រូបិយប័ណ្ណគ្រីបតូ

Bitcoin ធ្លាក់ថ្លៃយ៉ាងលឿន ក្រោយលោក ដូណាល់ ត្រាំ មិនបានលើកឡើងពីរូបិយប័ណ្ណគ្រីបតូអំឡុងសុន្ទរកថាចូលកាន់តំណែងជាប្រធានាធិបតី


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកបានធ្លាក់ថ្លៃយ៉ាងលឿន បន្ទាប់ពីប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកគាំទ្រ Bitcoin និងរូបិយប័ណ្ណគ្រីបតូយ៉ាងពេញទំហឹងមិនបានលើកឡើងអំពីរូបិយប័ណ្ណគ្រីបតូអំឡុងសុន្ទរកថាចូលកាន់តំណែងជាផ្លូវការរបស់លោកកាលពីថ្ងៃទី២០ ខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន TipRanks។
រូបិយប័ណ្ណគ្រីបតូ
ដោយ

នៅព្រឹកថ្ងៃទី២០ ខែមករា តម្លៃរូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រលើស១០ម៉ឺន៩ពាន់ដុល្លារអាម៉េរិកក្នុងមួយកាក់ដោយសារការរំពឹងទុកយ៉ាងអន្ទះសារចំពោះការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន ជាថ្មី។ ទោះជាយ៉ាងណា តម្លៃរបស់ Bitcoin ចាប់តាំងពីពេលនោះមកទល់នឹងពេលនេះបានធ្លាក់ថ្លៃយ៉ាងលឿនមកនៅត្រឹម១០ម៉ឺន ៣ពាន់៥រយដុល្លារអាម៉េរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ មិនបានលើកឡើងអំពីរូបិយប័ណ្ណគ្រីបតូអំឡុងសុន្ទរកថាផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដែលថ្លែងទៅកាន់សាធារណជនទូទាំងប្រទេសក្នុងថ្ងៃលោកចូលកាន់អំណាចជាផ្លូវការ។

សូមបញ្ជាក់ថា អំឡុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុនលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានប្រកាសក្ដែងៗបង្កការភ្ញាក់ផ្អើលពេញពិភពលោកថា លោកមានផែនការប្រែក្លាយហរដ្ឋអាម៉េរិកទៅជារដ្ឋធានីរូបិយប័ណ្ណគ្រីបតូ នៃភពផែនដី ហើយថែមទាំងបាននិយាយពីផែនការបង្កើតទុនបម្រុង Bitcoin ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាម៉េរិកទៀតផង។ នេះតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg កាលពីចុងខែសីហា ឆ្នាំ២០២៤។

ទោះជាយ៉ាងណាលោក ដូណាល់ ត្រាំ មិនបាននិយាយអំពីរូបិយប័ណ្ណគ្រីបតូសូម្បីតែមួយម៉ាត់អំឡុងសុន្ទរកថារបស់លោកនៅវ៉ាស៊ីនតុន ឌីស៊ី ហើយរបាយការណ៍ស្ដីពីគោលនយោបាយអាទិភាពរបស់សភានៃគណបក្សសាធារណរដ្ឋ ក៏មិនបានលើកឡើងអំពីគ្រីបតូនោះដែរ។

ភាពជ្រួលជ្រើមជុំវិញរូបិយប័ណ្ណគ្រីបតូដោយសារការបង្កើត Coin ដែលមានរូបលោក ដូណាល់ ត្រាំ មានឈ្មោះថា Trump Coin និង Coin ដែលមានរូបជំទាវទី១របស់សហរដ្ឋអាម៉េរិកមានឈ្មោះថា Melania Coin បានឈានដល់កម្រិតកំពូលហើយកាលពីពេលថ្មីៗនេះ។ ហើយពេលនេះអ្នកវិភាគមួយចំនួនបានព្រមានថា ពពុះ ឬវិបត្តិក្នុងវិស័យរូបិយប័ណ្ណគ្រីបតូអាចផ្ទុះឡើង ដោយទុនបម្រុងជា Bitcoin ត្រូវបានព្យាករថា អាចនឹងធ្លាក់ចុះខ្លាំងពី៦០%មកនៅត្រឹម៤៥%នៅក្នុងសប្ដាហ៍នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិភាគព្យាករថា តម្លៃមាសនឹងហក់ឡើងយ៉ាងហោច៦%ក្នុងរយៈពេល៣ខែ ក្រោមគោលនយោបាយលោក ដូណាល់ ត្រាំ

អ្នកវិភាគបានព្យាករថា ហាងឆេងតម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងយ៉ាងណាស់៦%នៅក្នុងរយៈពេល៣ខែខាងមុខ ក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ …

តើលោក ដូណាល់ ត្រាំ ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលលើបញ្ហាអ្វីខ្លះនៅក្នុងថ្ងៃចូលកាន់តំណែងដំបូង?

ក្រោយស្បថចូលកាន់តំណែងភ្លាមលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ និងទី៤៧របស់សហរដ្ឋអាម៉េរិកបានព្រមានថា រដ្ឋបាលរបស់លោកនឹងកំណត់ការដាក់ពន្ធ២៥%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ