ប្រទេសប្រេស៊ីល

ប្រេស៊ីលប្រកាសអាសន្នសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ចំពេលមានជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វព្រៃ


ប្រទេសប្រេស៊ីលដែលលក់សាច់បក្សីបានច្រើនជាងគេបំផុតក្នុងពិភពលោក កាលពីថ្ងៃចន្ទ បានប្រកាសភាពអាសន្នផ្នែកសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការរកឃើញដំបូងបង្អស់របស់ប្រទេសនេះនូវការឆ្លងជំងឺគ្រុបផ្ដាសាយបក្សីក្នុងចំណោមសត្វព្រៃ។ ជាធម្មតា ឱ្យតែមានករណីជំងឺផ្តាសាយបក្សីនៅក្នុងកសិដ្ឋាន គឺតែងបណ្តាលឱ្យហ្វូងសត្វទាំងមូលត្រូវបានគេយកទៅសម្លាប់ ហើយអាចបង្កឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មដោយប្រទេសនាំចូលសាច់បក្សី។
ប្រទេសប្រេស៊ីដែលលក់សាច់បក្សីច្រើនបំផុតរកឃើញជំងឺក្រុម H5N1
ដោយ

ឥឡូវ រដ្ឋាភិបាលមានការប្រុងប្រយ័ត្នបន្ទាប់ពីមានករណីវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សីដែលឆ្លងទៅកាន់ហ្វូងបក្សីសម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសមួយចំនួន។
ប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទបានប្រកាសភាពអាសន្នផ្នែកសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការរកឃើញដំបូងបង្អស់របស់ប្រទេសនេះនូវការឆ្លងជំងឺគ្រុនផ្ដាសាយបក្សីក្នុងចំណោមសត្វបក្សីព្រៃ។ នេះបើយោងតាមឯកសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងកសិកម្មប្រេស៊ីល លោក Carlos Favaro ដែលឱ្យដឹងដែរថា ប្រេស៊ីមិនធ្លាប់មានមេរោគគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំងក្នុងចំណោមបក្សីព្រៃទេ។
ការឆ្លងដោយប្រភេទមេរោគក្នុងក្រុមជំងឺផ្តាសាយបក្សី H5N1 នៅលើបក្សីព្រៃ មិនបង្កឱ្យមានការហាមឃាត់ពាណិជ្ជកម្មសត្វបក្សីទេ បើផ្អែកលើគោលការណ៍ណែនាំរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតា ឱ្យតែមានករណីជំងឺផ្តាសាយបក្សីនៅក្នុងកសិដ្ឋាន គឺតែងបណ្តាលឱ្យហ្វូងសត្វទាំងមូលត្រូវបានគេយកទៅសម្លាប់ ហើយអាចបង្កឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មដោយប្រទេសនាំចូលសាច់បក្សី។

ប្រេស៊ីលជាប្រទេសនាំចេញសាច់មាន់ដ៏ធំបំផុតរបស់ពិភពលោក។ កាលពីឆ្នាំមុន ប្រទេសនេះលក់សាច់មាន់បាន ៩,៧ ប៊ីលានដុល្លារ។ រហូតមកដល់ពេលនេះ ប្រេស៊ីលបានបញ្ជាក់ពីវត្តមាននៃការឆ្លងជំងឺប្រភេទ H5N1 ចំនួន ៨ ករណី ក្នុងចំណោមសត្វស្លាបព្រៃ។ ជារួម គេបានរកឃើញ ៧ ករណី នៅក្នុងរដ្ឋ Espirito Santo និង ១ ករណី នៅក្នុងរដ្ឋ Rio de Janeiro។
ក្រសួងកសិកម្មប្រេស៊ីលបាននិយាយនៅល្ងាចថ្ងៃចន្ទថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់មួយ ដើម្បីសម្របសម្រួល, រៀបចំផែនការ, និងវាយតម្លៃ"សកម្មភាពជាតិទាក់ទងនឹងជំងឺគ្រុនផ្តាសាយបក្សី"។
ទោះបីជាបណ្ដារដ្ឋដែលផលិតសាច់សំខាន់ៗរបស់ប្រទេសប្រេស៊ីល ស្ថិតនៅភាគខាងត្បូងក៏ដោយ ក៏រដ្ឋាភិបាលមានការប្រុងប្រយ័ត្នដែរ បន្ទាប់ពីមានករណីវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងចំណោមសត្វស្លាបព្រៃត្រូវបានរកឃើញជាបន្តតាមរយៈការចម្លងទៅកាន់ហ្វូងបក្សីសម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសមួយចំនួន។
កាលពីចុងសប្តាហ៍នេះ ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា គំរូនៃករណីសង្ស័យថាមានជំងឺផ្តាសាយបក្សីចំនួន ៣៣ ករណីលើខ្លួនមនុស្សនៅរដ្ឋ Espirito Santo កន្លែងដែលប្រេស៊ីលបានបញ្ជាក់ពីករណីដំបូងនៅក្នុងសត្វស្លាបព្រៃកាលពីសប្តាហ៍មុន បានប្រែជាអវិជ្ជមានវិញហើយ ចំពោះប្រភេទជំងឺក្នុងក្រុម H5N1៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ដាស់តឿនឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងគិតពីអាយុជីវិតអ្នកជំងឺជាធំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាកម្ម និងយកចិត្តទុកដា…

សម្ដេចតេជោ ហ៊ុន សែន បន្ដពង្រឹង និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីទស្សនៈចង់ធ្វើឱ្យវិស័យឯកជននៅក្នុងប្រទេសកម្ពុជាកាន់តែរឹងមាំ ដោយហេតុថា វិស័យនេះបានចូលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ