វេទិកាសេដ្ឋកិច្ចពិភពលោក

តើក្រុមមេដឹកនាំពិភពលោកនឹងជជែកពីបញ្ហាសំខាន់ៗអ្វីខ្លះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាសប្ដាហ៍ក្រោយនេះ?


ទីក្រុង Davos នៃប្រទេសស្វីស នៅសប្តាហ៍ក្រោយនេះនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំពិភពលោកដែលអញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤” ដោយវេទិកានេះនឹងផ្ដោតសំខាន់លើការកសាង និងការពង្រឹងទំនុកចិត្តឡើងវិញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទូទាំងពិភពលោក ខណៈពិភពលោកបច្ចុប្បន្នកំពុងបែកបាក់គ្នាកាន់តែខ្លាំង និងជួបបញ្ហាប្រឈមធំៗជាច្រើន ដែលត្រូវដោះស្រាយជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វេទិកាសេដ្ឋកិច្ចពិភពលោក
ដោយ

បើមិនមានអ្វីប្រែប្រួលទេ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ លើកទី៥៤ នៅទីក្រុង Davos ប្រទេសស្វីស ដែលប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយនឹងផ្ដោតលើការកសាង និងពង្រឹងការជឿទុកចិត្តឡើងវិញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទូទាំងពិភពលោក ហើយក៏នឹងមានការជជែកអំពីបញ្ហាសំខាន់ៗជាច្រើនទៀត រួមមានបញ្ហាសន្តិសុខពិភពលោក ការបង្កើតការងារ គំនិតផ្តួចផ្តើមអាកាសធាតុ និងការអភិវឌ្ឍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយបណ្ដាមេដឹកនាំពិភពលោក នឹងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការឯកភាពតាមដែលអាចធ្វើទៅបាន។

វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលមកពីជាង១០០ប្រទេស ព្រមទាំងគ្រប់អង្គការអន្តរជាតិធំៗជាច្រើនទៀត។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងឧស្សាហកម្មនាំចេញ ស្ថាប័នសារព័ត៌មាន តំណាងយុវជន សហគ្រិន និងថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលផងដែរ។

ប្រធានបទសម្រាប់ឆ្នាំ២០២៤ នេះគឺ “ការកសាងទំនុកចិត្តឡើងវិញ” (Rebuilding Trust) ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រធានបទ “ការធ្វើការរួមគ្នា និងការស្តារទំនុកចិត្តឡើងវិញ" (Working Together, Restoring Trust) ក្នុងឆ្នាំ២០២២ ជាពេលដែលពិភពលោករងការវាយប្រហារពីវីរុសអូមីក្រុង (Omicron) ដែលជាវីរុសបំប្លែងខ្លួនថ្មីនៃកូវីដ-១៩។

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក ប៊ច ប្រេនដេ (Borge Brende) បានថ្លែងថា វេទិកានេះផ្ដល់នូវរចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍការស្រាវជ្រាវ ការចងសម្ព័ន្ធភាព និងក្របខណ្ឌដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការជំរុញដោយបេសកកម្មពេញមួយឆ្នាំ។

យ៉ាងណាមិញ ប្រធានបទ “ការកសាងទំនុកចិត្តឡើងវិញ” (Rebuilding Trust) សម្រាប់ឆ្នាំ២០២៤ នេះត្រូវបានបែងចែកជា៤ ផ្នែកសំខាន់ៗរួមមាន៖

ទី១៖ ការធានាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលមានបាក់បែកគ្នា

ទី២៖ ការបង្កើតការងារសម្រាប់យុគសម័យថ្មី

ទី៣៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ច និងសង្គម

និង ទី៤៖ យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិជួញដូរ Bitcoin ETF សម្រេចបានការជួញដូរជិត ៥ពាន់លានដុល្លារ ក្នុងថ្ងៃជួញដូរដំបូង

ព័ត៌មាន
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដោយគ្រាន់តែក្នុងថ្ងៃជួញដូរដំបូង មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF សម្រេចបានការជួញដូរក្នុងទំហំរហូតដល…

ហេតុអ្វីបណ្ដាក្រុមហ៊ុនជប៉ុន នាំគ្នាដកខ្លួនចេញពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី តម្លៃជាង២០ពាន់លានដុល្លារ?

ព័ត៌មាន
ប្រភពពីរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន និងម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ថា ក្រុមហ៊ុនជប៉ុនមួយចំនួន បានសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ