរខាងហូរចូលទីផ្សារកម្ពុជាយ៉ាងគំហុក

ព័ត៌មាន
ទោះបីការបង្កបង្កើនផលក្នុងវិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ តែយើងនៅតែសង្កេតឃើញមានការនាំចូលបន្លែ ផ្លែឈើ ត្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ