ក្រុមហ៊ុន ប៊ូអ៊ីង

ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ត្រូវការថវិការហូតដល់ទៅ៣៥ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហា និងពង្រឹងផលិតកម្ម


ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់ហរដ្ឋអាម៉េរិក បានប្រកាសពីផែនការស្វែងរកកញ្ចប់មូលនិធិរហូតដល់៣៥ពាន់លានដុល្លារ ដើម្បីពង្រឹងផលិតកម្មរបស់ខ្លួនដែលកំពុងជួបបញ្ហាខ្សែច្រវាក់ផលិតកម្ម និងបទប្បញាតិ្តផ្សេងៗ។ ខ្សែច្រវាក់ផលិតកម្មយន្តហោះរបស់ក្រុមហ៊ុនយក្សមួយនេះ កំពុងស្ថិតក្នុងវិបត្តិស្របពេលដែលបរិមាណលក់ថយចុះ ដោយកាលពីខែកញ្ញា កន្លងទៅ ក្រុមហ៊ុននេះអាចលក់យន្តហោះបានត្រឹម៣៣គ្រឿងប៉ុណ្ណោះ
ក្រុមហ៊ុន ប៊ូអ៊ីង
ដោយ

បើធៀបនឹងបរិមាណលក់កាលពីខែសីហា ដែលមានចំនួន៤០គ្រឿង ក្រោយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្រុមហ៊ុនផលិតយន្តហោះរបស់សហភាពអឺរ៉ុប អ៊ែរ ប៊ឺស។ នេះបើយោងតមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ប៊ូអ៊ីង កាលពីពេលថ្មីៗបានប្រកាសពីផែនការស្វែងរកកញ្ចប់ថវិកាដ៏មហិមារហូតដល់ទៅ៣៥ពាន់លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្របំណូល និងការខ្ចីពីដៃគូធំៗនៅលើពិភពលោក ចំពេលខ្លួនកំពុងមានវិបត្តិផលិតកម្ម និងបទប្បញ្ញត្តិផ្នែកអាកាសចរណ៍ផ្សេងៗ។

ក្រុមហ៊ុននេះបានលាតត្រដាងពីវិបត្តិជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីឧប្បត្តិហេតុ នៅថ្ងៃទី៥ ខែមករា ពាក់ព័ន្ធនឹងភាពរអាក់រអួលរបស់យន្តហោះ 737 MAX នៅកណ្តាលអាកាស។ ចាប់តាំងពីពេលនោះមកផលិតកម្មរបស់ក្រុមហ៊ុននេះបានថយចុះ ហើយនៅក្នុងខែកញ្ញា កន្លងទៅ កម្មករជាង៣ម៉ឺននាក់របស់ខ្លួនបានបន្តធ្វើកូដកម្ម រហូតដល់ក្រុមហ៊ុនសម្លឹងមើលការបង្កើនហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហានេះ។

ក្រុមហ៊ុននេះបានលើកឡើងថា ការប្រឈមមុខនឹងកូដកម្មនេះក្រុមហ៊ុនត្រូវចំណាយថវិកាប្រមាណ១ ពាន់លានដុល្លារក្នុងមួយខែ ហើយដើម្បីទប់នឹងការចំណាយក្រុមហ៊ុនផលិតយន្តហោះនេះបានកាត់រំសាយការងារបុគ្គលិករហូតដល់១ម៉ឺន៧ពាន់នាក់។

លោក និច ខាននីងហាម (Nick Cunningham )អ្នកវិភាគរបស់ក្រុមហ៊ុន Partners បាននិយាយថា លោកយល់អំពីបញ្ហាដែលក្រុមហ៊ុន ប៊ូអ៊ីង កំពុងតែជួបប្រទះ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ពន្យល់លម្អិតពី ផែនការហិរញ្ញវត្ថុនៅឡើយទេ។ កាលពីពេលថ្មីៗប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates លោក ធីម ក្លាក (Tim Clark ) បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងសមត្ថភាពរបស់ក្រុមហ៊ុន ប៊ូអ៊ីង ក្នុងការដោះស្រាយវិបត្តិដ៏អាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមក។

លោកបានលើកឡើងថា ក្រុមហ៊ុននេះពិតជាកំពុងប្រឈមមុខនឹងបញ្ហាធ្លាក់ចុះការបណ្តាក់ទុនមែន ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែស្វែងរកកញ្ចប់ហិរញ្ញវត្ថុឲ្យបាន ដើម្បីប្រឈមមុខនឹងស្ថានភាពនៅពេលនេះ។ មកទល់ពេលនេះផលិតកម្មយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយកាលពីខែកញ្ញា ក្រុមហ៊ុនអាចលក់យន្តហោះបានត្រឹមតែ៣៣គ្រឿង ធ្លាក់ចុះពី៤០គ្រឿង ដែលលក់បានកាលពីខែសីហា ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញពីក្រុមហ៊ុន អ៊ែរប៊ឺស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ សន្យាថា នឹងយកពន្ធពេញទំហឹងទៅលើការនាំចូលរថយន្តទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក

លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងក្នុងការដំឡើងពន្ធលើរថយន្តនាំចូលទាំងអស់រួមទាំងមកពីប្រទេសម៉ិកស៊ិក និងសហភាពអឺរ៉ុបផង ដោយបានលើកយ…

វិស័យអចលនទ្រព្យវៀតណាម នៅតែងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ខណៈសេដ្ឋីនីអចលនទ្រព្យ

បាយការណ៍ចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម បានបង្ហាញថា វិស័យអចលនទ្រព្យរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ នៅតែងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ