Bitcoin ETF

មូលនិធិជួញដូរ Bitcoin ETF សម្រេចបានការជួញដូរជិត ៥ពាន់លានដុល្លារ ក្នុងថ្ងៃជួញដូរដំបូង


ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដោយគ្រាន់តែក្នុងថ្ងៃជួញដូរដំបូង មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF សម្រេចបានការជួញដូរក្នុងទំហំរហូតដល់ទៅ ៤ពាន់៦រយលានដុល្លារអាម៉េរិក ក្រោយពីមូលនិធិនេះត្រូវបានអនុម័តដោយនិយ័តករមូលបត្រអាម៉េរិក កាលពីថ្ងៃពុធ ទី១០ ខែមករា។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យផ្សារហ៊ុន និងហិរញ្ញវត្ថុ London Stock Exchange Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
Bitcoin ETF
ដោយ
អំពី Bitcoin ETF

ការជួញដូរដែលមានទំហំច្រើនពាន់លានដុល្លារអាម៉េរិក ត្រឹមតែក្នុងមួយថ្ងៃដំបូងនេះគឺជាជោគជ័យដ៏ធំសម្បើមមួយសម្រាប់ឧស្សាហកម្មរូបិយប័ណ្ណឌីជីលថល ឬ គ្រីបតូ ហើយវាជាការតេស្តសាកល្បងមើថា តើរូបិយប័ណ្ណឌីជីលដែលអ្នកជំនាញជាច្រើនចាត់ទុកថា មានហានិភ័យខ្ពស់នេះ នឹងមានអ្នកទទួលយកជាការវិនិយោគកាន់តែទូលំទូទូលាយដែរ ឬ យ៉ាងណា?

មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ចំនួន១១ របស់ក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុន ប៊្លែករ៉ក់ (BlackRock) ក្រុមហ៊ុន អាក អ៊ីនវ៉េសមិន & ថ្វិនធីវ័នស៊ែរ (Ark Investments and 21Shares ក្រុមហ៊ុន ហ្វីដេលីធី (Fidelity) ក្រុមហ៊ុន អ៊ីនវេស្កូ (Invesco) ក្រុមហ៊ុន ហ្គ្រេស្កេល (Grayscale) និងក្រុមហ៊ុន វែនអេក (VanEck) ជាដើមបានចាប់ផ្ដើមធ្វើការជួញដូរកាលពីព្រឹកថ្ងៃព្រហស្ប៍ ទី១១ ខែមករា ក្នុងស្ថានភាពប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីដណ្ដើមចំណែកទីផ្សារ។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យផ្សារហ៊ុន និងហិរញ្ញវត្ថុ London Stock Exchange Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បង្ហាញថា ក្រុមហ៊ុន ហ្គ្រេស្កេល (Grayscale) ក្រុមហ៊ុន ប៊្លែករ៉ក់ (BlackRock) និងក្រុមហ៊ុន ហ្វីដេលីធី (Fidelity) ទទួលបានទំហំជួញដូរច្រើនជាងគេ​។

លោក ថត រ៉ូសេនប្លាស (Todd Rosenbluth) អ្នកជំនាញខាងយុទ្ធសាស្ត្រនៅក្រុមហ៊ុនវិភាគទិន្នន័យ វេតាហ្វាយ (VettaFi) បានគូសបញ្ជាក់ថា ទំហំនៃការជួញដូរនេះ គឺជាទំហំដ៏ធំសម្រាប់ផលិតផលមូលនិធិជួញដូរ Bitcoin ETF ថ្មីៗ។

នាយកប្រតិបត្តិមួយចំនួនបានចាត់ទុក Bitcoin ថា ជាការវិនិយោគដែលមានហានិភ័យខ្ពស់ ហើយក្រុមហ៊ុន វែនហ្គាដ (Vanguard) ដែលជាក្រុមហ៊ុនផ្ដល់មូលនិធិសង្គហៈ (Mutual Fund) ធំបំផុតនិយាយថា ខ្លួនគ្មានគម្រោងធ្វើការជួញដូរមូលនិធិ Bitcoin ETF ដែលមាននៅលើ Platform របស់ខ្លួនឡើយ។

ដោយសារមានការព្រួយបារម្ភ និយ័តករមូលបត្រអាម៉េរិក ធ្លាប់បានច្រានចោលគ្រប់មូលនិធិជួញដូរ Bitcoin ETF ដើម្បីការពារអ្នកវិនិយោគពីហានិភ័យផ្សេងៗ។

លោក ហ្គារី ហ្គិនស្ល័រ (Gary Gensler) ប្រធាននិយ័តករមូលបត្រអាម៉េរិក បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី១០ ខែមករា ថា ការអនុម័តមូលនិធិជួញដូរ Bitcoin ETF មិនមានន័យថា អាម៉េរិក គាំទ្រ Bitcoin ពេញទំហឹងនោះឡើយ ដោយនៅតែចាត់ទុក Bitcoin ថាជាទ្រព្យសកម្មមានហានិភ័យខ្ពស់ និងមានការប្រែប្រួលឆាប់រហ័សពិបាកស្មាន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជម្លោះពន្ធរវាងចិន និងតៃវ៉ាន់ នឹងក្លាយជាចំណុចក្ដៅ ដែលអាចជះឥទ្ធិពលលើដំណើរការបោះឆ្នោតនៅតៃវ៉ាន់ស្អែកនេះឬយ៉ាងណា?

ព័ត៌មាន
សង្រ្គាមចិន-តៃវ៉ាន់ ជាជម្រើសដែលមានភាគរយទាបបំផុត ប៉ុន្តែពន្ធជាបញ្ហាដ៏រសើប រវាងភាគីទាំងពីរនេះ ហើយត្រូវបានអ្នកវិភាគអះអាងថា វាអាចនឹងជះឥទ្…

តើក្រុមមេដឹកនាំពិភពលោកនឹងជជែកពីបញ្ហាសំខាន់ៗអ្វីខ្លះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាសប្ដាហ៍ក្រោយនេះ?

ព័ត៌មាន
ទីក្រុង Davos នៃប្រទេសស្វីស នៅសប្តាហ៍ក្រោយនេះនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំពិភពលោកដែលអញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤” …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ