យុទ្ធនាការនេះ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ចាប់ពីម៉ោង ៨:០០ ព្រឹកតទៅ នៅដេប៉ូប្រេងឥន្ធនៈ តេឡា លឹម ហេង ផ្លូវណតប្រ៊ីដ (ទ្រុងមាន់) ដែលរំពឹងថា នឹងទាក់ទាញការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះ ការផ្ដល់ជូនសាំង គឺមានសម្រាប់តែអ្នកដំណើរដែលប្រើប្រាស់ម៉ូតូប៉ុណ្ណោះ ដោយម៉ូតូមួយគ្រឿងអាចចាក់បានចំនួន ៣លីត្រ។
លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកា និងឡុងនី បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះ គឺជាជាជ្រុងមួយនៃការរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការប្រេងសាំងប្រើប្រាស់ជាចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយការចែករំលែកតាមរយៈសកម្មភាពតូចៗនេះ អាចជួយបន្ថយបន្ទុក និងបង្កើនកម្លាំងចិត្តដល់សហគមន៍ឱ្យមានការចេះជួយយកអាសានៅក្នុងគ្រាលំបាក។
ក្រៅពីជាការចូលរួមសង្គម កម្មវិធីនេះក៏ធ្វើឡើងក្នុងឱកាសអបអរខួប ២០ ឆ្នាំ នៃការរីកចម្រើនរបស់ ក្រុមហ៊ុន បូទីកា ដែលបានដំណើរការជាមួយបេសកកម្មច្បាស់លាស់ ក្នុងការផ្គត់ផ្គង់ផលិតផលសំណង់ មានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិជូនទីផ្សារកម្ពុជា។
បូទីកា គឺជាក្រុមហ៊ុនខ្មែរ ដឹកនាំដោយជនជាតិខ្មែរ មានបទពិសោធន៍ជាង ២០ ឆ្នាំ និងប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។ ផលិតផលរបស់បូទីកា បានក្លាយជាជម្រើសពេញនិយមលើទីផ្សារ ដូចជា ស៊ីម៉ងត៍កាវ ណាតា, Grout 2000, បូទីកាបូស្កូ ព្រមទាំងផលិតផលជម្រាបទឹក ថ្នាំលាប ម្នាងសិលា និងម្សៅបៀកជាច្រើនប្រភេទទៀត ដែលឆ្លើយតបទៅនឹងតម្រូវការសំណង់គ្រប់ប្រភេទ។
ជាមួយនឹងការរីកចម្រើន និងចាក់ឫសរឹងមាំនៅក្នុងទីផ្សារកម្ពុជា បច្ចុប្បន្ន ក្រុមហ៊ុនបូទីកា មានមូលដ្ឋានផលិតកម្មទំនើប រួមមាន រោងចក្រផ្ទាល់ខ្លួន និងការិយាល័យកម្ពស់ ១១ ជាន់ នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានការអភិវឌ្ឍ គម្រោង បុរី ឡុង នី ចំនួន ៤ គម្រោង និងសួនឧស្សាហកម្មបូទីកា ដែលបង្ហាញពីសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យសំណង់ និងចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃការចូលរួម ដើម្បីទទួលបានសាំងដោយឥតគិតថ្លៃពីយុទ្ធនាការ «ចែកសាំង ចែកក្តីសង្ឃឹម» លោកអ្នក អាចចូលទៅកាន់បណ្ដាញសង្គមផ្លូវការរបស់ក្រុមហ៊ុន Botica Cambodia ដើម្បីធ្វើការតាមដាន និងអានព័ត៌មាន ឬលក្ខខណ្ឌលម្អិតបន្ថែម។
Facebook: https://www.facebook.com/boticacompany
Telegram: https://t.me/Botica_Waterproof_Paint