មហាសេដ្ឋី អេឡុន ម៉ាស់

គ្រាន់តែលោក ត្រាំ គំរាមប៉ុន្មានម៉ាត់ធ្វើឱ្យមហាសេដ្ឋី អេឡុន ម៉ាស់ ខាតបង់អស់១២ពាន់លានដុល្លារ


កំពូលមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក អេឡុន ម៉ាស់ (Elon Musk) បានខាតបង់ទ្រព្យសម្បត្តិអស់១២ពាន់លានដុល្លារ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតរថយន្ត Tesla និង Space X នៅក្នុងជម្លោះពាក្យសម្តីរវាងពួកគេទាំងពីរ។ ទំនាក់ទំនងរវាងលោក ត្រាំ និងលោក ម៉ាស់ ដែលធ្លាប់តែផ្អែមល្ហែមបានប្រែក្លាយជាល្វីងជូរចត់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រហូតដល់លោក ត្រាំ គំរាមបណ្តេញលោក ម៉ាស់ ចេញពីទឹកដីសហរដ្ឋអាម៉េរិកត្រឡប់ទៅប្រទេសកំណើតលោកនៅអាហ្រ្វិកខាងត្បូងវិញផងដែរ។
មហាសេដ្ឋី អេឡុន ម៉ាស់
ដោយ

សារព័ត៌មានធំៗដូចជាទស្សនាវដ្តី Forbes ជាដើមបានរាយការណ៍ថា ទ្រព្យសម្បត្តិករបស់កំពូលមហាសេដ្ឋីមានជាងគេលើពិភពលោក អេឡុន ម៉ាស់ បានធ្លាក់ចុះចំនួន១២ពាន់លានដុល្លារក្រោយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ប្រាក់ឧបត្ថម្ភធនរាប់ពាន់លានដុល្លារពីក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីរូបនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជាង៦% កាលពីថ្ងៃអង្គារ៍ ដល់ក្រោម៣០០ដុល្លារក្នុងមួយភាគហ៊ុន បន្ទាប់ពីលោក ម៉ាស់ បានរិះគន់ជាសាធារណៈលើច្បាប់កាត់បន្ថយពន្ធ និងច្បាប់ថវិកាដ៏សម្បើមរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលទើបទទួលបានការអនុម័តពីព្រឹទ្ធសភា។

ឆ្លើយតបនឹងការរិះគន់នេះ លោក ត្រាំ បានលើកឡើងនៅលើបណ្តាញសង្គម Truth Social ថា ក្រុមហ៊ុន Tesla និង SpaceX ដែលអាចឈរជើងបានសព្វថ្ងៃនេះ គឺមានការជួយគាំទ្រពីការឧបត្ថម្ភរបស់រដ្ឋាភិបាលសហព័ន្ធ។ លោក ត្រាំ បានអះអាងថា បើគ្មានជំនួយពីរដ្ឋាភិបាលទេ លោក ម៉ាស់ នឹងត្រូវបិទក្រុមហ៊ុន ហើយត្រឡប់ទៅប្រទេសអាហ្វ្រិកខាងត្បូងវិញបាត់ទៅហើយ។ ពាក់ព័ន្ធការគំរាមនិរទេសលោក ម៉ាស់ ចេញពីសហរដ្ឋអាម៉េរិក លោក ត្រាំ បានលើកឡើងថា រឿងនេះត្រូវតែពិនិត្យមើល។

គួររំលឹកថា ការខាតបង់ទ្រព្យសម្បត្តិរបស់លោក ម៉ាស់ ក្រោមការគំរាមកំហែងរបស់លោក ត្រាំ មិនមែនជាករណីលើកទី១នោះទេ ពោលគឺកាលពីខែឧសភា កន្លងទៅលោក ម៉ាស់ បានខាតបង់៣៤ពាន់លានដុល្លារម្តងរួចមកហើយ ដោយកាលនោះភាគហ៊ុន Tesla បានធ្លាក់ចុះ១៣% បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្តីជាមួយលោក ត្រាំ។ ទោះបីលោក អេឡុន ម៉ាស់ បានជួបប្រទះនូវការខាតបង់ជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែលោកនៅតែជាអ្នកមានជាងគេបំផុតនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិសរុប៣៩៧ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចារកម្មអាម៉េរិក ទម្លាយឱ្យដឹងថា អ៊ីរ៉ង់ បានដាក់បង្កៃគ្រាប់មីន ដើម្បីត្រៀមលក្ខណៈបិទចក្រសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់

មន្ត្រីចារកម្មរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា កាលពីខែមុន យោធាអ៊ីរ៉ង់ បានដាក់បង្កៃគ្រាប់មីនលើកប៉ាល់នានា នៅឈូងមសុទ្រពែក្ស ដែលធ្វើឱ្យក្…

តើប្រទេសណាខ្លះ ដែលសង្ឃឹមទទួលបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក ក្រោយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល់?

ស្របពេលឱសានវាទនៃការពន្យាពេលអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ នឹងចូលមកដល់នៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ មកដល់ពេលនេះក្តីសង្ឃឹមរបស់ប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ