![បុរី វិមានភ្នំពេញ និង ធនាគារ PPCBank ចាប់ដៃគូផ្តល់ជូនជម្រើសឥណទានគេហដ្ឋានដែលមានភាពបត់បែន](https://cdn.cambonomist.com/media/images/PPCBANK.2e16d0ba.fill-960x540.jpg)
នេះជាវឌ្ឍនៈភាពដ៏ថ្មីស្រឡាងមួយទៀតរបស់ បុរី វិមានភ្នំពេញ ក្នុងការបន្ថែមជម្រើសធនាគារជាមួយអត្រាការប្រាក់ប្រកួតប្រជែងដើម្បីបង្កើនភាពងាយស្រួល និងអាចក្លាយជាម្ចាស់លំនៅឋានបានគ្រប់គ្នា។ ជាសមិទ្ធផលពីការសហការនេះ ធនាគារភ្នំពេញពាណិជ្ជ បានផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ បុរី វិមានភ្នំពេញ ទាំងអស់នូវទំហំឥណទានរហូតដល់80% នៃតម្លៃអចលនទ្រព្យជាមួយរយៈពេលកម្ចីរហូតដល់30ឆ្នាំ សម្រាប់ឥណទាននេះមានអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ និងសមរម្យដែលអនុញ្ញាតអោយអតិថិជនអាចក្លាយជាម្ចាស់លំនៅឋានកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ទាំងសម្រាប់បុគ្គល និងគ្រួសារ ដែលកំពុងស្វែងរកទិញគេហដ្ឋានលើកដំបូងរបស់ពួកគេ ឬស្វែងរកអចលនទ្រព្យថ្មី ដែលប្រសើរជាងមុន។
![AMC00254](https://cdn.cambonomist.com/media/images/AMC00254.original.jpg)
យោងតាមប្រសាសន៍របស់នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ « នៅធនាគារភ្នំពេញពាណិជ្ជ យើងជឿជាក់ថា ភាពជាម្ចាស់គេហដ្ឋានគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទាំងបុគ្គល និងគ្រួសារហើយយើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ជំហាននៃដំណើរនោះ » លោកបានបន្តទៀតថា «តាមរយៈការផ្តល់ជូននូវជម្រើសប្រាក់កម្ចីដែលមានភាពបត់បែន យើងកំពុងធ្វើអោយប្រជាជនកម្ពុជាកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋានដែលនឹងធានាបាននូវ អនាគតសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការរបស់យើងជាមួយ បុរី វិមានភ្នំពេញ គឺជាឱកាសដ៏រីករាយមួយក្នុងការធ្វើអោយសុបិននេះក្លាយជាការពិតសម្រាប់មនុស្សជាច្រើន»។
![JSB00306](https://cdn.cambonomist.com/media/images/JSB00306.original.jpg)
បុរី វិមានភ្នំពេញ លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា « ការដែលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន ឯ.ក មានការអភិវឌ្ឍខ្លាំងរហូតឈានដល់បង្កើតគម្រោងលំនៅឋានទី17 និងបន្តបង្កើតគម្រោងបន្តបន្ទាប់ទៀត ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសោភ័ណភាពផ្ទះ សេវាកម្ម គុណភាពសំណង់ ទីតាំងគម្រោង និងអ្វីដែលពិសេសមិនអាចខ្វះបានគឺដៃគូអាជីវកម្មរបស់ក្រុមហ៊ុនល្អ ជាក់ស្តែងដូចក្នុងថ្ងៃនេះ បុរី វិមានភ្នំពេញ និងធនាគារភ្នំពេញពាណិជ្ជ បានចុះហត្ថលេខាព្រមព្រៀងសហការផ្តល់កម្ចីទិញផ្ទះជូនអតិថិជនដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលមានបំណងចង់ទិញផ្ទះ និងទទួលបានកម្ចីតាមតាមរយៈធានាគារ ចំពោះផ្ទះដែលខ្លួនពេញចិត្ត»។
![DSC04926](https://cdn.cambonomist.com/media/images/DSC04926.original.jpg)
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន បុរី វិមានភ្នំពេញ បានអភិវឌ្ឍគម្រោងលំនៅឋានរហូតដល់ទៅ17គម្រោង មានប្រភេទផ្ទះជាច្រើនដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម ភូមិគ្រឹះ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមផងដែរ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ទិញលំនៅឋានក្នុងគម្រោងរបស់បុរី វិមានភ្នំពេញ អាចទាក់ទងតាមរយៈលេខទូរសព្ទ 085 75 6666
![DSC04834](https://cdn.cambonomist.com/media/images/DSC04834.original.jpg)
![DSC04949](https://cdn.cambonomist.com/media/images/DSC04949.original.jpg)