អត្ថបទពាណិជ្ជកម្ម

រង្វាន់ធំជាងមុន! អិលអូអិលស៊ី ត្រលប់មកវិញជាមួយនឹងរង្វាន់ធំ ទូរស័ព្ទ iPhone 17 Pro Max សរុបចំនួន 3 គ្រឿងត្រៀមសម្រាប់អាជីវករ ក្នុងឆ្នាំថ្មី ឆ្នាំ2026 នេះ!


បន្ទាប់ពីឃើញពីសន្ទុះនៃការគាំទ្ររបស់អាជីករ ទៅលើប្រម៉ូសិនវគ្គមុនៗរបស់ អិលអូអិលស៊ី និងដើម្បីថ្លែងអំណរគុណដល់ពួកគាត់ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី កន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានត្រលប់មកវិញជាមួយនឹងប្រម៉ូសិនថ្មីមួយទៀតកាន់តែពិសេសជាងមុន គឺការផ្តល់រង្វាន់ទូរស័ព្ទ iPhone 17 Pro Max សរុបចំនួន 3 គ្រឿង សម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR ជាមធ្យោបាយទទួលប្រាក់ពីអតិថិជនរបស់ពួកគាត់។
រង្វាន់ធំជាងមុន! អិលអូអិលស៊ី ត្រលប់មកវិញជាមួយនឹងរង្វាន់ធំ ទូរស័ព្ទ iPhone 17 Pro Max សរុបចំនួន 3 គ្រឿងត្រៀមសម្រាប់អាជីវករ ក្នុងឆ្នាំថ្មី ឆ្នាំ2026 នេះ!
ដោយ
អំពី LOLC

ការដាក់ប្រើប្រាស់ LOLC KHQR សម្រាប់អាជីវកម្ម អាជីវករមិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទទួលការទូទាត់បានពីគ្រប់ធនាគារដោយមិនអស់កម្រៃសេវា រហ័ស និងសុវត្ថិភាពប៉ុណ្ណោះទេ ពួកគាត់ថែមទាំងទទួលបានអត្ថប្រយោជន៍ពិសេសមួយទៀត គឺអត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងការធានារ៉ាប់រងអាយុជីវិតរហូតដល់ 5,000 ដុល្លារ ថែមទៀតផង។

រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី 01 ខែមករា រហូតដល់ថ្ងៃទី 31​ ខែមីនា ឆ្នាំ2026។

លក្ខខណ្ឌនៃកម្មវិធី៖

-ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជន

-ទទួលការទូទាត់ពីអតិថិជនចាប់ពីថ្ងៃទី 01 ខែមករា រហូតដល់ថ្ងៃទី 31​ ខែមីនា ឆ្នាំ2026

-ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 30 នាក់ក្នុងមួយខែ

-ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល ក្នុងមួយខែ

-គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល

-អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ

-ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង

រង្វាន់ផ្តល់ជូន៖ ទូរស័ព្ទ iPhone 17 Pro Max ចំនួនសរុប 3 រង្វាន់ និងផ្តល់ជូន 1រង្វាន់ជារៀងរាល់ខែ រហូតដល់ចប់សុពលភាពប្រូម៉ូសិន។

លោកអ្នកអាចស្នើសុំ LOLC KHQR និងចុះជាឈ្មោះជាអាជីករដៃគូរបស់ អិលអូអិលស៊ី ដោយឥតគិតថ្លៃឥឡូវនេះ ដោយអញ្ជើញទៅកាន់ការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ៖

-023 991 991

-014 991 991

-096 3 991 991

-031 3 991 991




អត្ថបទបន្ទាប់


Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiat…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ