អត្ថបទក្រុមហ៊ុន

ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ


ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតយក្សក្នុងស្រុក វិនិយោគក្រោមដើមទុនប្រមាណ៣០០លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោអន្តរជាតិ និងជាតិល្បីៗជាច្រើន ក្រោយពីផ្សារទំនើបមួយនេះ បានឈរជើងយ៉ាងរឹងមាំក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ
ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ

ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ បាន​រៀបចំ​សន្និសីទព័ត៌មានស្ដីពី ខួប១ឆ្នាំរបស់ខ្លួន​ ក្រោមវត្តមាន លោកជំទាវ ​អ្នកឧកញ៉ា ភាព ហៀក​ ស្ថាបនិកនៃ​ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជា​ប្រធាន​ក្រុមអគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី សហស្ថាបនិក និងជា​អគ្គនាយិកាពហុពាណិជ្ជកម្ម​ ​ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក​របស់​ក្រុមហ៊ុន​ ជីប ម៉ុង រីថែល និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ

ថ្លែងនៅក្នុង​កម្មវិធីសន្និសីទព័ត៌មាននោះ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល វិនិយោគទុន​រហូតដល់ជាង ៣០០លានដុល្លារ មិនត្រឹមតែជាផ្សារទំនើបប៉ុណ្ណោះ​ទេ ប៉ុន្ដែ ជាសិល្បៈដ៏អស្ចារ្យមួយ ដែល​បាន​បង្ហាញពិភពលោកឲ្យ​បានឃើញ និងស្គាល់អំពី​ប្រទេសកម្ពុជា ព្រមទាំ​ង​ជាមួយនឹងការរចនាស្ថាបត្យកម្មយ៉ាងប្រណិត និងបច្ចេកវិទ្យា​ចុងក្រោយ​បង្អស់។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល

បើតាម​លោកជំទាវ លី សុខឆេង នៅត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំមកនូវម៉ាកយីហោល្បីៗលំដាប់ពិភពលោក​ជាច្រើន ដូចជា Zara, H&M, Paul Smith, Jaspal, និង Karl Lagerfeld ។ល។ ជាមួយគ្នានេះ ក៏មានដែរ ភោជនីយដ្ឋាន​ល្បីៗដូចជា Paradise Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat You, Mastercraft និងហាងជាច្រើនទៀត។ អ្វីដែលពិសេសនោះ ផ្សារទំនើប​ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនខ្មែរ​មួយនេះ ក៏មានកន្លែងកម្សាន្ដទំនើប និងដំបូងគេបង្អស់នៅ​តំបន់អាស៊ីអាគ្នេយ៍ គឺ Neo Go-Kart និងកន្លែង​កម្សាន្ដ​ជាច្រើនទៀតសម្រាប់មនុស្ស​គ្រប់វ័យ។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល

លោក ជំទាវ លី សុខឆេង មានជំនឿយ៉ាងមុតមាំថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងបន្ដទទួល​បានការគាំទ្រ​ និងទំនុកចិត្ត​ថែមទៀតពីអតិថិជនជាតិ និងអន្តរជាតិ ហើយក្រុមហ៊ុនក៏នឹង​បន្ដខិតខំនាំយក​បទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្ដកម្រិតអន្តរជាតិ មិនឲ្យចាញ់បរទេសឡើយ​ ពិសេស គ្រប់អាជីវកម្ម​របស់ក្រុមហ៊ុន គឺធ្វើចេញពីបេះដូង ធ្វើក្នុងនាមជាកូនខ្មែរ ដើម្បីមោទកភាពជាតិខ្មែរ ហើយជឿជាក់ថា ខ្មែរអាចធ្វើបាន។

អ្វីដែលកាន់តែអស្ចារ្យនបោះ ក្នុងកម្មវិធីខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល ក៏មានការប្រកាសពីរង្វាន់ធំ MEGA 1 Year ដោយមហាជន​បានឃើញ​នូវការ​បើកប្រអប់កាដូដ៏ធំពីសំណាក់ថ្នាក់ដឹកនាំ នៅខាងក្នុង​ផ្សារទំនើបតែម្ដង នោះគឺរថយន្ដម៉ាកទំនើប Mitsubishi Xpander ដ៏ថ្មីសន្លាងមួយគ្រឿង។

ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ
ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ

សូមបញ្ជាក់ថា អតិថិជន នឹងមានឱកាស​ឈ្នះរង្វាន់ដ៏ធំនេះ គឺមានតែនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយប៉ុណ្ណោះ រួមជាមួយប្រម៉ូសិន​រហូតដល់​ ៧០% ពីហាងប្រេនល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រាល់វិក្កយបត្រ ដែលបានចំណាយ​នៅផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល របស់អតិថិជនបូកបញ្ចូលគ្នា​ ចាប់ពី ៥០ដុល្លារឡើងទៅនៅក្នុង​ថ្ងៃតែមួយ លោកអ្នកអាច​ទទួលបាន​កាតកោសផ្សងសំណាងមួយភ្លាមៗ ដែលរង្វាន់មានដូចជា មួកការពារ កាតាប ធុងទឹកកក ភួយ និងរង្វាន់ជាច្រើនទៀត។ ជាពិសេស ចំណេញគុណនឹង៣រាល់ចុងសន្លឹកកាតកោស ផ្សងសំណាង ដែលបាន​បំពេញឈ្មោះ និងព័ត៌មាននោះ ក៏អាចដាក់សម្រាប់​ការចាប់ឆ្នោត​ផ្សងសំណាង​ ដែលមានរង្វាន់ដូចជា រថយន្ដ Mitsubishi, ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីនអាំងស្ងួត, ប៉ាស JBL, បណ្ណទឹកប្រាក់ និរង្វាន់ជាច្រើន​ផ្សេងទៀតផងដែរ៕

ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ
ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំព្រឹទ្ធសភាអាមេរិក ជំរុញឱ្យចិនអនុវត្តស្មើគ្នាចំពោះក្រុមហ៊ុនអាមេរិកនៅចិន

ព័ត៌មាន
បន្ទាប់ពីបានទៅដល់ប្រទេសចិន គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយលោក ឆាក ស្កូម័រ (Chuck Schumer) មេដឹកនាំព្រឹទ្ធសភាអាមរិក បាននិយាយកាលពីថ្ងៃសៅរ…

ធនាគារកណ្ដាលអាមេរិក ពិចារណាក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត

ព័ត៌មាន
ទេសាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក លោកស្រី មីឆេល បូម៉េន (Michelle Bowman) កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា បានបញ្ជាក់ជាថ្មីនូវការយល់ឃើញរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ